ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង ឧបត្ថម្ភ Samsung Table Galaxy A9 Plus ២២៣០ ដល់​សិស្ស​និទ្ទេស​ A ​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២៤

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង បាន​នាំ​យក Samsung…

រាជធានីភ្នំពេញ​៖ លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង បាន​នាំ​យក Samsung Tablet Galaxy A9 Plus ចំនួន​២២៣០ ប្រគល់​ជូន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រោម​អធិបតីភាព ឯកឧត្តម សេង ទៀង សម្រាប់​ឧបត្ថម្ភ​ជូន សិស្សានុសិស្ស​និទ្ទេស​A​ទូ​ទាំង​ប្រទេស ឆ្នាំ​២០២៤ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព ​។

ការ​ចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន ជីប ម៉ុង នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្សានុសិស្ស រហូត​បាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ​។ លើស​ពី​នេះ​ទៅ​ទៀត គឺ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​ធនធាន​ដ៏​មាន​តម្លៃ ចូលរួម​ជា​កាតាលីករ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងមូល​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​៤​ហើយ​ ដែល​ក្រុមហ៊ុន ជីប ម៉ុង បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A​។ ជីប ម៉ុង បាន​ឧបត្ថម្ភ ថេ​ប​ប្ល៊ែ​ត សរុប​ចំនួន ៦១១៧​គ្រឿង​ដល់​សិស្ស​និទ្ទេស A ទូ​ទាំង​ប្រទេស​ចាប់តាំងពី​ឆ្នាំ​២០១៩​មក​ដល់ ​ឆ្នាំ​២០២៤​នេះ​ ។

Samsung Tablet Galaxy A9 Plus ស័ក្តិសម​សម្រាប់​បំពេញការងារ​សិក្សា និង​ការ​កំសាន្ត​នានា ជាមួយនឹង​មុខងារ​ល្អ​ៗ​ដូច​ជា អេ​ក្រង់​ធំ 8.7” អាច​ធ្វើការ​ស្វ័​យ​សិក្សា ស្វែងរក​ព័ត៌មាន​ទូទៅ ឬ​កម្សាន្ត​បាន​ងាយស្រួល ទំហំ​ថ្ម​7,040mAh ដែល​អាច​ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​ប្រើប្រាស់​ បាន​យូរ​ដោយ​មិន​មានការ​ព្រួយបារម្ភ និង​កម្រិត​សាក​ថ្ម​ល្បឿន​លឿន 15W កាមេរ៉ា​ក្រោយ 8MP និង មុខ 5MP ប្រើប្រាស់​មុខងារ Samsung DeX ដែល​អាច​ប្រែក្លាយ Tablet ទៅ​ជា​កូនកាត់​កុំព្យូទ័រ ​៕ អត្ថបទសហការ