ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងការងារ ​ជួប​ផ្ទាល់ជាមួយ​កម្មករនិយោជិត នៅ​តាម​កន្លែង​ស្នាក់​នៅ ដែល​កំពុង​បំពេញការងារ ​តាម​រោងចក្រ សហគ្រាស​នានា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ជួប​សាកសួរ​សុខទុក្ខ​កម្មករនិយោជិត​ដោយ​ផ្ទាល់​នៅ​តាម​កន្លែង​ស្នាក់​នៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម…

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ជួប​សាកសួរ​សុខទុក្ខ​កម្មករនិយោជិត​ដោយ​ផ្ទាល់​នៅ​តាម​កន្លែង​ស្នាក់​នៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

គោលបំណង​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ជាក់ស្តែង​អំពី​ជីវភាព និង​ការ​ស្នាក់​នៅ ជា​ពិសេស​បានដឹង​ពី​សុខទុក្ខ​ពិតប្រាកដ​របស់​បងប្អូន​កម្មករនិយោជិត​ ដែល​កំពុង​បំពេញការងារ​នៅ​តាម​រោងចក្រ សហគ្រាស​នានា​ ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ផ្ទាល់​ក្នុង​បរិយាកាស​ដ៏​ស្និទ្ធស្នាល​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី នា​ពេល​នេះ បងប្អូន​កម្មករនិយោជិត​ ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​ជីវភាព​រស់នៅ និង​ការងារ​ក្នុង​រោងចក្រ សហគ្រាស រួម​និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ ដែល​ទទួល​បាន​ពី​រោងចក្រ សហគ្រាស និង​ការ​គិតគូរ​យកចិត្តទុកដាក់​ ពី​សំណាក់​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ដល់​កម្មករនិយោជិត​ផង​ដែរ ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករនិយោជិត ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ជា​ពិសេស​គ្រួសារ ដែល​មាន​សមាជិក​ជា​យុវជន សូម​ជួយ​ជំរុញ​ពួក​គាត់​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ឬ​ហៅ​ថា TVET ១,៥​លាន​នាក់ ដែល​ជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ការ​បណ្តុះបណ្តាល​ឥត​គិតថ្លៃ និង​ឆាប់​ទទួល​បាន​ជំនាញ​ច្បាស់លាស់​ ដើម្បី​អាច​ប្រកបការងារ និង​រក​ប្រាក់​ចំណូល​ជួយ​ ក្រុម​គ្រួសារ​បន្ថែម​ផង​ដែរ ​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សេនាធិការ តែង​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ របស់​បងប្អូន​កម្មករនិយោជិត មិន​ត្រឹមតែ​ការ​ធ្វើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស​ប៉ុណ្ណោះ​ទេ តែ​រាជរដ្ឋាភិបាល​ក៏​គិតគូរ​ជា​ខ្លាំង​ លើ​ប្រព័ន្ធ​គាំពារ​សង្គម និង​ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករនិយោជិត​ ។ ជា​រួម គោលបំណង​ចំបង​ដែល​រាជរដ្ឋាភិបាល​ចង់បាន​នោះ គឺ​ការ​ប្រែក្លាយ សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​ ៕ អត្ថបទសហការ