ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ​ ប្រ៊ី​ដ ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូ​រ​សព្ទ​ដៃ ជំនាន់​ថ្មីរបស់​ខ្លួន​ជា​ផ្លូវការ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ធនាគារ​ ប្រ៊ី​ដ បាន​ប្រកាស​ដាក់​ដំណើរការ​នូវ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ ដល់​សាធារណជន​ជាមួយ កម្មវិធី​ទូរស័ព្ទ​ដៃ BRIDGE Mobile (…

រាជធានីភ្នំពេញ ​៖ ធនាគារ​ ប្រ៊ី​ដ បាន​ប្រកាស​ដាក់​ដំណើរការ​នូវ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ ដល់​សាធារណជន​ជាមួយ កម្មវិធី​ទូរស័ព្ទ​ដៃ BRIDGE Mobile ( ប្រ៊ី​ដ​ម៉ូ​បាល​) បង្កើត​ឡើង​ដើម្បី ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ​លើ​កម្មវិធី​ទូរ​សព្ទ​ចល័ត​នៅ​ក្នុង​ដៃ​កាន់តែ​ងាយស្រួល និង​សុវត្ថិភាព​ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ធនាគារ ​ប្រ៊ី​ដ នៅ​ថ្ងៃ​ទី ​៩ ខែធ្នូ ឆ្នាំ ២០២៤​ នេះ បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​តែងតែ ស្វែងរក​បច្ចេកវិទ្យា​ថ្មី​ៗ ធនាគារ​ ប្រ៊ី​ដ​បាន​រៀបចំ​ខ្លួន ​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូន​ឱ្យ​អតិថិជន​គ្រប់​រូប​ អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ ជាមួយ​កម្មវិធី​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ធនាគារ ​ប្រ៊ី​ដ ​។

លោក Richard Liew អគ្គនាយក​ប្រតិបត្តិ​ធនាគារ ​ប្រ៊ី​ដ បាន​មាន​ប្រសាសន៍​យ៉ាង​រំភើប ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ កម្មវិធី​ទូរ​សព្ទ​ដៃ​របស់ BRIDGE Mobile ថា តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​បើក​សម្ពោធ ធនាគារពាណិជ្ជ​ «​ប្រ៊ី​ដ​» ជា​ផ្លូវ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៣ យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ឥត​ឈប់​ឈរ ដើម្បី​ឱ្យ​ប​ចេ្ច​ក​វិទ្យា​មួយ​នេះ អាច​ដាក់​ដំណើរការ​បាន​នៅ​ចុងឆ្នាំ​ ២០២៤ ។ នេះ​គឺជា​សមិទ្ធិ​ផល​មួយ ​ដែល​យើង​ជឿជាក់​ថា អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​ ប្រ៊ី​ដ​កាន់តែ​មាន​ទំនុកចិត្ត ងាយស្រួល ​និង​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ត្រូវការ​កាន់​សាច់ប្រាក់​ផ្ទាល់ ទៅ​តាម​ត​ម្រូវ​ការ ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។

កម្មវិធី BRIDGE Mobile ផ្តល់​ជូន​នូវ​មុខងារ​ដ៏​សម្បូរ​បែប ដែល​អាច​ឱ្យ​អតិថិជន ​គ្រប់គ្រង​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល​ ។ ចំណុច​សំខាន់​ៗ​នៃ​មុខងារ​កម្មវិធី​ទូរ​សព្ទ​ដៃ BRIDGE Mobile រួម​មាន កម្មវិធី​បញ្ចូល​លុយ​ទូរ​សព្ទ ទូទាត់​ទំនិញ​ផ្សេង​ៗ​តាម​រយៈ​ KHQR ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​ទៀត​នៅ​ក្នុងស្រុក ​តាម​ប្រព័ន្ធ​បាគង ឬ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ដទៃ​របស់​ធនាគារ ​ប្រ៊ី​ដ ពិនិត្យ​មើល​សមតុល្យ​សាច់ប្រាក់ អត្រា​ប្តូ​ប្រាក់ ស្វែងរក​ទីតាំង​សាខា​ធនាគារ ​ប្រ៊ី​ដ និង​កន្លែង​ដាក់​ម៉ាស៊ីន ATM ក៏​ដូច​ជា​កម្មវិធី​ផ្តល់​ជូន​ពិសេស​ៗ ​ជា​ច្រើន​ទៀត ​។ អតិថិជន​អាច​ប្រើ​កម្មវិធី​ពិសេស​ទាំង​អស់នេះ​បាន​នៅ​លើ​បច្ចេកវិទ្យា​ទូរ​សព្ទ​ដៃ​ ធនាគារ​ ប្រ៊ី​ដ​ តែ​មួយ​គត់ ​។

លោក ភី វាសនា នាយក​នៃ​នាយកដ្ឋាន ​សេវា​ធនាគារ​ឌី​ជី​ថ​ល បានឱ្យ​ដឹង​ថា កម្មវិធី​ទូរ​សព្ទ​ដៃ​នេះ អាច​ឱ្យ​អតិថិជន ត្រួតពិនិត្យ​សមតុល្យ​គណនី តាមដាន​ប្រវត្តិ​ប្រតិបត្តិការ និង​ផ្ទេរ​ប្រាក់​បាន​លឿន​រហ័ស​តាម​បាគង និង​តាម​គណនី​ធនាគារ​ ប្រ៊ី​ដ​របស់​យើង​ផ្ទាល់ ​។ លើស​ពី​នេះ​កម្មវិធី​ទូរ​សព្ទ​ដៃ​ជំនាន់​ថ្មី ​របស់​យើង​ក៏​មាន​បំពាក់​មុខងារ​ប្រើប្រាស់​ លើ​ការ​ស្កេ​ន KHQR ដើម្បី​ផ្ទេរ​ប្រាក់ ឬ​ទិញ​ទំនិញ​តាម​អាជីវករ​ផ្សេង​ៗ ទៅ​កាន់​ធនាគារ​ក្នុងស្រុក ដែល​ជា​សមាជិក​របស់​ប្រព័ន្ធ​បាគង​ផង​ដែរ​ ។ ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយ និងផ្តល់​ជូន​នូវ​បទ​ពិសោធន៍​សេវា​ធនាគារ​ចល័ត ដែល​សុវត្ថិភាព និង​មាន​ប្រសិទ្ធិ​ភាព យើង​ក៏​មាន​បំពាក់​មុខងារ ជាមួយ​បច្ចេកវិទ្យា​ពង្រឹង​សុវត្ថិភាព​ស្កេ​ន​ផ្ទៃមុខ ឬ​ម្រាមដៃ ​។

ជាមួយនឹង​ការ​រចនា​ឡើង ​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ លោក Richard Liew បាន​បញ្ចា​ក់ថា ការ​ផ្តល់​ជូន​អតិថិជន​ នូវ​កម្មវិធី​ទូរ​សព្ទ​ដៃ​ដែល​បំពាក់​ នូវ​មុខងារ​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល ដោយ​ពង្រឹង​លើ​លក្ខណៈ​ពិសេស​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល បូក​រួម​នូវ​មុខងារ​ពិសេស​ៗ​ជា​ច្រើន ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជាមួយ​សេវា​ធនាគារ​ចល័ត​នៅ​ក្នុង​ដៃ​របស់​លោក ​អ្នក​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​យ៉ាង​មាន​សុវត្ថិភាព ។

អតិថិជន​អាច​ទាញ​យក​កម្មវិធី​ទូរ​សព្ទ​ដៃ​ចល័ត​ របស់​ធនាគារ​ ប្រ៊ី​ដ​ នៅ​លើ​កម្មវិធី ​Apple store សម្រាប់​ទូរ​សព្ទ IOS និង Play Store សម្រាប់​ទូរ​សព្ទ​ដៃ Android ដើម្បី​ទទួលយក​បទ​ពិសោធន៍​ក្នុង​ការ​ប្រើប្រាស់ ​សេវា​ធនាគារ​ជំនាន់​ថ្មី ដែល​ធ្វើ​ឱ្យ​ធនាគារ​ ប្រ៊ី​ដ ​បន្ត​ពង្រីក​ខ្លួន​យ៉ាង​រហ័ស ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ អំពី​កម្មវិធី​ទូរ​សព្ទ​ដៃ​ជំនាន់​ថ្មី​ លោក​អ្នក​អាច​ចូល​មក​កាន់​គេហទំព័រ https://shorturl.at/Sutmx

គួរ​បញ្ជាក់​ថា ធនាគារ​ ប្រ៊ី​ដ ​គឺជា​ធនាគារ ដែល​ប្តេជ្ញា​ផ្តល់​ជូន​ដំណោះស្រាយ​សេវា​ធនាគារ​ ដែល​សម​ស្រប​ទៅ​តាម បច្ចេកវិទ្យា​ពិភពលោក ។ ផ្តល់​ជូន​សេវា​ធនាគារ ​ដ៏​សម្បួរ​បែប​រួម​ទាំង​សេវា​ធនាគារ​បុគ្គល សេវា​ធនាគារ​អាជីវកម្ម ក្នុង​គោលបំណង​ឱ្យ​វិស័យ​ធនាគារ ​កាន់តែ​ងាយស្រួល សុវត្ថិភាព និង​អាច​ចូល​ប្រើប្រាស់​បាន​គ្រប់​ៗ​គ្នា ៕ អត្ថបទសហការ