ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​រថយន្ដ Peugeot នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៤ ខែមីនា ឆ្នាំ ​២០២៥ ៖ ក្រុមហ៊ុន អ អិ​ម…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៤ ខែមីនា ឆ្នាំ ​២០២៥ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ប្រកាស​ថា ក្រុមហ៊ុន Stellantis បាន​ផ្ដល់​សិទ្ធ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ ព្រមទាំង​ទទួល​បានការ​ថែទាំ​ជួសជុល រថយន្ដ​ម៉ាក Peugeot នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ​១៤ ខែមីនា ឆ្នាំ​ ២០២៥ នេះ​តទៅ ។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា​ ៖ “​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ថ្ងៃនេះ​គឺជា​បរិបទ​ថ្មី​មួយទៀត​សម្រាប់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ដែល​បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​រថយន្ដ Peugeot នៅ​ប្រទេស​កម្ពុជា ​។ បច្ចុប្បន្ន​នេះ រថយន្ដ Peugeot មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ជា​ច្រើន ប្រមាណ​ជាង ១៤៧​ ប្រទេស ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​រថយន្ដ​មួយ​ក្នុង​ចំណោម​រថយន្ដ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​សកលលោក​ដែល​មាន​អាយុ​ ២០០ ឆ្នាំ​ជាង ​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា រថយន្ដ Peugeot មាន​ប្រជាប្រិយភាព​តាំងពី​ជំនាន់​ទសវត្សរ៍​ឆ្នាំ ៦០​ មក​ម្ល៉េះ ដែល​ប្រជាជន​កម្ពុជា​បាន​ស្គាល់​រថយន្ដ​នេះ​ច្រើន​ជាង​ម៉ាក​រថយន្ដ​ផ្សេង​ៗ​ទៀត ​។

នេះ​គឺជា​មរតក​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង ទសវត្សរ៍​ ៦០ ហើយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​នាំ​យក​មរតក​មួយ​នេះ​ត្រលប់​មក​វិញ​ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​រថយន្ដ​ម៉ាក​ Peugeot នេះ​មាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​ជាង​មុន​នៅ​កម្ពុជា ​។ លោក​អគ្គនាយក​ក៏​បាន​បន្ថែម​ថា អតិថិជន​ទាំងអស់​កុំ​មានការ​បារ​ម្ម​ណ៍​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នេះ ពីព្រោះ​ថា​ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​បន្ត​ផ្ដល់​សេវាកម្ម​ជួសជុល និង​ថែទាំ​រថយន្ដ​ Peugeot សម្រាប់​អ​ថិ​តិ​ជន​ដែល​កំពុង​ប្រើប្រាស់​រថយន្ដ​Peugeot ។ ដូច្នេះ អតិ​ជន​ទាំង​អាច​យក​រថយន្ដ Peugeot របស់​ខ្លួន​មក​ធ្វើការ​ថែទាំ និង​ជួសជុល​នៅ​អគារ​តាំង​បង្ហាញ​រថយន្ដ Peugeot ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវ​ ៦០​ម៉ែត្រ មហាវិថី​សម្ដេច​ហ៊ុន សែន កែង​ផ្លូវ​ឧ​ញ៉ា​ហ៊ុន នាង ​។

លោក Daniel Guedez ប្រធាន​គ្រប់គ្រង ម៉ាក​យីហោ និង​ទីផ្សារ ប្រចាំ​តំបន់​បាន​មាន​ប្រសាសន៍​ថា ​៖ ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​ដែល​ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Stelltantis បាន​ពង្រីក​ភាព​ជា​ដៃគូរ​ពាណិជ្ជកម្ម​មួយ​កម្រិត​ទៀត ក្នុង​ការ​នាំ​យក​រថយន្ដ​ម៉ាក Peugeot មក​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំង​ពីរ​មានការ​ប្ដេ​ជា​ចិត្ត​ខ្ពស់​ក្នុង​ការ​ពង្រឹងគុណភាព​ជូន​អតិថិជន ​។

គជា​ការ​ចាប់ផ្ដើម​នៃ​ការ​ប្ដេជ្ញា​ចិត្ត​នេះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​រថយន្ដ​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ ដោយ​នាំ​ចូល រថយន្ដ​ម៉ាក Peugeot 408 មក​កាន់​ទីផ្សារ​រថយន្ដ​កម្ពុជា ​។ រថយន្ដ Peugeot 408 គឺជា​ម៉ាក​រថយន្ដ​អឺរ៉ុប​ដែល​មានការ​ឌី​ស្សាញ​ទាក់ទាញ (Allure), ផា​សុខភាព​នៃ​ការ​បើកបរ (Emotion), និង​គុណភាព​ខ្ពស់ (Excellence)​ ។

រថយន្ដ Peugeot 408 គឺជា​រថយន្ដ​ដំបូង​គេ​បំផុត​ក្នុង​ត្រកូល​រថយន្ដ Peugeot ដែល​មានការ​ឌី​ស្សាញ​រូបរាង​ថ្មី​ទាំងស្រុង​ ។ ជា​ពិសេស​នោះ ការ​ឌី​ស្សាញ​មាន​លក្ខណៈ​រួម​បញ្ចូល​គ្នា​រវាង​ប្រភេទ​រថយន្ដ Sedan Hatchback និង SUV ដែល​គេ​ចាត់​ទុក​ថា​ជា រថយន្ដ​ស្ព័​រ​បែប Crossover ហើយ​រថយន្ដ​នេះ​មាន​រូបរាង ប្រណិត អំណាច និង​មាន​ផា​សុខភាព​ក្នុង​ការ​បើកបរ​ ។ ជា​ពិសេស ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងគុណភាព ការ​ផ្ដល់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ដ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​គ្រប់​រូប​ ។

អតិថិជន Peugeot ទាំងអស់​នឹង​មាន​ភាព​ងាយស្រួល​ជាង​មុន​ក្នុង​ការ​ស្វែងរក​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ដ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា មាន​យានដ្ឋាន​ដៃគូ​ជួសជុល​រថយន្ដ​ច្រើន​កន្លែង​គ្រប់​ខេត្ត​ក្រុង​ ៕ អត្ថបទសហការ