ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៨ គន្លឹះ​ដើម្បី​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម​កូន​កាន់តែ​ល្អ​ប្រសើរ !

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ចង់​ជួយ​កូន​ៗ​ឱ្យ​រស់នៅ​ប្រកបដោយ​សុភមង្គល សុខភាព​ល្អ និង​ជោគជ័យ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ត្រូវ​តែ​ចាប់ផ្តើម​ពី​អ្នក ។ តាម​រយៈ​ការ​គ្រប់គ្រង​អារម្មណ៍ និង​អាកប្បកិរិយា​របស់​អ្នក អ្នក​កំពុង​ធ្វើ​ជា​គំរូ​ដ៏​ល្អ…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ចង់​ជួយ​កូន​ៗ​ឱ្យ​រស់នៅ​ប្រកបដោយ​សុភមង្គល សុខភាព​ល្អ និង​ជោគជ័យ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ត្រូវ​តែ​ចាប់ផ្តើម​ពី​អ្នក ។ តាម​រយៈ​ការ​គ្រប់គ្រង​អារម្មណ៍ និង​អាកប្បកិរិយា​របស់​អ្នក អ្នក​កំពុង​ធ្វើ​ជា​គំរូ​ដ៏​ល្អ និង​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​បំផុត ។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក និង​កូន​របស់​អ្នក​ទទួល​បាន​ជំនាញ​ដ៏​មាន​តម្លៃ​ទាំងនេះ ៖

១. បង្កើន​ការ​គោរព​ខ្លួនឯង ៖ វិនិយោគ​ពេលវេលា​ដើម្បី​កសាង​ការ​គោរព​ខ្លួនឯង​របស់​កូន​អ្នក ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកដឹង​ថា អ្នក​គឺជា​អ្នកគាំទ្រ​ដ៏​ធំ​បំផុត​របស់​ពួក​គេ ហើយ​សំខាន់​បំផុត ពួក​គេ​គួរតែ​បញ្ឈប់​ការ​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នក​ដទៃ ។ ចូរ​ធ្វើ​ជា​គំរូ​ការ​គោរព​ខ្លួនឯង​ដ៏​អស្ចារ្យ​ដោយ​ការ​ជំរុញ​លើកទឹកចិត្ត និង​ចៀសវាង​ការ​និយាយ​អវិជ្ជមាន​លើ​ខ្លួនឯង ។ មិនយូរ​ប៉ុន្មាន មនុស្ស​គ្រប់​គ្នា​នៅ​ក្នុងផ្ទះ​របស់​អ្នក​នឹង​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ។

២. ទទួលស្គាល់​ភាពល្អ​កូន​របស់​អ្នក ៖ ពេល​ខ្លះ ក្មេង​គ្រប់​រូប​អាច​នឹង​ប្រព្រឹត្ត​ខុស ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា ពួក​គេ​មាន​បំណង​ធ្វើ​នោះ​ទេ ។ សូម​ចាំ​ថា ខួរក្បាល​របស់​កុមារ​មិន​អភិវឌ្ឍ​ភ្លាម​ៗ​នោះ​ទេ ។ ការ​គ្រប់គ្រង​អារម្មណ៍​ត្រូវការ​ពេលវេលា ក្នុង​ករណី​ភាគច្រើន​កូន​របស់​អ្នក​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ក្លាយជា​មនុស្ស​ល្អ ។

៣. កំណត់​ដែន​កំណត់ ៖ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ដាក់​ដែន​កំណត់​ដល់​កុមារ ដើម្បី​រក្សា​ពួក​គេ​ឱ្យ​មាន​សុវត្ថិភាព ។ ការ​កំណត់ព្រំដែន​សម្រាប់​ខ្លួន​អ្នក​ក៏​ជា​ការ​អនុវត្ត​ដ៏​ល្អ​ផង​ដែរ ។ ជា​ការ​ពិត ការ​រៀន​ពី​របៀប​និយាយ​ថា​ទេ​ចំពោះ​កូន​របស់​អ្នក នៅ​ពេល​អ្នក​រវល់ ឬ​ហត់នឿយ អាច​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​អត់ធ្មត់ និង​របៀប​តស៊ូ​មតិ​សម្រាប់​តម្រូវការ​របស់​ពួក​គេ ។

៤. ចំណាយ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​កូន ៖ ការ​ចំណាយ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​ជាមួយនឹង​ការ​លេង​ហ្គេ​ម ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍ ឬ​ការ​ដើរ​ជុំវិញ​សួនច្បារ​អាច​ជួយ​កុមារ​ឱ្យ​អនុវត្ត​ជំនាញ​សង្គម និង​បង្កើត​ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អជា​មួយ​ឪពុក​ម្តាយ បងប្អូន និង​សាច់ញាតិ​ផ្សេង​ទៀត ។ ប្រសិនបើ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​នឿយហត់ ការ​មើល​រឿងកុន​នៅផ្ទះ​ដ៏​ស្ងប់ស្ងាត់​ក៏​ជា​រឿង​ល្អ​ផង​ដែរ ។

៥. ទំនាក់ទំនង​ដោយ​បើកចំហ ៖ ជំនាញ​ចិញ្ចឹម​កូន​ល្អ​ចាប់ផ្តើម​ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ។ កាលណា​អ្នក​និយាយ​ជាមួយ​កូន​កាន់តែ​ច្រើន ពួក​គេ​នឹង​កាន់តែ​និយាយ​ជាមួយ​អ្នក ។ រក្សា​ការ​សន្ទនា​បើកចំហ​ជាមួយ​កូន​របស់​អ្នក​អំពី​សក្ដានុពល​នៃ​គ្រួសារ ទំនួល​ខុស​ត្រូវ និង​ទីតាំង​របស់​ពួក​គេ ។

៦. ត្រូវ​ចេះ​បត់បែន និង​បើក​ចិត្ត​ឱ្យ​ទូលាយ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ ការងារ​របស់​អ្នក គឺ​រក្សា​ភាព​បត់បែន និង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​កូន​របស់​អ្នកគ្រប់គ្រង​ស្ថានការណ៍​ឱ្យ​អស់ពី​លទ្ធភាព ។

៧. គ្រប់គ្រង​អារម្មណ៍​របស់​អ្នក ៖ វា​មាន​សារៈសំខាន់​ដូច​គ្នា​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដ៏​ល្អ និង​អនុវត្ត​ជំនាញ​ទាំងនេះ​ក្នុង​ជីវិត​របស់​អ្នកផង​ដែរ ។ កុមារ​មើល​អ្វី​ៗ​គ្រប់យ៉ាង​ពី​អ្នក កត់សម្គាល់​សម្គាល់​ពី​អ្នក ។ ក្មេង​ៗ​ធ្វើ​ត្រាប់​តាម​ឪពុក​ម្តាយ​តាំងពី​តូច ដូច្នេះ​សូម​បង្ហាញ​ពី​ទ​ង្វើ​ដែល​ល្អ​ៗ ។

៨. ផ្តល់​ក្តី​ស្រឡាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ៖ កូន​របស់​អ្នក​ត្រូវការ​អាហារ ការ​កម្សាន្ត និង​អ្វី​ៗ​ជា​ច្រើន​ទៀត​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​រឿង​មួយ​ដែល​កូន​របស់​អ្នក​ត្រូវការ​បំផុត គឺ​សេចក្តី​ស្រឡាញ់​របស់​អ្នក ។ ត្រូវ​ធានា​ថា កូន​របស់​អ្នកដឹង​ថា អ្នក​ស្រឡាញ់​ពួក​គេ​គ្រប់ពេលវេលា ៕ ប្រភព ៖ betterup

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕