ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Panasonic ផ្តល់​វង្វាន់​អាហា​រូប​ករ​ណ៌​ ទៅដល់​សិស្ស​ឆ្នើមនៅ​ប្រទេស​កម្ពុជា

19 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន Panasonic Cambodia បាន​ផ្តល់​អាហា​រូប​ករ​ណ៌​ដល់​និស្សិត​ឆ្នើម​ចំនួន​ ៩​រូប នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ…

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន Panasonic Cambodia បាន​ផ្តល់​អាហា​រូប​ករ​ណ៌​ដល់​និស្សិត​ឆ្នើម​ចំនួន​ ៩​រូប នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ (RUFA) វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) និង BELTEI International University នៃ​ប្រទេស​កម្ពុជា ​។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម នៃ​កម្មវិធី Panasonic Scholarship Asia ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ជំនួយ​អភិវឌ្ឍន៍ និង​ឱកាស​កម្មសិក្សា​ដល់​និស្សិត​ឆ្នើម​មក​ពី​សាកលវិទ្យាល័យ​ក្នុងស្រុក និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា ​។

និស្សិត​ជាប់​អាហា​រូប​ករ​ណ៌​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន Panasonic និង​ភ្ញៀវ​កិត្តិយស

ចាប់តាំងពី​ឆ្នាំ 2019 មក កម្មវិធី​អាហា​រូប​ករ​ណ៌​របស់ Panasonic បាន​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ជា​ច្រើន​ក្នុង​ការ​បន្ត​គោលដៅ​សិក្សា និង​វិជ្ជាជីវៈ​របស់​ពួក​គេ ​។ កម្មវិធី​នេះ​សង្កត់ធ្ងន់​ទៅ​លើ​ឧត្តមភាព​សិក្សា និង​បទ​ពិសោធន៍​ជាក់ស្តែង ដោយ​ទទួល​បាន​នូវ​ឱកាស​ចុះ​កម្មសិក្សា​ជាមួយ​ក្រុមហ៊ុន Panasonic ផ្ទាល់ ដើម្បីឱ្យ​សិស្ស​មាននូវ​ជំនាញ និង​ចំណេះដឹង​ដ៏​មាន​តម្លៃ ​។ វិធីសាស្ត្រ​រួម​នេះ​ធានា​ថា សិស្ស​និស្សិត​នឹង​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត​ក្នុង​វិស័យ​របស់​ពួក​គេ ​។ លើស​ពី​នេះ និស្សិត​បញ្ចប់​ការ​សិក្សា​ចូលរួម​ជាមួយ​បណ្តាញ​អតីត​និស្សិត​ដ៏​រស់​រវើក ដែល​ផ្តល់​ឱកាស​បង្កើត​បណ្តាញ​ជាមួយ​អ្នកប្រាជ្ញ​អន្តរជាតិ និង​ការ​ទទួល​បាន​ធនធាន​អភិវឌ្ឍ​អាជីព ដូច​ជា​សិក្ខាសាលា ជាដើម​ ។

លោក Hisakazu Maeda អគ្គនាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Panasonic Cambodia ស្វា​គម​ន៏​ភ្ញៀវ​កិត្តិយស​និង​អ្នកចូលរួម

លោក Hisakazu Maeda អគ្គនាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Panasonic Cambodia បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ​កិត្តិយស និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកចូលរួម​ទាំងអស់​។ លោក​បាន​គូសបញ្ជាក់​បន្ថែម​អំពី​គោលការណ៍​បង្កើត​របស់​ក្រុមហ៊ុន Panasonic ដែល​បង្កើត​ឡើង​ដោយ Konosuke Matsushita ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ធនធានមនុស្ស​សម្រាប់​អនាគត ​។ លោក​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ Panasonic ក្នុង​ការ​អភិវឌ្ឍ​អ្នកដឹកនាំ​នា​ពេល​អនាគត និង​ការ​កសាង​អនាគត​ដ៏​ត្រចះត្រចង់​ ។

លោក Naoyuki Tada ប្រធាន​ផ្នែក​ទទួល​បន្ទុក​នៅ​ក្រៅប្រទេស នាយកដ្ឋាន​ពលរដ្ឋ​សាជីវកម្ម​នៃ​សាជីវកម្ម Panasonic Corporation ប្រទេស​ជប៉ុន​បាន​ថ្លែង​សុន្ទរកថា

លោក Naoyuki Tada ប្រធាន​ផ្នែក​ទទួល​បន្ទុក​នៅ​ក្រៅប្រទេស នាយកដ្ឋាន​ពលរដ្ឋ​សាជីវកម្ម​នៃ​សាជីវកម្ម Panasonic Corporation ប្រទេស​ជប៉ុន​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា កម្មវិធី Panasonic Scholarship Asia គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​របស់ Panasonic នៅ​ទូ​ទាំង​ពិភពលោក ដែល​ស្ថិត​នៅ​ក្រោម​សសរស្តម្ភ “​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​” ។ ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ 1998 កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន 12 ផ្សេង​ៗ​គ្នា​នៅ​ទូ​ទាំង​ពិភពលោក ហើយ​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ជាង 1,400 នាក់​ហើយ​មក​ទល់​ពេល​នេះ ​។

លោក សយ ទី នាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) សម្តែង​នូវ​អំណរ​គុណ​ចំពោះ ក្រុមហ៊ុន Panasonic

លោក សយ ទី នាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) រួម​ជាមួយនឹង​និស្សិត​ទទួល​អាហា​រូប​ករ​ណ៌​កាលពី​ឆ្នាំ​មុន បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ ក្រុមហ៊ុន Panasonic សម្រាប់​ឱកាស​ដ៏​មាន​តម្លៃ​ដែល​បាន​ផ្តល់​តាម​រយៈ​កម្មវិធី​អាហា​រូប​ករ​ណ៌ Panasonic និង​បាន​ទទួលស្គាល់​ពី​សារៈសំខាន់​ដែល​អាហា​រូប​ករ​ណ៌​ទាំងនេះ​មាន​ក្នុង​ដំណើរ​សិក្សា និង​អាជីព​របស់​គេ ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​បាន​បន្ត​គោលដៅ​ដោយ​មាន​ទំនុកចិត្ត​។ ពួក​គេ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ Panasonic ក្នុង​ការ​ជំរុញ​ការ​លូតលាស់​ផ្នែក​អប់រំ និង​ផ្ទាល់ខ្លួន​ក្នុង​ចំណោម​និស្សិត​កម្ពុជា ​។

លោកស្រី សេង ហ្សា​នី​ន ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចការ​អាស៊ាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា វាគ្មិន​កិត្តិយស

នៅ​ក្នុង​កម្មវិធី​នេះ លោកស្រី សេង ហ្សា​នី​ន ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចការ​អាស៊ាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​នៃ​កម្មវិធី Panasonic Scholarship Asia ក្នុង​ការ​ផ្តល់​ឱកាស​ដល់​និស្សិត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ នៅ​ក្នុង​សុន្ទរកថា​សំខាន់​របស់​លោកស្រី ហ្សា​នី​ន បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី ដែល​ផ្តល់​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ឱកាស​កម្មសិក្សា​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ដល់​និស្សិត​ ។ កម្មវិធី Panasonic Scholarship Asia នៅ​តែ​បន្ត​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​អ្នកដឹកនាំ​វ័យក្មេង ដោយ​បំផុសគំនិត​ពួក​គេ​ឱ្យ​បន្ត​ស្វែងរក​ឧត្តមភាព និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​កម្លាំង​ការងារ​របស់​ប្រទេស​កម្ពុជា​ ។

ក្រុមហ៊ុន Panasonic Cambodia គឺជា​ការិយាល័យ​តំណាង​ផ្លូវការ​របស់ Panasonic Singapore ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2010 និង​ទទួលខុសត្រូវ​ផ្នែក​ទីផ្សារ សេវាកម្ម​ក្រោយ​ការ​លក់ និង​ជួសជុល​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Panasonic Cambodia ក៏​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន ដល់​សង្គម និង​សហគមន៍​។ ក្រុមហ៊ុន Panasonic នឹង​បន្ត​គាំទ្រ​អ្នក​ដែល​ចង់​បន្ត​ការ​សិក្សា និង​ក្លាយជា​ធនធានមនុស្ស​ដែល​នឹង​កសាង​អនាគត របស់​ខ្លួន ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ Panasonic Cambodia: www.panasonic.com/kh
ទំនាក់ទំនង​ ៖
Panasonic Cambodia, ផ្នែក​ទំនាក់ទំនង​ទីផ្សា
អ៊ី​ម៉ែ​ល​៖ nileshika.wijenaike@kh.panasonic.com ៕ អត្ថបទសហការ