ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​មី​ជាតិ «កា​តាប​ខ្ញុំ​ អនាគត​ខ្ញុំ» ផ្តល់កម្លាំងចិត្ត​នៃ​ការ​សិក្សា​ដល់​កុមារ នៅ​ស្រុក​សេសាន ខេត្តស្ទឹងត្រែង

1 អាទិត្យ មុន

ខេត្តស្ទឹង​ត្រែង​ ៖ ដើម្បី​ជា​ថាមពល និង​កម្លាំងចិត្ត​ដល់​កុមារ​ដែល​ជួប​ការ​លំបាក​ក្នុងភូមិ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ក្នុង​ការ​ទទួល​បាន​លទ្ធភាព និង​មធ្យោបាយ​ជា​សម្ភារ​ជំនួយ​ដល់​ការ​សិក្សា​បាន​គ្រប់គ្រាន់​ប្រកបដោយ ប្រសិទ្ធភាព និង​មានគុណ​ភាព​។ ក្រុមហ៊ុន…

ខេត្តស្ទឹង​ត្រែង​ ៖ ដើម្បី​ជា​ថាមពល និង​កម្លាំងចិត្ត​ដល់​កុមារ​ដែល​ជួប​ការ​លំបាក​ក្នុងភូមិ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ក្នុង​ការ​ទទួល​បាន​លទ្ធភាព និង​មធ្យោបាយ​ជា​សម្ភារ​ជំនួយ​ដល់​ការ​សិក្សា​បាន​គ្រប់គ្រាន់​ប្រកបដោយ ប្រសិទ្ធភាព និង​មានគុណ​ភាព​។ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី បាន​នាំ​យក​នូវ​សម្ភារ​សិក្សា និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ធំ ជូន​ដល់​សិស្សានុសិស្ស ដែល​កំពុង​សិក្សា នៅ​សាលា​បឋម​សិក្សា​ភ្លុក​, សាលា​បឋម​សិក្សា​បាន​ប៊ុ​ង និង​អនុ​វិទ្យាល័យ​ភ្លុក ស្ថិត​ក្នុងភូមិ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី ​០៦ ខែធ្នូ ឆ្នាំ​ ២០២៤ នេះ​ក្រោម​គម្រោង “​កា​តាប​ខ្ញុំ អនាគត​ខ្ញុំ​” ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់ មី​ជាតិ ​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង និង​លោក ជុន ហៀ​ង​ថាវ​សិទ្ធ អនុប្រធាន​ធុរកិច្ច និង​ជា​តំណាង លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មី​ជាតិអាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណា​ព្យា​ល​បាល និង​សិស្សានុសិស្ស ប្រមាណ​៣៥០​នាក់​។​សម្ភារ​ដែល​បាន​នាំ​ជូន​សាលា សិស្ស​នុ​សិស្ស លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​រួម​មាន ​៖ កា​តាប​ស្ពាយ ឃី​ត​សម្ភារៈ សិក្សា ដប​ទឹក និង​កញ្ចប់​ឃី​ត​ចំណីអាហា និង​មី​ជាតិ​ជា​ច្រើន​កេស ​។

លោក ជុន ហៀ​ង​ថាវ​សិទ្ធ អនុប្រធាន​ធុរកិច្ច និង​ជា​តំណាង លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បាន​ថ្លែង​ថា គម្រោង “​កា​តាប​ខ្ញុំ អនាគត​ខ្ញុំ​” ដែល​ក្រុមការងារ​មី​ជាតិ បាន​រៀបចំ​នេះ​គឺ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ពិសេស ដល់​កម្លាំង​ជម្រុញ​ទឹកចិត្ត​សិស្សានុសិស្ស ដែល​ជួប​ការ​លំបាក ដោយ​ប្រាកដ​ថា​ក្មួយ​ៗ​មិន​ខ្វះ​ទេ​សម្ភារៈ​ល្អ​ៗ សម្រាប់​យក​មក​សាលា ដើម្បី​រៀន និង​ក្រេប​យកចំណេះ​វិជ្ជា និង​ក្លាយ​ខ្លួន​ជា កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង ពលរដ្ឋ​ល្អ សម្រាប់​សង្គម​ជាតិ ។ លោក​ជំទាវ បាន​បន្ថែម​ទៀត​ថា​ការ​ចូលរួម​ដោយ​ផ្ទាល់ ឬ​ប្រយោល ក្នុង​ការ​លើក​ស្ទួយ​គុណភាព មូលធន​មនុស្ស​នៅ​ក្នុង​សាលារៀន​គឺ​រឿង​ចាំបាច់ ដែល​ទាំងអស់​គ្នា និង​គ្រប់​ស្ថាប័ន​ទាំង​ឯកជន និង​ក្រុម​តូច​ៗ អាច​ធ្វើ​បាន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្ពុជា​ឱ្យ​កាន់​ល្អ​ប្រសើរ ប្រកបដោយ​គុណភាព និង​គុណវុឌ្ឍិ៍​ ។

ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម របស់​ក្រុមហ៊ុន​មី​ជាតិ ដែល​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត និង​ធនធាន​ក្នុង​ការ​នាំ​យក​នូវ​អំណោយ​សម្ភារ​ចំ​បាច់​រួម​មានកា​តាប និង​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន មក​ជូន​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក្នុង​មូលដ្ឋាន​ភូមិ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។ ឯកឧត្តម បាន​បន្ត​ទៀត​ថា ការ​ផ្តល់​ជូន​នេះ ជា​ឆ​ន្ទះ​ដ៏​វិសេសវិសាល ដែល​វិស័យ​ឯកជន បាន​ចូលរួម​គាំទ្រ​ដោយ​ផ្ទាល់​តាម​រយៈ​ការ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ស្រម​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​អប់រំ​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា គម្រោង “​កា​តាប​ខ្ញុំ អនាគត​ខ្ញុំ​” អាច​កើតឡើង​បាន​ក៏​ដោយសារ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នក​ប្រើប្រាស់​ផលិតផល​មី​ជាតិ ដែល​ជា​មី​ឆ្អិន​ស្រាប់​មុន​ដំបូង​គេ​នៅ​កម្ពុជា និង​មាន​រសជាតិ​ខ្មែរ បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​។ ឆ្លើយ​តប​នឹង​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា មី​ជាតិ ប្តេជ្ញា​បន្ត​ចូលរួម​ចំណែក ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​នានា​បន្ត​ទៀត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ​៕ អត្ថបទសហការ