ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ចេញសេចក្តីប្រកាសព័ត៌មានស្តីពី «ករណីឧបទ្ទវហេតុអគ្គីភ័យឆាបឆេះរថយន្ត Range Rover និង Defender»

1 ខែ មុន

រាជធានីភ្នំពេញ ៖ ជាបឋម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ…

រាជធានីភ្នំពេញ ៖ ជាបឋម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ សូមសម្តែងនូវសេចក្តីសោកស្តាយចំពោះករណីអគ្គីភ័យកន្លងមកលើរថយន្តម៉ូដែល Range Rover និង Defender នៅកម្ពុជា ។ ជាមួយគ្នានេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំសូមបញ្ជាក់ថា រថយន្តដែលទទួលរងអគ្គីភ័យឆាបឆេះកន្លងមកមិនមែនជារថយន្តដែលបានជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេស ។

ដូចនេះដើម្បីសុវត្ថិភាពរបស់លោកអ្នក ក្រុមគ្រួសារ​ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំសូមស្នើសុំឲ្យសាធារណជនគ្រប់រូបមេត្តាធ្វើការពិចារណាឲ្យបានល្អិតល្អន់ទៅលើប្រភពដើមរបស់រថយន្តមុននឹងបញ្ជាទិញ និងមកទទួលសេវាថែទាំរថយន្តឱ្យបានទៀតទាត់ពីយានដ្ឋានរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានការទទួលស្គាល់ និងបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រនៅប្រទេស​អង់គ្លេស​ ដើម្បីចៀសវាងហានិភ័យខាងលើ ។ អាស្រ័យហេតុនេះ សូមសាធារណជនគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន ៕ អត្ថបទសហការ

ថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំរោង ព.ស ២៥៦៨

ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>