ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពេលវេលា​ដ៏​ប្រពៃ​! អ្នកឧកញ៉ា លាង ម៉េ​ង ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ សំ​ណះ​សំ​ណា​ល​ជាមួយ​គូ​ស្វាមីភរិយា ១០១ គូ និង​ផ្តល់​ដំបូន្មាន​ល្អ​ៗ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​កន្លង​ទៅ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានីភ្នំពេញ​ ៖ ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​កន្លង​ទៅ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចំណាយ​ពេលវេលា​ដ៏​មមាញឹក ដើម្បី​មក​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​គូ​ស្វាមីភរិយា​មហា​សំណាង​ទាំង ១០១ គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កញ្ចប់​អាពាហ៍ពិពាហ៍​ពី ស្រា​បៀរ កម្ពុជា ដោយ​ក្នុង​នោះ​មាន រង្វាន់​រថយន្ត Ford Ranger ចំនួន ១ រង្វាន់​, រង្វាន់​ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៥០ រង្វាន់​, និង​រង្វាន់​ទឹកប្រាក់​ចំនួន ៥០ រង្វាន់​ ។

ក្នុង​ឱកាស​ប្រគល់​ចំណងដៃ​ពរ​ជ័យ​ពេញ​ដោយ​ក្តី​ស្រលាញ់​ដល់​គូ​ស្វាមីភរិយា​ទាំង ១០១ គូ​នេះ អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​ចែករំលែក​ដំបូន្មាន​ដែល​ពេញ​ដោយ​អត្ថន័យ​មួយ​ចំនួន ក្នុង​នាម​ជា​ចាស់ទុំ​ម្នាក់ ដែល​មានបទពិសោធន៍​ជោគជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជាង ៣០ ឆ្នាំ​។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េ​ង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​ការ​សួរ​សំណួរ​ផ្សេង​ៗ​ទាក់ទង​នឹង​គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​កាន់តែ​រឹង​មាំ ពី​សំណាក់​គូ​ស្វាមីភរិយា​មហា​សំណាង​ទាំងឡាយ កាន់តែ​ញ៉ាំង​ឲ្យ​កម្មវិធី​នេះ ពោរពេញ​ដោយ​ក្តី​ស្រលាញ់ និង​ភាព​កក់ក្តៅ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រង្វាន់​ចំណងដៃ​ពរ​ជ័យ​ទាំង ១០១ រង្វាន់​នេះ គឺជា​លទ្ធផល​មហា​សំណាង​ពី «​កម្មវិធី​ចាប់​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ កម្ពុជា​» កាលពី​ថ្ងៃ​ទី ២៥ ខែមករា កន្លង​ទៅ ដែល​រង្វាន់​សរុប​រួម​មាន រថយន្ត Ford Ranger ចំនួន ៦ រង្វាន់​, ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់​, និង រង្វាន់​ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៣០០ រង្វាន់​។ សម្រាប់​គូ​ស្វាមីភរិយា​ទាំងអស់ ដែល​បាន​ជាវ ស្រា​បៀរ កម្ពុជា មិន​ថា​ជា​ដប ឬ កំប៉ុង ចាប់ពី ២៥ កេស​ឡើង​ទៅ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ផ្សងសំណាង ១ សន្លឹក ហើយ​ការ​ចាប់​រង្វាន់​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចំនួន ៥ ដង​ទៀត ជា​រៀង​រាល់​ខែ​។ ដោយឡែក កម្មវិធី​នេះ​សម្រាប់​តែ​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជាវ​ស្រា​បៀរ កម្ពុជា យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​មង្គលការ​តែ​ប៉ុណ្ណោះ មិន​រាប់​បញ្ចូល​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​ដូច​ជា កម្មវិធី​ឡើងផ្ទះ ខួបកំណើត ជាដើម​ឡើយ​ ។

មួយ​លាន​ក្តី​ស្រលាញ់​ពី CAMBODIA BEER
ពិសា​ដោយ​ការ​ទទួលខុសត្រូវ ៕ អត្ថបទសហការ