ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេទិកា​ការងារ​របស់ NEA នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ នឹង​នាំ​យក​ឱកាស​ការងារ​ជាង ២ ​ពាន់​កន្លែង សម្រាប់​ផ្តល់​ជូន​យុវជន និង​អ្នក​ស្វែងរកការងារ

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ (NIB) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ សន្តិសុខ​សង្គម…

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ (NIB) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ និង​ឱកាស​កម្មសិក្សា​ការងារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​១៣ ខែកុម្ភៈ ឆ្នាំ ​២០២៥ ខាង​មុខ​នេះ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ​។ វេទិកា​ការងារ​នេះ នឹង​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ចំនួន ២០៣៤ កន្លែង ពី​ក្រុមហ៊ុន​ធំ​ៗ ១៩ សម្រាប់​ផ្តល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ដាក់​ពាក្យ និង​សម្ភាស​ភ្លាម​ៗ​នៅ​មួយ​កន្លែង​ងាយស្រួល ​។

ក្រុមហ៊ុន​ធំ​ៗ​ទាំង​ ១៩ ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ មាន​ដូច​ជា​ ៖ ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប មីក្រូហិរញ្ញវត្ថុ​អរគុណ សឹ​លូ​សិន ឯ​.​ក​, ក្រុមហ៊ុន អ អឹ​ម អេ (​ខេ​ម​បូ​ឌា​)​ម​.​ក​, អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា (DDD), ក្រុមហ៊ុន​ត្រាំ ហ្វី​ត​នេស ឯ​.​ក​, ផ្សារ​ទំនើប​ម៉ា​ក្រូ (​ខេ​ម​បូ​ឌា​) ឯ​.​ក​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី​អិ​ល​ស៊ី​, ក្រុមហ៊ុន​អ៊ី អេ​ហ្វ ជី (​អិ​ច​ប្រេស ហ្វូ​ដ​គ្រុប​), មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី​, ក្រុមហ៊ុន អេ​ហ្វ​ដាប់​ប៊ែ​ល​យូ​ឌី​ឡាយ៍ អ៊ី​ន​សូ​រេ​ន (​ខេ​ម​បូ​ឌា​) ម​.​ក​, ក្រុមហ៊ុន គី​ម​ម៉ិច ខន​ស្ត្រា​ក់សិន និង​អ៊ិ​ន​វេស​មេន​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មហានគរ ម​.​ក​, ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ខូ អិ​ល​ធី​ឌី​, ហាង​សៀវភៅ ក្លេ​អូ​, ស៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍​, ធនាគារ ស្ថាបនា​, ក្រុមហ៊ុន កំពូល​ខា មេ​ហ្គា​លី​ស៊ី​ង ភី​អិ​ល​ស៊ី​, និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ម​.​ក ។

ចំពោះ យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនេះ​បាន ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច នៅ​ថ្ងៃ​ទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៥ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ជាប់​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ ។

លោក គុយ សុខា មន្ត្រី​ផ្នែក Partnership នៃ​អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា​(DDD) លើក​ឡើង​ថា លោក​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ NEA ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​ដល់​សិស្ស​/​និស្សិត​។ លោក​បន្ថែម​ថា តាម​រយៈ​កិច្ចសហការ​ជាមួយនឹង NEA កន្លង​មក លោក​មើលឃើញ​ថា NEA គឺជា​ស្ថាប័ន​មួយ​ដែល​យុវជន​សិស្ស​និស្សិត​មិន​គួរ​មើល​រំលង​នោះ​ទេ ព្រោះ​ស្ថា​ប័​រដ្ឋ​មួយ​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​ព័ត៌មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​សំបូរ​បែប​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>