ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ផ្តល់​ការ​បណ្តុះបណ្តាលទម្លាប់​ល្អ​ទាំង ​៧ ​របស់​គ្រួសារ​ឆ្នើម​ដល់​មាតាបិតាសិស្ស ដើម្បី​ទទួល​បាន​គន្លឹះ​បន្ថែម​ក្នុង​ដំណើរ​ជីវិតគ្រួសារ​ប្រកបដោយ​សុខដុមរមនា

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ មាតាបិតា អ្នក​អាណាព្យាបាល ប្រមាណ​ជា​ ១​០០នាក់ នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​ ១៥…

រាជធានីភ្នំពេញ ៖ មាតាបិតា អ្នក​អាណាព្យាបាល ប្រមាណ​ជា​ ១​០០នាក់ នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​ ១៥ ខែកុម្ភៈ ឆ្នាំ ​២០២៥ ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​ទម្លាប់​ល្អ​ទាំង​ ៧ ​របស់​គ្រួសារ​ឆ្នើម ដើម្បី​ទទួល​បាន​គន្លឹះ​បន្ថែម​ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ប្រកបដោយ​សុខដុមរមនា ​។

លោក ឌុ​ក នី​ន Trainer & Coach of 7 Habits, Franklin Covey Education, Cambodia មាន​ប្រសាសន៍​ថា គោលបំណង​នៃ​កម្មវិធី គឺជា​ការ​ចែករំលែក​នូវ​មេរៀន​ទម្លាប់​ល្អ​ទាំង​៧​របស់​គ្រួសារ​ឆ្នើម​ទៅ​ដល់​មាតាបិតា​បាន​យក​ទៅ​ប្រើប្រាស់ ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់ អ្វី​ដែល​គ្រួសារ​មាន គោលបំណង​របស់​គ្រួសារ អ្វី​ដែល​គ្រួសារ​រំពឹង​ចង់បាន ហើយនឹង​ចែករំលែក​ទៅ​ដល់​កូន​ៗ ​។

ក្នុង​វគ្គ​បណ្តុះបណ្តាល​ពេញ​មួយ​ព្រឹក​នោះ មាតាបិតា អ្នក​អាណាព្យាបាល ទទួល​បានការ​បណ្តុះបណ្តាល​ផ្នត់គំនិត ពី​របៀប​ផ្លាស់​ប្ដូរ​ទម្លាប់​ឱ្យ​មាន​ភាព​ម្ចាស់​ការ​, ចេះ​រៀបចំ​ផែនការ​ដោយ​មាន​គោលបំណង​ច្បាស់លាស់​, ផ្តោត​ទៅ​លើ​ការងារ​ដែល​សំខាន់​បំផុត​, ចេះ​ប្រើ​ការ​គិត​បែប​ឈ្នះ​ឈ្នះ​, ចេះ​ស្តាប់​, សហការ និង​ចេះ​អភិវឌ្ឍ​ខ្លួន ​។

បើ​តាម​លោក ឌុ​ក នី​ន បច្ចុប្បន្ន​សិស្សានុសិស្ស​នៃ​បណ្តាញ​សាលារៀន​វេស​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ពួក​គេ​សុទ្ធសឹងតែ​បាន​សិក្សា​ពី​ទម្លាប់​ល្អ​ទាំង​ ៧ ​របស់​បុគ្គល​ឆ្នើម ដូច្នេះ​នៅ​ពេល​ដែល​កូន​ៗ​បាន​សិក្សា​នៅ​សាលា ហើយ​មាតាបិតា អ្នក​អាណាព្យាបាល ក៏​បាន​សិក្សា​ដូច​គ្នា ហើយ​យក​ទៅ​អនុវត្ត​នៅផ្ទះ នោះ​បាន​ន័យ​ថា គ្រួសារ​មួយ​បាន​អនុវត្ត​ទម្លាប់​ល្អ​ទាំង​៧​រួម​គ្នា គឺជា​គ្រួសារ​មួយ​ដែល​ហៅ​ថា គ្រួសារ​ឆ្នើម គ្រួសារ​ដែល​រស់នៅ​ជាមួយ​គោលបំណង​ជាក់លាក់ គោលបំណង​ច្បាស់លាស់ ហើយនឹង​ដើរទៅ​រក​គោលដៅ​ដែល​គ្រួសារ​ចង់បាន ​។

គួរ​ជំរាប​ថា ទម្លាប់​ល្អ​ទាំង ​៧​ របស់​គ្រួសារ​ឆ្នើម គឺជា​ផ្នែក​នៃ​ទម្លាប់​ល្អ​ទាំង ​៧ ​របស់​បុគ្គល​ឆ្នើម ស្ថិត​ក្នុង​កម្មវិធី Leader in Me ដែល​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ពី​សហរដ្ឋអាមេរិក ក្នុង​ការ​ចែកចាយ​នៅ​តាម​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​។ បើ​តាម​លោក ឌុ​ក នី​ន ការ​អនុវត្ត​កម្មវិធី Leader in Me គឺជា​ការ​យក​ទម្លាប់​ល្អ​របស់​បុគ្គល​ឆ្នើម យក​មក​អនុវត្ត និង​បង្រៀន​សិស្ស​នូវ​ទម្លាប់​ល្អ​ទាំង​៧ និង​ជំនាញ​សតវត្សរ៍​ទី​២១ ជា​ជំនាញ​ដែល​កំពុង​ត្រូវការ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ដែល​ជួយ​ឱ្យ​កុមារ យុវជន រីក​ចម្រើន​ទាំង​ជីវិត​ផ្ទាល់ខ្លួន ការ​រស់នៅ​ក្នុង​គ្រួសារ សង្គម ពោល​គឺ​ពួក​គេ​នឹង​ក្លាយជា​ពលរដ្ឋ​ល្អ​ម្នាក់ ជា​សមាជិកគ្រួសារ​ល្អ នៅ​ក្នុង​សហគមន៍ ក៏​ដូច​ជា​សង្គម​យើង ​៕ អត្ថបទសហការ