ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថាន TVET នៅ​កម្ពុជា រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរបទ​ពិសោធន៍​លើ​វិស័យ TVET ជាមួយ​ម​ជ្ឍមណ្ឌល​អាស៊ាន​-​ចិន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​សុក្រ ទី ​៦ ខែធ្នូ ឆ្នាំ​ ២០២៤ បាន​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូ​បទ​ពិសោធន៍​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​សុក្រ ទី ​៦ ខែធ្នូ ឆ្នាំ​ ២០២៤ បាន​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូ​បទ​ពិសោធន៍​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា និង​ម​ជ្ឍ​មណ្ឌល​អាស៊ាន​-​ចិន​។ កម្មវិធី​នេះ​រៀបចំ​ធ្វើ​ឡើង​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​ល្អ និង​ស្វែងរក​ឱកាស​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា​ជាមួយ​បណ្តា​គ្រឹះស្ថាន ក្រុមហ៊ុន និង​ដៃគូ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​។

កម្មវិធី​ផ្លាស់​ប្តូ​បទ​ពិសោធន៍​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា និង​ម​ជ្ឍ​មណ្ឌល​អាស៊ាន​-​ចិន នៅ​ពេល​នេះ​មានការ​ចូលរួម​ជា​អធិបតី ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈប្រតិភូ​នៃ​ម​ជ្ឍ​មណ្ឌល​អាស៊ាន​-​ចិន ជា​ច្រើន​រូប​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​កម្មវិធី ឯកឧត្តម ឡៅ ហ៊ី​ម បាន​គូសបញ្ជាក់​ថា កម្មវិធី​ផ្លាស់​ប្តូ​បទ​ពិសោធន៍​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា និង​ម​ជ្ឍ​មណ្ឌល​អាស៊ាន​-​ចិន នៅ​ពេល​នេះ​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ហើយ​ជា​សក្ខីភាព​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​និង​ការ​កសាង​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​កម្ពុជា​-​ចិន​ផង​ដែរ​។ ក្នុង​នោះ តាម​រយៈ​ភាព​ជា​ដៃគូ​ក្នុង​កិច្ចសហការ​នេះ​ដែរ ភាគី​ទាំង​ពីរ​បាន​ជំរុញ​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​និស្សិត សាស្ត្រាចារ្យ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់​បន្ថែម​ថា វិស័យ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​គឺជា​កិច្ច​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​កិច្ច​ការងារ​ផ្សេង​ទៀត​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ពីព្រោះ​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ គឺជា​សរសៃរ​ឈាម​មួយ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​កម្ពុជា ប្រែ​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ការ​អប់រំ​បណ្តុះបណ្តាល​គឺជា​ការ​ជំរុញ និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​៕ អត្ថបទសហការ