ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា ដាក់​ឱ្យ​ដំណើរការ កម្មវិធី​ទូទាត់​បាគងទេសចរ​ ជាមួយ ​ប័ណ្ណ​វិសា ស​ម្រួ​ល​ដល់​ការ​ទូទាត់​ភ្ញៀវ​ទេសចរ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរណ៍​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ទូទាត់​អន្តរ ជាតិ “BAKONG Tourists App with VISA”…

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរណ៍​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ទូទាត់​អន្តរ ជាតិ “BAKONG Tourists App with VISA” ដើម្បី​ជួយ​សម្រួលការ​ទូទាត់​តាម​ឌី​ជី​ថ​ល​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អាជីវកម្ម​ក្នុងស្រុក​ ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​នៅ​ទេសចរ​ធនាគារជាតិ​នៃ​កម្ពុជា ​សែន​សុខ ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ​នៅ​ថ្ងៃ​ទី ​២២ ​ខែមករា​ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ នឹង​ទទួល​បាន​បទ​ពិសោធន៍​ទូទាត់ ថ្លៃ​ទំនិញ​និង​សេវា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ងាយស្រួល ដោយ​គ្រាន់តែ​ទាញ​យក​កម្មវិធី​ទូទាត់ បាគង​ទេសចរ រួច​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​បាគង​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ទូទាត់ VISA ដែល​មាន​ស្រាប់​ពី​ប្រទេស​ដើម​របស់​ខ្លួន​ ។

លោក​ជំទាវ​បាន​បន្ត​ថា មុខងារ​ជឿនលឿន​នេះ​ជួយ​បង្កើន​ប្រសិទ្ធភាព បំបាត់​តម្រូវការ​សាច់ប្រាក់ និង​បង្កើន​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស​កម្ពុជា​ហើយ​តាម​រយៈ​ការ​ធ្វើការ​រួម​គ្នា យើង​អាច​ធានា​បាន​នូវ​ការ​ទទួលយក​យ៉ាង​ទូលំទូលាយ និង​ផ្តល់​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​សេដ្ឋកិច្ច​ក្នុងស្រុក ​។

លោក​ជំទាវ​បណ្ឌិត​បាន​បន្ថែម​ថា ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី BAKONG Tourists App with VISA ស្រប​តាម គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​រួម​បញ្ចូល​គ្នា​រវាង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សង្គម ក៏​ដូច​ជា​ការ​ពង្រឹង​ជំហរ​របស់​កម្ពុជា​ជា​ប្រទេស​ឈាន​ឆ្ពោះទៅ​មុខ ដែល​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នូវ​វិធី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ជាង​មុន ​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ការ​សហការ​គ្នា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ​វី​សា ក្នុង​គោលបំណង​កែ​លម្អ​សេវា​ទូទាត់​ប្រាក់ និង​គាំទ្រ​វិស័យ​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​។ លក្ខណៈ​ពិសេស​នេះ​ផ្តល់​នូវ​ការ​ចូល​ប្រើ​ភ្លាម​ៗ​ទៅ​កាន់​មូលនិធិ បើក​ការ​ទិញ ការ​កក់ និង​ការ​គ្រប់គ្រង​ការ​ចំណាយ​ដោយ​មិន​យក​សាច់ប្រាក់ ឬ​ប្រើ​បញ្ជរ​ប្តូរ​រូបិយប័ណ្ណ​ ។

លោក​ជំទាវ​បណ្ឌិត​បាន​លើកទឹកចិត្ត​ដល់​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ទាំងអស់​ឱ្យ​គាំទ្រ និង​ផ្សព្វផ្សាយ​កម្មវិធី​ឱ្យ​បាន​សកម្ម​ម​និង​ទូលំទូលាយ​ហើយ​លោកស្រី​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា​តាម​រយៈ​ការ​ធ្វើការ​រួម​គ្នា យើង​អាច​ធានា​បាន​នូវ​ការ​ទទួលយក​យ៉ាង​ទូលំទូលាយ និង​ផ្តល់​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​សេដ្ឋកិច្ច​ក្នុងស្រុក ​។

គួរ​បញ្ជាក់​ថា​កម្មវិធី BAKONG Tourists App របស់​ធនា​កាត​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែសីហា ឆ្នាំ​២០២៤​មាន​គោលបំណង ​សម្រួលការ​ទូទាត់​តាម​ឌី​ជី​ថ​ល​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អាជីវកម្ម​ក្នុងស្រុក​។ វា​ផ្តល់​សិទ្ធិ​អំណាច​ដល់​អ្នក​ប្រើប្រាស់​ជាមួយនឹង​ការ​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​រហ័ស និង​ងាយស្រួល ការ​ទូទាត់​ឌី​ជី​ថ​ល​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​។ កម្មវិធី​នេះ​ជំរុញ​ឱ្យ​មានការ​ចូលរួម​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​មរតក និង​ប​ដិ​ស​ណ្ឋា​រ កិច្ច​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ៕ អត្ថបទសហការ