រាជធានីភ្នំពេញ ៖ ជាមួយរង្វាន់ក្នុងក្តីស្រមៃ ជាមួយនឹងបទពិសោធន៍ថ្មី កាលពីពេលថ្មីៗនេះ តែបៃតង អូអ៉ិឈិ បាននាំអតិថិជនមានសំណាងរបស់ខ្លួនទៅកម្សាន្តនៅប្រទេសជប៉ុន ដែលធ្វើដំណើរទៅកាន់ទីក្រុងធំៗដូចជាទីក្រុង ក្យូតូ យ៉ាម៉ាណាស៊ី និងទីក្រុងតូក្យូ ដែលមានរយៈពេល ៦ ថ្ងៃ ៥ យប់ ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ដល់ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលស្ថិតនៅក្នុងក្តីសុបិនរបស់មនុស្សជាច្រើន ដែលក្នុងចំណោមនោះក៏មានអតិថិជនមានសំណាងរបស់តែបៃតង អូអ៉ិឈិ ផងដែរ ពួកគេប៉ងទៅលេងជាយូរមកហើយជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ហើយ អូអ៉ិឈិ បានសម្រេចក្តីស្រមៃមួយនេះ ។

ពួកគាត់ចំណាយពេលវេលាយ៉ាងរីករាយបំផុតជាមួយនឹងបទពិសោធន៍ដែលមិនអាចបំភ្លេចបានដូចជាការដើរទស្សនា ប្រាសាទ និងព្រះវិហារបុរាណដូចជា ហ្វូស៊ីមី អ៊ីណារី និង គីនកាគឺជី (Golden Temple) ដែលជាទីកន្លែងវប្បធម៌ និង អរិយធម៌របស់ជប៉ុន បន្ថែមពីនេះទៅទៀត ពួកគាត់បានទៅលេងកន្លែងកម្សាន្តជាច្រើនដូចជាស្ពានយោល មីស៊ីម៉ា ប្រវែង ៤០០ម៉ែត្រ សួនកម្សាន្តឌីសនីស៊ី ការជិះទូកលេងកម្សាន្តនៅបឹងអាស៊ី ការជិះកន្ត្រកខ្សែកាបនៅជ្រលងអូវ៉ាគូដានី (ជ្រលងភ្នំភ្លើង) និងបទពិសោធន៍ជិះរថភ្លើង ស៊ីនកានសែនល្បឿងលឿនជាងគេទៀតផង ។ អ្វីដែលកាន់តែពិសេស អតិថិជនរបស់អូអ៊ិឈិបានជួបបទពិសោធន៍អាកាសធាតុត្រជាក់ដល់សូន្យអង្សា ហើយពួកគេបានឃើញទិដ្ឋភាពព្រិលធ្លាក់ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ ។ ក្រៅពីនេះ អតិថិជនរបស់ អូអ៉ិឈិ បានញ៉ាំអាហារជប៉ុនឆ្ងាញ់ៗ ស្នាក់នៅសណ្ឋាគារប្រណិតផ្កាយ ៥ និងទិញទំនិញនៅតំបន់ប្រជុំជនក្នុងទីក្រុងតូក្យូថែមទៀតផង ។

អតិថិជនមានសំណាងរបស់តែបៃតង អូអ៉ិឈិ ពិតជារំភើប និងរីករាយនឹងដំណើរកម្សាន្តដ៏អស្ចារ្យ ។ ពួកគាត់អរគុណ អូអ៉ិឈិ ដែលបានផ្តល់បទពិសោធន៍ដែលមិនធ្លាប់មានមួយនេះ ហើយពួកគាត់នឹងបន្តគាំទ្រ អូអ៉ិឈិ ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តបែបនេះទៀត ។ ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ប្រទេសជប៉ុនរបស់តែបៃតង អូអ៉ិឈិ បានបញ្ចប់ សកម្មភាពពិសេសៗបែបនេះនឹងត្រលប់មកជាថ្មីម្តងទៀត ដោយគ្រាន់តែញ៉ាំតែបៃតង អូអ៉ិឈិ ហើយសូមតាមដានហ្វេសបុកផេក Oishi Drink Station រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ៕ អត្ថបទសហការ





























ចែករំលែកព័តមាននេះ