ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន HDI Design ទទួល​ជោគជ័យ​ក្នុង​ការបញ្ចប់​គម្រោង​ស្ថាបត្យកម្ម​ផ្ទែ​ខាងក្នុងសម្រាប់វីឡា​បុរី ប៉េង ហ៊ួ​ត

1 ខែ មុន

ការ​ផ្តល់​ជូន​នូវ​ភាព​សម្បូរ​បែប​នៃ​ការ​រចនា ដេ​គ័​រ ប្រកបដោយ​ភាព​ប្រណីត ទំនើប​ទាន់សម័យ គួប​ផ្សំ​នឹង​សេវាកម្ម​ឈានមុខ​នៃ​តម្រូវការ​ក្នុង​ការ​រស់នៅ​បែប​ស៊ី​វី​ល័យ​ ។ រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១១ ខែកុម្ភៈ…

ការ​ផ្តល់​ជូន​នូវ​ភាព​សម្បូរ​បែប​នៃ​ការ​រចនា ដេ​គ័​រ ប្រកបដោយ​ភាព​ប្រណីត ទំនើប​ទាន់សម័យ គួប​ផ្សំ​នឹង​សេវាកម្ម​ឈានមុខ​នៃ​តម្រូវការ​ក្នុង​ការ​រស់នៅ​បែប​ស៊ី​វី​ល័យ​ ។

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១១ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ៖ ក្រុមហ៊ុន HDI Design ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក មាន​ជំនាញ​ខាង​រចនា​ផ្នែក​ខាងក្នុង​គេហដ្ឋាន ការិយាល័យ អគារ​ខុន​ដូ សណ្ឋាគារ និង​កន្លែង​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់​យ៉ាង​ស្ទាត់ជំនាញ បាន​បញ្ចប់​គម្រោង​រចនា​ផ្ទៃ​ខាងក្នុង​សម្រាប់​វីឡា​បុរី ប៉េង ហ៊ួ​ត ដោយ​រលូន និង​ជោគជ័យ ​។ គម្រោង​នៃ​ការ​រចនា​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​សោភ័ណ​ភាព ភាព​ទំនើប និង​មុខងារ​ទីធ្លា ដែល​ផ្ដល់​ឱ្យ​លោក​អ្នក​រស់នៅ​ក្នុង​ប្រណីតភាព និង​ភាព​ស៊ី​វី​ល័យ ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន HDI Design ក៏​ផ្តល់​ជូន​បន្ថែម​លើស​ពី​ការ​រចនា​ដេ​គ័​រ​ផ្ទៃ​ខាងក្នុង​ទៅ​ទៀត​នោះ គឺ​ការ​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​ដល់​ម្ចាស់ផ្ទះ​ជាមួយនឹង​បង្កើត​បរិយាកាស​រីករាយ​តាម​រយៈ​នៃ​ការ​ច្នៃប្រឌិត​ដ៏​ប៉ិន​ប្រសប់​ធ្វើ​ឱ្យ​កា​រស់នៅ​ប្រកបដោយ​ផាសុកភាព ​។

ការ​រចនា​ផ្ទៃ​ខាងក្នុង​ដែល​បង្ហាញ​ពី​ប្រណីតភាព និង​ទាន់​សម័យកាល ៖
ក្រុមហ៊ុន HDI Design បាន​រួម​បញ្ចូល​នូវ​ចំណុច​តូច​ៗ លម្អិត​ៗ ដែល​មាន​ភាព​ទាក់ទាញ​ទៅ​ក្នុង​ការ​រចនា​ដេ​គ័​រ​នៅ​ក្នុង​គម្រោង​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ ទាំង​សោភ័ណ​ភាព និង​មុខងារ​ទីធ្លា​ក្នុង​ការ​រស់នៅ ​។
•​ ​ការ​ប្រើ​បន្ទះក្ដារ​ដែល​មាន​ពណ៌​ស្រាល​បែប​ធម្មជាតិ ៖ ការ​ជ្រើសរើស​យក​នូវ​បន្ទះក្ដារ​ពណ៌​ស និង​ពណ៌​គ្រី​ម ធ្វើ​ឱ្យ​មើលទៅ​មាន​ភាព​ទូលាយ​ជាង​មុន ​។
•​ ​សម្ភារ​មានគុណ​ភាព​ ៖ ប្រភេទ​សម្ភារ​សុទ្ធសឹងតែ​សម្រិតសម្រាំង​យក​ប្រភេទ​ដែល​ប្រើប្រាស់ បាន​យូរ និង​ទាន់សម័យ​ដូច​ជា ថ្ម​ម៉ា​ប ឈើ Fenix សម្រាប់​ផ្ទះបាយ ដែល​ធានា​បាន​នូវ​ភាព​ធន់ ជាប់​បាន​យូរ និង​មាន​ភាព​ស្រស់​ស្អាត​ទាក់ភ្នែក ​។
•​ ​ការ​រចនា​បច្ចេកទេស​អំ​ពូ​ល​ពន្លឺ ​៖ ការ​រួម​បញ្ចូល​គ្នា​នៃ​ពន្លឺ​ធម្មជាតិ​ដោយ​ប្រយោល និង​អំ​ពូ​ល​បំភ្លឺ បង្កើត​បាន​បរិយាកាស​រស់នៅ​បែបផែន​ថ្មី ដែល​ផ្ដល់​បាន​នូវ​ភាព​កក់ក្ដៅ ។
•​ ​ប្រសិទ្ធភាព​ការ​ទុកដាក់​ ៖ ជញ្ជាំង​ត្រូវ​បាន​រចនា​ឡើង​ដោយ​ធ្វើ​យ៉ាងណា​មាន​សល់​ទីធ្លា​ទូលាយ​ក្នុង​ការ​ប្រើប្រាស់​ពេល​ក្រោយ ​។

បន្ទប់​ផ្ទះបាយ និង​កន្លែង​រស់នៅ ដែល​ទំនើប និង​មាន​សម្ភារ​បរិក្ខារ​ល្អ ៖
បន្ទប់​ផ្ទះបាយ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ជាក់ស្ដែង​ប្រកបដោយ​ភាព​ទាក់ទាញ និង​ការ​ច្នៃប្រឌិត​នៃ​រូបរាង​បន្ទប់​ទាំងស្រុង ដែល​រួម​បញ្ចូល​នូវ​មុខងារ និង​ឧបករណ៍​ឆ្លាត​វៃ ​។ សម្រាប់​កន្លែង​រស់នៅ​វិញ មាន​សភាព​ធំ​ទូលាយ បង្កើន​បរិយាកាស​កក់ក្ដៅ និង​សប្បាយ​រីករាយ​ពេល​ជួបជុំ​ក្នុង​រង្វង់​គ្រួសារ បងប្អូន និង​មិត្តភក្ដិ​ ។​ល​។

សេវាកម្ម​នៃ​ការ​រស់នៅ​សម្រាប់​ម្ចាស់​គេហដ្ឋាន
ក្រុមហ៊ុន HDI Design លើស​ពី​ការ​គ្រាន់តែ​រចនា​ផ្ទៃ​ខាងក្នុង គឺ​ការ​ផ្ដល់​ឱ្យ​លោក​អ្នក​នូវ​ភាព​ងាយស្រួល និង​គុណភាព​ក្នុង​ការ​រស់នៅ​ ។
•​ ​សេវាកម្ម​សម្អាត ​៖ មាន​ផ្ដល់​នូវ​សេវាកម្ម​សម្អាតផ្ទះ សេវាកម្ម​បោក​អ៊ុត ដែល​ធានា​បាន​នូវ​ភាព​ស្អាត និង​មាន​អនាម័យ​ ។
•​ ​សេវាកម្ម​អ្នកបច្ចេកទេស ​៖ ផ្ដល់​នូវ​ដំណោះស្រាយ​លឿន រហ័ស ប្រកបដោយ​ប្រសិទ្ធភាព​ទាក់ទង​ទៅ​នឹង​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​កំឡុង​ពេល​ស្នាក់​នៅ​ ។
•​ ​ផ្នែក​សន្ដិសុខ​ការពារ​ ៖ ការ​គ្រប់គ្រង​ច្រក​ទ្វារ​វេន​យប់ ផ្ដល់​ជូន​នូវ​ការ​វាស់​ស្ទង់​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល និង​ការ​ពង្រឹង​សុវត្ថិភាព​ក្នុង​គេហដ្ឋាន ​។

អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន HDI Design បាន​បង្ហាញ​ចំណាប់អារម្មណ៍ និង​ការ​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន ពី​ការ​រចនា​ដេ​គ័​រ និង​ការ​ផ្តល់​នូវ​ភាព​ងាយស្រួល ដែល​ធ្វើ​ឱ្យ​បទ​ពិសោធន៍​ក្នុង​ការ​រស់នៅ​របស់​ពួក​គេ​មាន​ផាសុកភាព និង​ភាព​រីករាយ ​។ តំណាង​ក្រុមហ៊ុន HDI Design លោក JIN បាន​លើក​ឡើង​ផង​ដែរ​ថា ​៖ “​គម្រោង​មួយ​នេះ គឺ​លើស​ពី​ការ​គ្រាន់តែ​រចនា និង​សាងសង់​ផ្ទៃ​ខាងក្នុង​លក្ខណៈ​សាមញ្ញ​ដើម្បី​លើកកម្ពស់ និង​ពង្រឹង​ទាំង​អារម្មណ៍​ក្នុង​ការ​រស់នៅ ​។ ពួក​យើង​នឹង​បន្ត​ការ​រចនា​ដេ​គ័​រ​ផ្ទៃ​ខាងក្នុង និង​ការ​ផ្ដល់​សេវាកម្ម​តាម​តម្រូវការ​នៃ​ការ​រស់នៅ​របស់​អតិថិជន​” ។

អំពី​ក្រុមហ៊ុន HDI Design ៖
ក្រុមហ៊ុន HDI Design គឺជា​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ក្នុង​ការ​រចនា​ដេ​គ័​រ និង​ការ​សាងសង់​ផ្ទៃ​ខាងក្នុង ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​មាន​វិជ្ជាជីវៈ​ដែល​មាន​ប្រតិបត្តិការ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ ឯកទេស​លើ​លំនៅ​ឋាន ការិយាល័យ អគារ​ខុន​ដូ សណ្ឋាគារ និង​កន្លែង​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់​ ។ តាម​រយៈ​ការ​បញ្ចូល​នូវ​ភាព​ទាន់សម័យ និង​គំនិត​ន​វា​នុ​វត្ត​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន HDI Design មាន​គោលបំណង​ក្នុង​ការ​បង្កើត​កន្លែង​ផ្ទាល់ខ្លួន​ដែល​តម្រូវ​តាម​តម្រូវការ​អតិថិជន​ម្នាក់​ៗ​ ។

ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​ ៖ Naomi and MouyKea
អ៉ី​ម៉ែ​ល​៖ naomi.soun@hdi-design.art ; muoykea.chea@hdi-design.art
លេខ​ទូរ​សព្ទៈ​ ៖ 016 226 826 ៕ អត្ថបទសហការ

HDI Design company Successfully Completes Interior Design Project
for Borey Peng Houth Villa in Cambodia

  • Offering Modern and Functional Design with Premium Lifestyle Services

Phnom Penh, February 11, 2025 – Global interior design firm HDI Design has successfully completed the interior design project for a villa in Borey Peng Houth, Cambodia. This project focuses on a custom-designed space that emphasizes modern aesthetics and functionality, providing residents with a luxurious lifestyle. Furthermore, HDI Design goes beyond interior construction by offering additional services that enhance residents’ convenience, creating a uniquely comfortable living environment.

  • Premium Interior Reflecting the Latest Trends

HDI Design has incorporated a minimalist yet sophisticated design into this project, maximizing both aesthetics and functionality of the living space.

  • Soft Neutral Color Palette: The use of warm white and cream tones enhances the sense of openness in the space.
  • High-Quality Materials: Durable and stylish materials such as marble flooring and Fenix kitchen cabinetry ensure both longevity and aesthetic appeal.
  • Optimized Lighting Design: The combination of indirect lighting and track lighting creates a modern yet cozy atmosphere.
  • Efficient Storage Solutions: Custom-built wall storage maximizes space utilization.
  • Modern and Functional Kitchen and Living Space

The kitchen is designed to be both practical and visually appealing, featuring a layout that optimizes functionality and integrates smart appliances. The living area maximizes openness, creating a welcoming space for family and friends to gather and enjoy.

  • Premium Lifestyle Services for Residents

HDI Design goes beyond interior design by providing additional services to enhance the convenience and quality of living for residents.

  • Cleaning Service: Regular housekeeping and laundry services ensure a clean and hygienic living environment.
  • Technician Service: Quick and efficient solutions for any facility-related issues that may arise during residence.
  • Security Team: Night-time gate control, energy-saving measures, and enhanced indoor security provide residents with a safe and secure living environment.

Customers utilizing HDI’s services express high satisfaction with both the interior design and the added convenience of these premium services, making their living experience truly comfortable and enjoyable.

Mr. Jin, the representatives stated, “This project goes beyond simple interior construction to focus on enhancing both the functionality and emotional appeal of living spaces. We will continue to introduce designs and customized services that reflect our clients’ lifestyles.”

  • About HDI Design Co., Ltd

HDI is a professional interior design and construction company operating in both Korea and Cambodia, specializing in premium residential and commercial spaces. By integrating the latest trends and innovative design solutions, HDI aims to create customized spaces tailored to each client’s unique needs.

For more information please contact:

  • Naomi and MouyKea

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>