ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ សម្ពោធសាខាទី ៦ នៅតាមបណ្តោយផ្លូវសឡា ៣៧១ ក្បែរគម្រោងផ្សារ ជីប ម៉ុង Super Market

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត ធំជាងគេ នឹងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានសម្ពោធជាផ្លូវការនៅសាខាថ្មី ដែលជាសាខាទី ៦ របស់ខ្លួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសឡា ៣៧១ ក្បែរគម្រោងផ្សារជីបម៉ុង Super Market ។

នៅក្នុងកម្មវិធីសម្ពោធបានធ្វើឡើងក្រោមវត្តមានរបស់ លោក អ៉ិន បួរហេង និងលោកស្រី តែ លីនណា ដែលជានាយកប្រតិបត្តិ នឹងស្ថាបនិករបស់យាន្តដ្ឋានណាម៉ាសខេ ផ្ទាល់តែម្តង ហើយក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ម្ចាស់អាជីវកម្មធំៗ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ ។

ក្នុងឪកាសដ៏ពិសេសនេះ លោក អ៉ិន បួរហេង បានមានប្រសាសន៍ថា ៖ «មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ នៅតែប្រកាន់គោលការណ៍ ៣ គឺរក្សានូវគុណភាព ទំនុកចិត្ត និងការថែទាំយ៉ាងយកចិត្តទុកដាក់ជូនដល់អតិថិជនជានិច្ច» ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោក អ៉ិន បួរហេង គ្រោងនឹងបង្កើតមជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ឱ្យបានច្រើនកន្លែងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនទាំងអស់ ។

មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ត្រូវបានទទួលស្គាល់ថា ជាមជ្ឈមណ្ឌលលាងរថយន្តយ៉ាងទំនើប ដោយមានបំពាក់នៅឧបករណ៍ទំនើបដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ក៏បាននាំយកនូវផលិតផលលាងរថយន្តដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ទឹកថ្នាំរថយន្ត ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺថារាល់ដំណាក់កាលនៃការលាងសម្អាតរថយន្ត តែងតែមានបង្កប់នៅការថែទាំរថយន្តដូចគ្នា ដែលកត្តានេះបានរក្សាភាពភ្លឺរលោងនៃរថយន្តរបស់អតិថិជន ។

គូរបញ្ជាក់ថា មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ បានបង្កើតឡើងនៅឆ្នាំ ២០១៥​ ហើយបានបើកបម្រើសេវាកម្មថែទាំរថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានការគ្រាំទ្រ នឹងទទួលស្គាល់ពីគុណភាពនៃសេវាកម្មពីសំណាក់អតិថិជន ។ ហើយបានធ្វើអោយមជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ធ្វើការពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កភាពងាយស្រួល និងបំពេញតម្រូវការរបស់អតិថិជនខ្លួន ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>