រាជធានីភ្នំពេញ ៖ មិនថាអ្នកជាឪពុកម្តាយថ្មី ឬជាជើងចាស់ទេ យើងទាំងអស់គ្នាត្រូវការជំនួយ ។ ការចែករំលែកយោបល់ គំនិត និងការអនុវត្តល្អៗក្នុងការចិញ្ចឹមកូន គឺជារឿងល្អបំផុត ។ ដូច្នេះ នៅទីនេះ គឺជាវិធីសាស្ត្រចិញ្ចឹមកូនល្អៗចំនួន ១០ ដែលប្រហែលជាអ្នកមិនធ្លាប់គិតដល់ ៖
១. ធ្វើឱ្យសាមញ្ញ ៖ ឪពុកម្តាយតែងតែចង់បង្កើតច្បាប់ក្នុងក្រុមគ្រួសារ ដើម្បីឱ្យគ្រប់គ្នាគោរពតាម ។ តាមរយៈវិធីនេះ អ្នកនឹងមានភាពជាប់លាប់ ហើយកុមារនឹងដឹងពីអ្វីដែលត្រូវធ្វើ ។ ប៉ុន្តែសូមធ្វើវាឱ្យសាមញ្ញ ដើម្បីកូនរបស់អ្នកងាយយល់ច្បាស់ ។
២. កុំទៅតែម្នាក់ឯង ៖ ការចិញ្ចឹមកូនទាមទារការខិតខំប្រឹងប្រែងទាំងអស់គ្នា ស្របគ្នា និងមានភាពជាប់លាប់ ។
៣. បង្កើនទម្លាប់ និងការព្យាករណ៍ ៖ កុមារលូតលាស់លើការព្យាករណ៍ ។ នៅពេលដែលពួកគេដឹងពីអ្វីដែលត្រូវរំពឹង (ហើយអ្នកដឹងពីអ្វីដែលត្រូវរំពឹង) ភាពតានតឹងនឹងលែងសូវកើតមាន ។
៤. ម្តងម្កាល អនុញ្ញាតិឱ្យកូនធ្វើជាអ្នកទទួលខុសត្រូវការងារផ្ទះ ៖ សូមផ្តល់សិទ្ធិឱ្យកូនធ្វើជាអ្នកគ្រប់គ្រងការងារក្នុងផ្ទះម្តងម្កាល នោះអ្នក និងកូនរបស់អ្នកនឹងរៀនសូត្របាននូវរឿងរ៉ាវជាច្រើន ។
៥. លេងហ្កេមជាក្រុមគ្រួសារនៅពេលយប់ ៖ ចូរឧស្សាហ៍បង្កើតទម្លាប់នេះ ដូចជាការលេងអុក ដើម្បីជួយពង្រឹងគំនិត ការមានផែនការ ការមានផ្លូវក្រោយ និងជំនាញដោះស្រាយបញ្ហាជាដើម ។
៦. សុំទោសនៅពេលអ្នកធ្វើខុស ៖ មិនថា អ្នកជាឪពុកម្តាយនោះទេ យើងគួរធ្វើជាគំរូតាម
អាកប្បកិរិយាល្អ ។ នៅពេលយើងខុស យើងត្រូវធ្វើជាម្ចាស់លើកំហុស ហើយសុំទោស ។ បើអ្នកមិនធ្វើទេ កូនអ្នកក៏មិនធ្វើដែរ ។
៧. ឱ្យកុមារជួយបង្កើតច្បាប់ ៖ គ្រួសារ គឺជាកន្លែងដែលយើងបង្រៀន យើងទាំងអស់គ្នារៀន ហើយការដោះស្រាយបញ្ហាត្រូវបានអនុវត្ត ។ កុមារដែលចូលរួម និងបង្កើតច្បាប់ដោយខ្លួនឯង ច្រើនតែធ្វើបានល្អ ហើយមិនសូវមានកំហុសឆ្គង ។
៨. បន្ធូរច្បាប់មួយថ្ងៃ ៖ ចូរចំណាយពេលចុងសប្តាហ៍ ហើយអនុញ្ញាតឱ្យពួកគេជ្រើសរើសអ្វីគ្រប់យ៉ាង ៖ អាហារ (ទោះបីជាវាជាស្ករគ្រាប់) សកម្មភាព (អ្នកត្រូវតែចូលរួម) ម៉ោងគេង (គេងយប់បន្តិច) ជាដើម ។ ប៉ុន្តែពួកគេនៅតែត្រូវរក្សាសុវត្ថិភាពឱ្យបានល្អបំផុត ។
៩. មិនមែននិយាយតែអំពីកូននោះទេ ៖ គ្រួសាររឹងមាំត្រូវបានសាងសង់ដោយអាពាហ៍ពិពាហ៍រឹងមាំ ។ ទីបំផុតធាតុសំខាន់បំផុតនៃជីវិតគ្រួសារ គឺទំនាក់ទំនងរវាងម៉ាក់ និងប៉ា ។ នោះជាការងារសំខាន់បំផុតមួយ ហើយកូនរបស់អ្នកនឹងកាន់តែរីករាយ ។ សូមចំណាយពេលនៅជាមួយប្តីប្រពន្ធរបស់អ្នកឱ្យមានគុណភាពផងដែរ ។
១០. ផ្លាស់ប្តូរយោបល់ក្នុងការចិញ្ចឹមកូន ៖ ជជែកគ្នា ដើម្បីផ្លាស់ប្តូរយោបល់ក្នុងការចិញ្ចឹមកូនជាមួយមិត្តភក្តិ និងគ្រួសារផ្សេងទៀត ៕ ប្រភព ៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច ចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ ភាសាចិនទូទៅ និងភាសាអង់គ្លេសទូទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ