រាជធានីភ្នំពេញ ៖ ពិធីស៊ុបចិន ឆុងឈីង សាភីងប៉ា ៣៦០ រសជាតិ រសជាតិដើមមកពីទីក្រុងឆុងឈីង ប្រទេសចិន បានសម្ពោធជាផ្លូវការយ៉ាងអធិកអធមកាលពីរាត្រីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នៅ Morgan La Vida Floating សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានចូលរួមពីភ្ញៀវកិត្តិយសយ៉ាងសច្រើនកុះករ, តំណាងសភាពាណិជ្ជករកម្ពុជា, សមាជិកនៃទីក្រុង Chongqing Shapingba, តំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រោមអធិបតីយភាព ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីនេះបានរៀបចំឡើងដោយគណៈកម្មាធិការស៊ុបចិន ឆុងឈីង សាភីងប៉ា ៣៦០ រសជាតិ ដែលជាព្រឹតិ្តការណ៍នេះ គឺជាការនាំមកនូវបទពិសោធន៍នៃរសជាតិថ្មីដែលមិនធ្លាប់មានពីមុនមក និងមានតែមួយគត់នៅក្នុងរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» (Belt and Road Initiative) ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសចិន និងកម្ពុជា អ្វីដែលតែពិសេសទៀតនោះ គឺ ស៊ុបចិន ៣៦០ រសជាតិ នឹងរួមបញ្ចូលគ្នានូវធាតុផ្សំនៃទីក្រុងឆុងឈីង ដែលជារសជាតិនៃសាភីងប៉ា ព្រមទាំងទីផ្សារមរតកកម្មនៃវប្បធម៌អរូបីដ៏មានតម្លៃ និងកម្មវិធីសិល្បៈជាច្រើន ដែលនឹងជួយឱ្យប្រជាជនកម្ពុជា បានយល់ និងបានដឹងកាន់តែច្បាស់អំពីវប្បធម៌នៃទីក្រុងឆុងឈីង ។
អ្វីទាំងអស់នេះមិនត្រឹមតែជួយបង្កើនការយល់ដឹងរបស់កម្ពុជា អំពីវប្បធម៌ទីក្រុងឆុងឈីងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំណែកក្នុងការលើកកម្ពស់ឥទ្ធិពលនៃម៉ាកយីហោ របស់ទីក្រុងឆុងឈីង នៅលើទីផ្សារអន្តរជាតិ និងជំរុញសហគ្រាសរបស់ទីក្រុងឆុងឈីងឱ្យទៅកាន់ពិភពលោកផងដែរ ។ បន្ថែមលើសពីនេះទៅទៀត គឺបានផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយ ឈ្នះ ឈ្នះ រវាងប្រទេសកម្ពុជា និងស្រុកសាភីងប៉ា ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការសម្តែងសិល្បៈ និងចម្រៀងពិសេស គឺការសម្តែងល្ខោនផ្លាស់ប្តូរមុខរបស់ Sichuan Opera រួមជាមួយការលេងពិនប្រពៃណីចិន ដែលសុទ្ធសឹងតែជាការសម្ដែងដ៏អស្ចារ្សក្នុងការផ្លាស់ប្ដូរនូវសកម្មភាព និងការផ្សព្វផ្សាយវប្បធម៌ចិន-កម្ពុជា ដ៏សម្បូរបែប ព្រមទាំងបានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏អសា្ចរ្ស នៃប្រទេសទាំងពីរផងដែរ ។
ព្រឹត្តិការណ៍នេះមានការចូលរួមជាមួយនឹងដៃគូសហការជាច្រើនដូចជា ៖ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប, ក្រុមហ៊ុនសន្តិសុខ និងការពារអន្តរជាតិ Zhonghu (ឆុងឈីង), ក្រុមហ៊ុន ASEAN TOP NEWS, ស៊ុបឆ្នាំងដីស៊ាវឡុងខានកម្ពុជា, Xiong jia yuan zi ហតផត, Huang jia matou ហតផត, Da dui zhang ហតផត, Lin jiangmen ហតផត, Xiaoxiong jia 1985 ហតផតនិងហាងហតផតផ្សេងទៀត ។ ទន្ទឹមនឹងនោះសហគ្រាសបេតិកភណ្ឌវប្បធម៌អរូបីជាង ២០ ដូចជា Chen-Mahua ក៏នឹងចូលរួមក្នុងការតាំងពិព័រណ៍នេះផងដែរ ។
គួរបញ្ជាក់ផងដែរថា ស៊ុបចិនឆុងឈីង សាភីងប៉ា ៣៦០ រសជាតិ ដែលជារសជាតិដើម នៃទីក្រុងឆុងឈីងនឹងបើកដំណើរការអាហារប៊ូហ្វេហតផតរយៈពេលពីរថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៤រសៀលរហូតដល់ម៉ោង ៩យប់ នៅ Morgan La Vida Floating រាជធានីភ្នំពេញ នឹងទទួលភ្ញៀវបានចំនួន ៥០០នាក់ក្នុងមួយថ្ងៃ ។
ចំពោះតម្លៃសំបុត្រសម្រាប់អាហារប៊ូហ្វេនេះ គឺបញ្ចុះសល់ត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ នៃតម្លៃដើម ២៨ ដុល្លារ ។ រួសរាន់ឡើង ! សូមកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅសោះ ! ដោយគ្រាន់លោកអ្នកចុះឈ្មោះទិញសំបុត្រឥឡូវនេះ តាមរយៈការស្កែន QR កូដខាងក្រោមនេះ លោកអ្នកនឹងទទួលបានការបញ្ចុះភ្លាមៗ ។
មិនថាអ្នកជាអ្នកចូលចិត្តហតផត ឬជាមិត្តដែលចាប់អារម្មណ៍លើវប្បធម៌ចិន-កម្ពុជា នោះទេ ព្រឹត្តិការណ៍ប៊ូហ្វេ «ស៊ុបចិនឆុងឈីង សាភីងប៉ា» រសជាតិដើមនៃទីក្រុងឆុងឈីង នឹងនាំមកជូនអ្នកនូវអាហារ និងការសម្ដែងវប្បធម៌ដែលមិនអាចរំលងបាន ដែលនេះគឺជាឱកាសដ៏កម្រមួយ សូមប្រញាប់ទិញសំបុត្រ និងត្រៀមខ្លួនក្នុងការទទួលយកនូវភាពទាក់ទាញដ៏អស្ចារ្យពីព្រឹត្តិការណ៍វប្បធម៌ពីទីក្រុងឆុងឈីងជាមួយយើងទាំងអស់គ្នា ៕ អត្ថបទសហការ
សូមស្គេនទីតាំងខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ