ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សន្ទុះ​ការ​គាំទ្រ​ក្រុម​ជម្រើស​បាល់ទាត់​កម្ពុជា មានការ​កើនឡើង ក្រោយ​ជ័យ​ជម្នះ​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ សន្ទុះ​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា មានការ​កើនឡើង ហើយ​នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទកភាព​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា គឺ​យើង​បាន​សាង​ប្រវត្តិ​ថ្មី​មួយ សម្រាប់​ប្រទេស​ជាតិ ពិសេស​បាល់ទាត់​ក្នុង​តំបន់​អាស៊ាន​មានការ​ភ្ញាក់​ផ្ញើ​ល បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​នារី​កម្ពុជា ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ…

រាជធានីភ្នំពេញ ៖ សន្ទុះ​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា មានការ​កើនឡើង ហើយ​នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទកភាព​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា គឺ​យើង​បាន​សាង​ប្រវត្តិ​ថ្មី​មួយ សម្រាប់​ប្រទេស​ជាតិ ពិសេស​បាល់ទាត់​ក្នុង​តំបន់​អាស៊ាន​មានការ​ភ្ញាក់​ផ្ញើ​ល បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​នារី​កម្ពុជា ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ និង​មានការ​ផ្សាយ​ផ្ទាល់​នៅ​ទី​សាធារណៈ​តាម​ទីតាំង​មួយ​ចំនួន​ដូច​ជា ខេត្តតាកែវ​, ខេត្តពោធិ៍សាត់​, និង រាជធានី​ភ្នំពេញ ។

ដោយ​មានការ​ជួបជុំ​អ្នកគាំទ្រ​ជា​ច្រើន ទស្សនា​បាល់ទាត់​រួម​គ្នា និង​ស្រែក​ហ៊ោ​យ៉ាង​រីករាយ​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ សួន​វឌ្ឍនៈ កា​ពី​តា​ល​ឡា​ហ្វ​ស្តាយ​ផាក ដែល​រៀបចំ​ឡើង​ដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដៃគូ​ឧបត្ថម្ភ​ដ៏​ធំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​តែងតែ​គាំទ្រ​វិស័យ​កីឡា​កម្ពុជា​យ៉ាង​សកម្ម​ជា​ពិសេស​កីឡាបាល់ទាត់​កម្ពុជា​ក្នុង​នោះ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​លី​គ​កំពូល​កម្ពុជា ក្លឹ​ប​កីឡាបាល់ទាត់​ស្វាយ​រៀង​, គី​រី​វង្ស​សុខ​សែន​ជ័យ​, បឹង​កេ​ត ព្រមទាំង​កម្មវិធី​កីឡា​ជា​ច្រើន​ផង​ដែរ​ ។

ក្នុង​នោះ​ក៏​គេ​ឃើញ​មាន​វត្តមាន​របស់​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន​វឌ្ឍនៈ ប្រ៊ូ​វើ​រី ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ​ជា​ច្រើន​ទៀត ​។ ទោះ​ទទួល​បាន​ជើងឯក​រង​ក្នុង​ពានរង្វាន់ AFF Women’s Cup 2024 អ្នកគាំទ្រ​ពិតជា​កោតសរសើរ​នូវ​សមិទ្ធផល​ដែល​កីឡាការិនី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នារី​កម្ពុជា ហើយ​ក៏​បាន​ជូនពរ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ពានរង្វាន់​ក្រោយ​ៗ ខាង​មុខ និង​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា​ ។ ស្មារតី​ខ្មែរ​តែ​មួយ​ ! ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​ ! ៕ អត្ថបទសហការ