មន្ទីរពេទ្យកំពុងវិនិយោគទុនចំនួន ២ ប៊ីលានបាតថៃ ក្នុងការអភិវឌ្ឍប្រព័ន្ធផ្ដល់សេវាថែទាំកុមារ ប្រកបដោយនវានុវត្តន៍ និងភាពឆ្លាតវៃ ។
ទីក្រុងបាងកក, ប្រទេសថៃ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ ៖ មន្ទីរពេទ្យ សាមីទិវេត (Samitivej Hospital) ដែលជាមន្ទីរពេទ្យឈានមុខគេផ្នែកផ្ដល់សេវាថែទាំកុមារ កំពុងបើកដំណើរការអគារមន្ទីរពេទ្យកុមារអន្តរជាតិសាមីទិវេតថ្មីមួយដោយឡែក ដែលស្ថិតនៅមន្ទីរពេទ្យសាមីទិវេត សាខាផ្លូវស៊ីណៈខៈរិន (Srinakarin) ។ ជាមួយនឹងការវិនិយោគចំនួន ២ ប៊ីលានបាតថៃដើម្បីពង្រីកប្រតិបត្តិការបន្ថែមនេះ បានធ្វើឱ្យមន្ទីពេទ្យសាមីទិវេត ក្លាយជាមជ្ឈមណ្ឌលពេទ្យកុមារឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការផ្តល់ជូននូវសេវាថែទាំដោយគ្រូពេទ្យជំនាញ ការព្យាបាលប្រកបដោយនវានុវត្តន៍ និងសេវាកម្មព្យាបាលលឿនរហ័ស ។
ការពង្រីកទៅកាន់អគារថ្មីនេះ គឺដើម្បីអាចបម្រើសេវាថែទាំអ្នកជំងឺនៅក្នុងប្រទេសថៃបានកាន់តែប្រសើរ ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងតំបន់ និងអន្តរជាតិ ដូចជានៅប្រទេសវៀតណាម ឡាវ កម្ពុជា ឥណ្ឌូនេស៊ី ប្រ៊ុយណេ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កូវ៉ែត អូម៉ង់ និងកាតា ដែលនេះជាការពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យថែទាំសុខភាពនៅលើពិភពលោក ។
ការផ្លាស់ប្តូរពីរបៀបព្យាបាលកុមារទូទៅ ទៅរកការព្យាបាលបែបទំនើប
មន្ទីរពេទ្យកុមារអន្តរជាតិ សាមីទិវេត បានកំណត់ស្តង់ដារថ្មីក្នុងការព្យាបាលកុមារ ដោយផ្តល់នូវវិធីព្យាបាលកម្រិតស្តង់ដារខ្ពស់សម្រាប់ប្រភេទជំងឺដែលកម្រ និងស្មុគស្មាញ ៖
• ពីការវះកាត់បេះដូងបើកចំហ ទៅកាន់ការដាក់បញ្ចូលស្តេនសរសៃឈាម (Minimally Invasive Catheterization) ៖ ជាការថែទាំបេះដូងបានយ៉ាងពេញលេញតាំងពីកំណើត គុណភាពខ្ពស់ និងជាសះស្បើយលឿនជាងមុន ។
• ពីការប្តូរខួរឆ្អឹង (BMT) ទៅកាន់ការព្យាបាលដោយកោសិកា CAR-T ៖ ជាការព្យាបាលកម្រិតខ្ពស់សម្រាប់ជំងឺសរសៃឈាម និងជំងឺមហារីក ។
• ការវះកាត់គ្រប់ស្ថានភាពសម្រាប់ទារកទើបនឹងកើត និងកុមារ ៖ វេជ្ជបណ្ឌិតឯកទេសជំនាញក្នុងការវះកាត់រាងកាយ ពីក្បាលដល់ចុងជើង ។
• ពីការព្យាបាលជំងឺឆ្កួតជ្រូកដោយប្រើថ្នាំ ទៅកាន់ការព្យាបាលដោយការរំញោចខួរក្បាល (VNS) ៖ ជាវិធីព្យាបាលនៅពេលដែលថ្នាំពុំមានប្រសិទ្ធភាព ។
ការបំពាក់ឧបករណ៍ និងគ្រឿងបរិក្ខារទំនើបៗ
អគារមន្ទីរពេទ្យថ្មីនេះមានកម្ពស់ ៨ ជាន់មានគ្រែចំនួន ១១១ ក្នុងនោះមានគ្រែ ១២ សម្រាប់កុមារដែលមានជំងឺធ្ងន់ធ្ងរ និងគ្រែ ៨ សម្រាប់ទារកទើបនឹងកើតដែលការការថែទាំយ៉ាងយកចិត្តទុកដាក់ខ្លាំង ។ មន្ទីរពេទ្យក៏បានបំពាក់បច្ចេកវិទ្យាឆ្លាតវៃ (Smart Hospital) សម្រាប់បង្កើនប្រសិទ្ធភាពព្យាបាលកាន់តែប្រសើរ ដោយផ្តោតលើអ្នកជំងឺជាចម្បង ។ គ្រឿងបរិក្ខារសំខាន់ៗរួមមាន ៖
• បន្ទប់វះកាត់ឆ្លាតវៃ (Hybrid Operation Room) ៖ វះកាត់យកទារក និងវះកាត់កុមារបានយ៉ាងត្រឹមត្រូវនិងជាក់ច្បាស់បំផុត ដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចមើលរូបភាពបានយ៉ាងលម្អិត ។
• វេជ្ជបណ្ឌិតឯកទេសខាងកុមារលំដាប់ពិភពលោក ៖ មានក្រុមវេជ្ជបណ្ឌិតពហុជំនាញដែលព្យាបាលជំងឺដែលកម្រ និងស្មុគស្មាញ ។
• ការថែទាំទារកទើបនឹងកើត និងកុមារតាមស្តង់ដារកម្រិតខ្ពស់ ៖ ការថែទាំដោយអ្នកជំនាញសម្រាប់ទារកមិនគ្រប់ខែ សូម្បីតែទារកដែលមានទម្ងន់តិចជាង ៥០០ ក្រាមក៏ដោយ ។
• មជ្ឈមណ្ឌលស្តារនីតិសម្បទាទំនើបទាន់សម័យ ៖ មានមនុស្សយន្តជំនួយការក្នុងការដំណើរការថែទាំ ការព្យាបាលដោយប្រើគ្រោងយន្ដជំនួយ (Hybrid Assistive Limb) និងប្រព័ន្ធស្តារនីតិសម្បទាប្រភេទ Redcord NEURAC ។
• សេវាកម្មអ្នកជំងឺអន្តរជាតិ ៖ ការប្រឹក្សាតាមទូរសព្ទមុនពេលមកមន្ទីរពេទ្យ ការដឹកជញ្ជូនតាមអាកាស ក្រុមថែទាំពហុភាសា ការណាត់ជួបតាមដានជំងឺទៀងទាត់ ការផ្ទេរអ្នកជំងឺសង្គ្រោះបន្ទាន់ និងការជូនដំណើរត្រលប់ទៅផ្ទះ ។
ការសហការជាមួយដៃគូនៅជុំវិញពិភពលោក និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ
មន្ទីរពេទ្យសាមីទិវេត បានសហការជាមួយមន្ទីរពេទ្យកុមារ ដូបេឆឺ (Doernbecher) (សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងសុខាភិបាល រដ្ឋអរ៉េហ្គន សហរដ្ឋអាមេរិក) ដើម្បីពង្រឹងព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរ ទារកទើបនឹងកើត និងអ្នកជំងឺរងរបួសដោយគ្រោះថ្នាក់ ។ មន្ទីរពេទ្យក៏បានសហការភាពជាដៃគូជាមួយមន្ទីរពេទ្យទូទៅ តាកាស៊ូគី (Takatsuki) ប្រទេសជប៉ុន ដើម្បីធានាបាននូវការព្យាបាលពិសេសសម្រាប់ទារកទើបនឹងកើត និងអាឡែស៊ី តាមរយៈការដោយផ្តល់លទ្ធភាពទទួលបានការវិវត្តផ្នែកជំងឺកុមារចុងក្រោយបង្អស់ ។
នាំមុខគេក្នុងការច្នៃប្រឌិតមន្ទីរពេទ្យដែលឆ្លាតវៃ
មន្ទីរពេទ្យ សាមីទិវេត បាននាំមុខគេក្នុងវិស័យថែទាំសុខភាពបែបឌីជីថល ដោយរួមបញ្ចូលបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល ៖
• កម្មវិធីទូរសព្ទដៃ Well Kidz ៖ សម្រាប់គ្រប់គ្រងកំណត់ត្រាប្រវត្តិអ្នកជំងឺ ការណាត់ជួបគ្រូពេទ្យ និងការពិគ្រោះយោបល់ពីចម្ងាយ ។
• បន្ទប់សង្គ្រោះបន្ទាន់ឆ្លាតវៃ និងសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ឆ្លាតវៃ ៖ មានការតាមដានត្រួតពិនិត្យស្ថានភាពជំងឺក្នុងពេលជាក់ស្តែង ធានាបាននូវការឆ្លើយតបបន្ទាន់យ៉ាងឆាប់រហ័ស ។
• ផ្នែកថែទាំអ្នកជំងឺដែលត្រូវស្នាក់នៅ និងផ្នែកអ្នកជំងឺមិនស្នាក់នៅ ៖ មានប្រព័ន្ធបច្ចេកវិទ្យាគណនាថ្លៃព្យាបាលដែលដំណើរការដោយបញ្ញាសិប្បនិម្មិត ការតាមដានលំដាប់អ្នកជំងឺ និងជំនួយដល់ការប្រាស្រ័យទាក់ទងរវាងក្រុមគ្រូពេទ្យ និងអ្នកជំងឺ ។
• ប្រព័ន្ធ D-Discharge ៖ ជួយសម្រួលដល់ដំណើរការចេញពីមន្ទីរពេទ្យដោយភាពងាយស្រួលជាងមុន ។
លទ្ធផល និងសមិទ្ធិផលសំខាន់ៗផ្នែកថែទាំជំងឺកុមារ
មន្ទីរពេទ្យសាមីទិវេត បានទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ៖
• បានព្យាបាលជំងឺកុមារធ្ងន់ធ្ងរជាង ៧០០០ ករណីជារៀងរាល់ឆ្នាំ
• បានវះកាត់យកទារកទើបនឹងកើត និងកុមារជាង ១០០០ ករណីជារៀងរាល់ឆ្នាំ រួមទាំងការដាក់បញ្ចូលស្តេនសរសៃឈាម
• អត្រារស់រានមានជីវិត ៩២% ក្នុងមួយឆ្នាំសម្រាប់ការប្តូរខួរឆ្អឹង ដែលនេះគឺលើសពីកម្រិតអត្រាពិភពលោក
• បានព្យាបាលទារកទើបនឹងកើតជាង ៤០០ នាក់ដែលមានជំងឺបេះដូង តាមរយៈការវះកាត់
• ការថែទាំពិសេសសម្រាប់ទារកមិនគ្រប់ខែដែលមានទម្ងន់ក្រោម ៥០០ ក្រាម
• ទទួលបានការវាយតម្លៃពីទំនុកចិត្តរបស់គ្រួសាររហូតដល់ទៅ ៩៨% ។
ការប្តេជ្ញាចិត្តឆ្ពោះទៅរកអនាគតដែលកុមារគ្រប់រូប មានសុខភាពល្អជានិច្ច
លោកវេជ្ជបណ្ឌិត ស៊ូរ៉ាងកាណា តេឆាផៃធូន (Surangkana Techapaitoon) អគ្គនាយករងនៃមន្ទីរពេទ្យសាមីទីវេត និងមន្ទីរពេទ្យ BNH និងជានាយកមន្ទីរពេទ្យកុមារអន្តរជាតិសាមីទិវេត បានមានប្រសាសន៍ថា ៖ «យើងចង់ឃើញកុមារគ្រប់រូបមានអនាគតដែលមានសុខភាពល្អជាងមុន តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមគ្រូពេទ្រជំនាញលំដាប់ពិភពលោក និងការថែទាំប្រកបដោយក្ដីមេត្តា ។ ការបើកដំណើរការអគារមន្ទីរពេទ្យថ្មីនេះ នឹងជួយពង្រឹងតួនាទីសំខាន់របស់យើង ជាមជ្ឈមណ្ឌលទទួលព្យាបាលកុមារឈានមុខគេ ពង្រីកលទ្ធភាពទទួលបានការព្យាបាលឯកទេស និងធានាថាកុមារនៅគ្រប់ទីកន្លែងទទួលបានការថែទាំល្អបំផុត ចាប់ពីវ័យទារករហូតដល់វ័យជំទង់» ៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖ https://smtvj.com/3F5dPKC ។
អំពីមន្ទីរពេទ្យសាមីទិវេត
មន្ទីរពេទ្យសាមីទិវេត គឺជាបណ្ដុំមន្ទីរពេទ្យដែលទទួលស្គាល់ដោយគណៈកម្មការចម្រុះអន្តរជាតិ (JCI) ។ មន្ទីរពេទ្យមានផ្តល់ការថែទាំ និងព្យាបាលស្ដង់ដារលំដាប់ពិភពលោក តាំងពីឆ្នាំ ១៩៧៩ ។ ជាមួយនឹងមន្ទីរពេទ្យចំនួន ៧ នាពេលបច្ចុប្បន្ននេះ សាមីទិវេតបានផ្តល់សេវាថែទាំសុខភាព និងព្យាបាលឈានមុខគេនៅក្នុងប្រទេសថៃ និងអាស៊ីអាគ្នេយ៍ ដោយបម្រើសេវាកម្មជូនទាំងប្រជាជនក្នុងស្រុក និងជនបរទេស ។
អំពីមន្ទីរពេទ្យកុមារអន្តរជាតិ សាមីទិវេត
មន្ទីរពេទ្យកុមារអន្តរជាតិ សាមីទិវេត ត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យកុមារឯកជនឈានមុខគេរបស់ប្រទេសថៃ ដែលមានឯកទេសក្នុងការព្យាបាលជំងឺដែលកម្រ និងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ។ មន្ទីរពេទ្យបានទទួលពានរង្វាន់កិត្យានុភាពជាច្រើន ក្នុងនោះរួមមានពានរង្វាន់អ្នកផ្តល់សេវាប្តូរខួរឆ្អឹងប្រចាំឆ្នាំ ២០២៤ នៅអាស៊ីប៉ាស៊ីហ្វិក ពានរង្វាន់មន្ទីរពេទ្យឯកទេសឆ្នើមប្រចាំឆ្នាំ ២០២២ ពីវេទិកាអាស៊ីសុខាភិបាល (Healthcare Asia) ពានរង្វាន់មន្ទីរពេទ្យកុមារល្អបំផុតពីពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកសេវាថែទាំសុខភាពមជ្ឈិមបូព៌ានៅទីក្រុងឌូបៃ និងការទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រសង្គ្រោះកុមារផងដែរ ។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់មន្ទីរពេទ្យសាមីទិវេត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការថែទាំកុមារ ។
សម្រាប់ព័ត៌មានបន្ថែម ៖
មន្ទីរពេទ្យកុមារអន្តរជាតិ សាមីទិវេត
អ៉ីម៉ែល៖ info@samitivej.co.th
គេហទំព័រ ៖ https://smtvj.com/3F5dPKC ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ