ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និងចែកចាយ​ផ្តាច់មុខរបស់ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក “LX700h” និង “GX550” នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់​ស្តី​ពី ម៉ាក ពាណិជ្ជ​នាម និង​អំពី​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​មាត្រា ៣ និង​មាត្រា ១១ នៃ​ច្បាប់​ស្តី​ពី ម៉ាក ពាណិជ្ជ​នាម និង​អំពី​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​យោង​តាម​លិខិតស្នើ​សុំ​របស់ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ចុះ​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ កាលពី​ថ្ងៃ​ទី ​២១ ខែមករា ឆ្នាំ ​២០២៥ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក “LX700h” និង “GX550” របស់ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) (TOYOTA (CAMBODIA) CO., LTD.) ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ដែល​មាន​លិខិត​ប្រគល់​សិទ្ធិ​ផ្តាច់មុខ​ចុះ​ថ្ងៃ​ទី​ ១១ ខែតុលា ឆ្នាំ​ ២០២៤ តាម​រយៈ​លិខិត​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ០២០៦ ព​.​ណ ក​សប ចុះ​ថ្ងៃ​ទី​ ២១ ខែមករា ឆ្នាំ ​២០២៥ ។

តាម​រយៈ​លិខិត​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នេះ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) គឺជា​អ្នក​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ស្របច្បាប់​តែ​មួយ​គត់​ពី​ក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ប្រទេស​ជប៉ុន​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​យានយន្ត និង​គ្រឿងបន្លាស់​ដែល​មាន​ពាក់​ម៉ាក​ខាងលើ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ការ​ទទួលស្គាល់​នេះ​នឹង​ផ្តល់​ជូន​ទំនុកចិត្ត​ដល់​អតិថិជន​ទាំងអស់​ដែល​និយម​គាំទ្រ​យានយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក TOYOTA ក៏​ដូច​ជា LEXUS ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) សុទ្ធតែ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ប្រទេស​ជប៉ុន​អំពី​កម្រិតស្តង់ដា​គុណភាព​ច្បាស់លាស់​ជូន​អតិថិជន និង​ចៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) (TOYOTA (CAMBODIA) CO., LTD.) មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទៅ​លើ​ការ​នាំ​ចូល និង​ចែកចាយ​យានយន្ត និង​គ្រឿងបន្លាស់​ដែល​ពាក់​ម៉ាក​ដូច​គ្នា​ទៅ​នឹង​ម៉ាក​របស់​ក្រុមហ៊ុន​ដូចដែល​មាន​ចែង​ក្នុង​លិខិត​ទទួល​សិទ្ធិ​នេះ​ផង​ដែរ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​។ ខាងក្រោម​នេះ​គឺជា​លិខិត​ថតចម្លង​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ៕ អត្ថបទសហការ