ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ លើក​បដា​មិន​ចូលរួម​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​លើ​ទឹកដី​បរទេស ព្រោះ​មិន​ចង់​បង្ខូច​កិត្តិយស​របស់​ជាតិ

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ សិក្សា និង​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​លើក​បដា​ប្រកាស​មិន​ចូលរួម​ធ្វើ​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ព្រោះ​ពួក​គេ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង និង​មិន​ចង់​បង្ខូច​កិត្តិយស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក…

រាជធានីភ្នំពេញ​ ៖ បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ សិក្សា និង​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​លើក​បដា​ប្រកាស​មិន​ចូលរួម​ធ្វើ​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ព្រោះ​ពួក​គេ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង និង​មិន​ចង់​បង្ខូច​កិត្តិយស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។

លោក ញ៉ ឧត្តម ជា​ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពលករ​រាប់រយ​នាក់​ផ្សេង​ទៀត​និយាយ​ថា​៖ “​ខ្ញុំ​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ទេ ហើយ​ខ្ញុំ​ស្រឡាញ់​ជាតិ​ខ្ញុំ​! ខ្ញុំ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង​។

លោក​និយាយ​ថា​៖ “​ពួក​ខ្ញុំ​ជា​ពលករ​ដែល​កំពុងធ្វើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី លើ​ការ​ច​ចារ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​”​។ លោក​បន្ដ​ថា​៖ “​ខ្មែរ​នៅ​ទីណា​ក៏​ដោយ ទោះ​មានគំនិត​មិន​ដូច​គ្នា​ក៏​ដោយ ក៏​យើង​នៅ​តែ​ជា​ខ្មែរ​! យើង​មិន​ត្រូវ​ឈ្លោះ​គ្នា​នៅ​លើ​ទឹកដី​គេ នាំ​ឱ្យ​គេ​មើលងាយ​នោះ​ទេ​”​។ បាតុកម្ម​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាតុកម្ម​គឺ​តែងតែ​នាំ​ឱ្យ​យើង​ខាតបង់​ពេលវេលា លុយកាក់ កិត្តិយស​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​។ ដូចនេះ​សូម​បងប្អូន​ដែល​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ កុំទៅ​ចូលរួម​បាតុកម្ម​ដែល​រៀបចំ​ដោយ​ក្រុមប្រឆាំង​ឱ្យ​សោះ​”​។

ពលករ​ខ្មែរ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​កុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​បាន​និង​កំពុង​ញុះញង់​បងប្អូន​ឱ្យ​ចូលរួម​បាតុកម្ម​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​។ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​លោក​មានការ​ជឿជាក់ និង​ទុក​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចរចា​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ភាគី​ថៃ​ដោយ​មិន​ចាំបាច់​ប្តឹង​ទៅ​តុលាការអន្ដរជាតិ​នោះ​ទេ​។

លោក យាន ធា​រ៉ា ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​និយាយ​ថា​៖ “​សូមកុំ​ជឿ​តាម​ការ​អុជអាល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​យក​បញ្ហា​ទឹកដី​មក​ដុត​បញ្ឆេះ​ពលរដ្ឋ​ខ្មែរ និង​ចង់ឱ្យ​កម្ពុជា​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​ប្រទេស​ជិតខាង​។ មាន​តែ​ខ្មែរ​ដែល​មាន​ខួរ​បរទេស​ទេ ដែល​ចង់​រុញ​ខែ្ម​រ​ឱ្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ​លើ​ករណី​កោះ​គុត ខណៈ​ដែល​ប្រទេស​យើង​ទាំង​ពីរ​កំពុង​តែ​ធ្វើការ​ជាមួយ​គ្នា​ដោយ​សន្តិវិធី និង​យក​ច្បាប់​ជា​គោល​”​។ លោក​បន្ត​ថា ក្រុម​ជ្រុលនិយម​ឧទ្ទាម​ក្រៅច្បាប់​កំពុង​អុជអាល​ដោយ​យក​បញ្ហា​ទឹកដី មក​ដុត​បញ្ឆេះ​ពលរដ្ឋ និង​ចង់ឱ្យ​កម្ពុជា​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​ប្រទេស​ជិតខាង ដែល​អាច​នាំ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម បាត់បង់​អាយុជីវិត​ប្រជាជន និង​បំផ្លាញ​សេដ្ឋកិច្ច​ទាំងស្រុង​។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ការ​ទាញ​ភ្ជាប់​បញ្ហា​កោះ​គុត ដែល​ស្ថិត​ក្នុង​តំបន់​ត្រួតស៊ីគ្នា​នៃ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ​មក​ប​ញ្ជេះ​កំហឹង​ពលរដ្ឋ ខណៈ​ដែល​ភាគី​ទាំង​ពីរ​កំពុង​តែ​ធ្វើការ​ចរចា​គ្នា​នៅឡើយ​។ ពួក​គេ​មាន​ចេតនា​ទុច្ចរិត​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ជិតខាង និង​នាំ​ឱ្យ​ខ្មែរ​បែកបាក់​ជាតិ​ជា​ខ្លាំង​។

គួរ​រំឭក​ថា ក្រុមប្រឆាំង​ជ្រុលនិយម​ឧទ្ទាម​ក្រៅច្បាប់​នៅ​តែ​ព្យាយាម​យក​កោះ​គុត​មក​ធ្វើ​ជា​លេស ដើម្បី​កៀរគរ​មនុស្ស​មក​ធ្វើ​បាតុកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ ប៉ុន្ដែ​ការ​អំពាវនាវ ការ​កៀរគរ​មនុស្ស​របស់​ពួក​គេ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ពលរដ្ឋ​បានដឹង​ច្បាស់​ពី​ល្បិច​កល​ដ៏​ខ្មៅ​ងងឹត​របស់​ពួក​គេ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ទណ្ឌិត សម រ​ង្ស៊ី និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ ៕ អត្ថបទសហការ