ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល ពេទ្យយើងហ៊ែលថេក និង​ក្រុមហ៊ុន​ ANGKOR DATA COMMUNICATION (MekongNet)​ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី យុទ្ធសាស្ត្រពង្រីកអាជីវកម្មសេវាសុខាភិបាលឯកជន ក្នុងសម័យបច្ចេកវិទ្យា និង AI ដល់ម្ចាស់ និងថ្នាក់ដឹកនាំ អាជីវកម្មសេវាសុខាភិបាលឯកជន

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី ៣០ វិច្ឆិកា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល ពេទ្យ​យើង និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​សេវាកម្ម​អ៉ីនធឺ​ណែ​ត​ឈានមុខ​គេ…

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី ៣០ វិច្ឆិកា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល ពេទ្យ​យើង និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​សេវាកម្ម​អ៉ីនធឺ​ណែ​ត​ឈានមុខ​គេ ANGKOR DATA COMMUNICATION (MekongNet)​ បាន​សហការ និង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទីផ្សារ​ឌី​ជី​ថ​ល និង​ការ​គ្រប់គ្រង​មន្ទីរពេទ្យ និង​សេវា​សុខាភិបាល​ឌី​ជី​ថ​ល​ដល់​ម្ចាស់ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​គ្លីនិក​ដៃគូ​ឯកជន​ជាង ​១០០​នាក់ ដើម្បី​ឲ្យ​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ដៃគូ​ចូលរួម​ទាំងអស់​មាន​ជំនាញ​ទីផ្សារ និង​គ្រប់​គ្រង់​ស្ថាប័ន​ប្រតិបត្តិ​ករ​សេវា​សុខាភិបាល​ឯកជន​ឌី​ជី​ថ​ល​ពេញលេញ សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ទីផ្សារ​សេវាកម្ម​លើ​ប្រព័ន្ធ​អ៉ីន​ធឺ​ណែ​ត លើ​បណ្តាញ​សង្គម និង​ពង្រីក​អាជីវកម្ម​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល និង​ អេ​អាយ (AI)​ ។

ក្រៅ​តែ​អំពី​ជំនាញ​ទីផ្សារ​ឌី​ជី​ថ​ល និង​ការ​គ្រប់គ្រង​មន្ទីរពេទ្យ គ្លីនិក​បែប​ឌី​ជី​ថ​ល ក្នុង​វគ្គ​សិក្ខា​បណ្តុះបណ្តាល​រយៈពេល​មួយ​ថ្ងៃនេះ ក៏​ផ្តល់​ការ​បង្វឹក​នូវ​គន្លឹះ​សំខាន់​ៗ​លើ​ការ​គ្រប់គ្រង និង​ចាត់ចែង​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្តង់ដារ​ហិរញ្ញវត្ថុ​ទទួលស្គាល់​ជា​អន្តរជាតិ​សម្រាប់​ម្ចាស់​មន្ទីរពេទ្យ និង​គ្លីនិក និង​ច្បាប់​ព័ន្ធ​ដារ​សម្រាប់​វិស័យ សុខាភិបាល និង​អនុវត្ត​ការ​បង់ពន្ធ​ដារ​លើ​ប្រព័ន្ធ​ឌី​ជី​ល​ថ​ស្វ័យប្រវត្តិ​ពី​វាគ្មិន​ឩ​ទ្ទេស​ជំនាញ​មានបទពិសោធន៍​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ច្បាប់​ពន្ធដារ​ ។

បន្ទាប់​លោកស្រី សុខ ចាន់​ដា ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet)​ ថ្លែង​ចំណាប់អារម្មណ៍​ស្វាគមន៍​អ្នកចូលរួម​ផ្ទាល់ និង​អន​ឡាញ ដែល​ជា​ម្ចាស់ និង​ថ្នាក់​ដឹក​មន្ទីរពេទ្យ និង​គ្លីនិក និង​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សមត្ថភាព​អាជីវកម្ម​សេវា​សុខាភិបាល​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​លើកកំពស់​សេវា​សុខាភិបាល​សម្រាប់​សុខភាព​ពលរដ្ឋ​គ្រប់​គ្នា​រួច​មក លោកស្រី​ ប៉ុង លី​ម​សាន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ពេទ្យ​យើង ហ៊ែ​ល​ថេ​ក បាន​ធ្វើ​បទ​អន្តរាគមន៍​បង្ហាញ​ពី​តួនាទី​ស្នូល​របស់​បច្ចេកវិទ្យា​សម្រាប់​ជា​ជម្រើស​ថ្មី ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​អាជីវកម្ម មន្ទីរពេទ្យ និង​គ្លីនិក​បែប​ឌី​ជី​ថ​ល នវានុវត្តន៍ និង​ពង្រីក​វិសាលភាព​សេវាកម្ម​លឿន ងាយស្រួល និង​មាន​ស​ប្រសិទ្ធភាព​ខ្ពស់ ដល់​ម្ចាស់ និង​ថ្នាក់ដឹកនាំ​មក​ពី​មន្ទីរពេទ្យ​ដៃគូ​ទាំងអស់ ដែល​ចូល​ក្នុង​សិក្ខា​សលា​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ ៣០ វិច្ឆិកា ២០២៤​ ។

ក្នុង​បទ​អន្តរាគមន៍​នោះ​ផង​ដែរ លោកស្រី ប៉ុង លី​ម​សាន​ បាន​លើកយក​ដំណោះស្រាយ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ពេទ្យ​យើង ដែល​ក្រុមហ៊ុន​បាន​ដាក់​ឲ្យ​ដំណើរការ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​តាម​មន្ទីរពេទ្យ​ដៃគូ បង្ហាញ​ដល់​អ្នកចូលរួម ដោយ​ផ្តោត​លើ​ភាព​ងាយ​ស្រួ​ស ប្រសិទ្ធិ​ភាព និង​អត្ថប្រយោជន៍​សម្រាប់​ម្ចាស់ និង​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​ជំនាន់​ថ្មី ជំនាន់​សតវត្ស​ឌី​ជី​ថ​ល និង​អេ​អាយ​ ។ «​ពេទ្យ​យើង គឺ​យើង​ផ្តោត​លើ​ប្រសិទ្ធិ​ភាព​ក្នុង​ការ​គ្រប់គ្រង តាម​រយៈ​ដំណោះស្រាយ​ស្វ័យប្រវត្តិ​លើ​មុខងារ​នីមួយ​ៗ​ ។ ហើយ​ជាមួយ​ដំណោះស្រាយ​ពី​ពេទ្យ​យើង យើង​ក៏​មាន​ប្រព័ន្ធ​សេវាកម្ម​ជួយ​ឲ្យ​មន្ទីរពេទ្យ និង​គ្លីនិក​ដៃគូ​អាច​បង្កើត​ប្រភព​ចំណូល និ​ពង្រីក​អាជីវកម្ម​បាន​រហ័ស និង​ងាយស្រួល​ជាង​មុន​ផង​ដែរ តាម​រយៈ​ប្រព័ន្ធ​អែប​ពេទ្យ​យើង e-Health ID ដែល​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ណាត់ជួប និង​ពិគ្រោះ​ជំងឺ​អន​ឡាញ​បាន ផ្សាយ​លក់​កញ្ចប់​សេវាកម្ម​ដល់​អតិថិជន​គៅ​ល​ដៅ និង​បង្កើត​ដៃគូ​សហការ​ធ្វើ​អាជីវកម្ម​ជាមួយ​គ្នា ជាមួយ​ដៃគូ​របស់​ពេទ្យ​យើង ដូច​ជាមួយ​ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet)​ ក្រុមហ៊ុន​LBSR Consulting ក្រុមហ៊ុន EAST WING Auditing and Consulting និង​ដែ​គូ​របស់​យើង​នៅ​ក្នុង និង​ក្រៅប្រទេស​ផ្សេង​ៗ​ទៀត​ជាដើម​» ។

ជាមួយនឹង​ការ​ប្តេជ្ញា​ចូលរួម​ចំណែក​កសាង​សមត្ថភាព​អាជីវកម្ម​បែប​ឌី​ជី​ថ​ល ក្នុង​សម័យ​ឌី​ជី​ថ​ល​អេ​អាយ កញ្ញា Ei Khine Zin មន្ត្រី​ជំនាញ​ទីផ្សារ​ឌី​ជី​ថ​ល នៃ​ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet)​ បាន​ឡើង​ធ្វើ​បទ​ឧទ្ទេស​អំពី​វិធីសាស្ត្រ ប្រសិទ្ធិ​ភាព និង​ឥទ្ធិពល​ទីផ្សារ​ឌី​ជី​ថ​ល សម្រាប់​គ្រប់​ម្ចាស់ និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​គ្លីនិក​ដៃគូ​របស់​ពេទ្យ​យើង និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទីផ្សារ​ឌី​ជី​ថ​ល អេ​អាយ ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ស្ថាប័ន និង​បង្កើន​ប្រាក់​ចំណេញ​សម្រាប់​ពង្រីក និង​ប្រកួតប្រជែង​អាជីវកម្ម​ប្រកបដោយ​សក្តានុពល និង​ថាមពល​លើ​គូប្រជែង ​។

ក្នុង​គោលដៅ​ពង្រឹង​អភិបាលកិច្ច ក្នុង​ការ​គ្រប់គ្រង​សម្រាប់​ការ​ពង្រីក​អាជីវកម្ម និង​ដឹកនាំ​មន្ទីរពេទ្យ និង​គ្លីនិក​ឲ្យ​មាន​និរន្តរភាព លោក ទេព សិ​ដ្ឋា​ន់​ណា នាយក​គ្រប់គ្រង​ក​ក្រុមហ៊ុន Eastwing Auditing and Consulting ដែល​ជា​ក្រុមហ៊ុន​សា​វន​កម្ម និង​ប្រឹក្សា​យោបល់​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​បាន​ធ្វើ​បទ​ឧទ្ទេស​ស្តី​ពី​ស្តង់ដារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សេវាក​សុខាភិបាល និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ។ បន្ទាប់​ពី​ចប់​នូវ​បទ​បង្ហាញ លោក ទេព សិ​ដ្ឋា​ន់​ណា ក៏​ផ្តល់​វេទិកា​ឲ្យ​ម្ចាស់ ថ្នាក់ដឹកនាំ​របស់​មន្ទីរពេទ្យ និង​គ្លីនិក​ចូលរួម​ទាំងអស់​សួរ និង​ពិភាក្សា​ប្រឹក្សា​យោបល់ រាល់​បញ្ហា​ប្រឈម ដែល​ម្ចាស និង​ថ្នាក់ដឹកនាំ​ទាំងអស់​បាន និង​កំពុង​ជួប​ប្រទះ​ ។

ការ​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​លក្ខខណ្ឌ​ពិសេស និង​ការ​អនុវត្ត​ច្បាប់​ពន្ធដារ​សម្រាប់​វិស័យ​សេវា​សុខាភិបាល ក៏​ជា​មុំ​គន្លឹះ​មួយ​ធានា​និរន្តរភាព​របស់​សេវាករ​សុខាភិបាល​សម្រាប់​ម្ចាស់​មន្ទីរពេទ្យ និង​គ្លីនិក និង​ជា​ជំ​ហ៊ាន​មូលដ្ឋាន​ដ៏​រឹង​មាំ​មួយ​សម្រាប់​ពង្រីក​អាជីវកម្ម និង​ប្រតិបត្តិ​អាជីវកម្ម​ព​នុ​លោម​ជាមួយ​ច្បាប់​រដ្ឋ និង​កាតព្វកិច្ច​ ។

លោក ស្រី ឡា​បូ ស្ថា​និក និង​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រឹក្សា​ពន្ធដារ LBSR Consulting បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ច្បាប់​កាតព្វកិច្ច​សារពើពន្ធ​សម្រាប់​សេវាករ​សុខាភិបាល និង​ការ​អនុវត្ត​ល្អ​របស់​សេវាករ​សុខាភិបាល ដែល​ជា​ម្ចាស់​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន និង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ។ ក្នុង​នោះ ក៏​មានការ​ធ្វើ​វេទិកា​ពិភាក្សា​ប្រឹក្សា​យោបល់​ផ្តល់​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ម្ចាស់ និង​ថ្នាក់ដឹកនាំ​សេវាករ​សុខាភិបាល​ផង​ដែរ ​។

នា​ឱ​កាស​នោះ​ផង​ដែរ ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល ពេទ្យ​យើង ឯ​.​ក និង​ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet)​ បាន​ចុះ​អនុសា​រណៈ​យោគយល​គ្នា ដើម្បី​បន្ត​ធ្វើ​កិច្ចសហការ​គ្នា​នាំ​យក​នូវ​អត្ថប្រយោជន៍​បច្ចេកវិទ្យា​អ៉ីន​ធឺ​ណែ​ត និង​ចំណេះដឹង​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ផ្តល់​ជូន​ដល់​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​របស់​ពេទ្យ​យើង ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​អត្ថប្រយោជន៍ សេវា ​និង​តម្លៃ​ពិសេស ដើម្បី​លើកកំពស់​សេវា​សុខាភិបាល​ឌី​ជី​ថ​ល​ ។ ហើយ​ពេទ្យ​យើង ជាមួយ​មន្ទីរពេទ្យ​ដៃគូ ក៏​បាន​ផ្តល់​លក្ខខណ្ឌ និង​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ ក្នុង​តម្លៃពិសេស​ជូន​ដល់​ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet)​ និង​អតិ​ថ​ជន​ទាំងអស់​របស់ ក្រុមហ៊ុន​ផង​ដែរ ដែល​ចុះ​ឈ្មោះ​ប្រើ និង​ណាត់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ដៃគូ​របស់​ពេទ្យ​យើង នៅ​ទូ​ទាំង​ប្រទេស និង​នៅ​ក្រៅប្រទេស​ ។

ម្ចាស់ និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​គ្លីនិក​ដៃគូ​ទាំងអស់ ក៏​មាន​ឳ​កាស​សម្រាក់​ទទួល​អាហារ​ជុំ​គ្នា និង​ប្រាស្រ័យ​ទាក់ទង​គ្នា ដើម្បី​ធ្វើការ​សហការ​គ្នា ដើម្បី​ពង្រីក និង​ណែនាំ​សេវា​សុខាភិបាល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​កម តាម​ជំនាញ និង​ឯកទេស​ខ្លួន​មាន​យ៉ាង​ទូល​លាយ ​។

ពេទ្យ​យើង ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​នៅ​ទីផ្សារ​អន្តរជាតិ​ចាប់​តាំង ​២០១៥ និង​ជា​ក្រុមហ៊ុន​ជ័យ​លា​ភី​បច្ចេកវិទ្យា​សុខាភិបាល​ថ្នាក់​ជាតិ និង​អន្តរជាតិ​ផង​ដែរ ​។ ពេទ្យ​យើង​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ដែល​កំពុង​តែ​ត្រូវការ​បច្ចេកវិទ្យា​សុខាភិបាល​សម្រាប់​អភិវឌ្ឍន៍​បន្ថែម​ផ្នែក​បច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល​របស់​ខ្លួន ដើម្បី​ជំរុញឲ្យ​មាន​ទិន្នន័យ​ព្យាបាល​ឌី​ជី​ថ​ល​សម្រាប់​អ្នកជំងឺ​គ្រប់​រូប​នៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដ៏​មាន​សុវត្ថិភាព​ ។ ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ថ​ល ពេទ្យ​យើង​ក្លៅ (Coud-based Pethyoeung Software) មាន​វេជ្ជបណ្ឌិត និង​អ្នក​ផ្តល់​សេវា​សុខាភិបាល​ជិត ​៧០០០០​នាក់​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ថ​ល​ពេទ្យ​យើង និង​អ្នកជំងឺ និង​អ្នក​ទទួល​សេវា​សុខាភិបាល​ជាង​ ៥​លាន​នាក់​មាន​កំណត់​ត្រា​វេជ្ជសាស្ត្រ​ឌី​ជី​ថ​ល​ច្បាស់លាស់ ​។

អ្នកជំងឺ ឬ​អ្នក​ប្រើប្រាស់​សេវា​សុខាភិបាល​ចុះ​ឈ្មោះ​ប្រើ​អែប Pethyoeung e-Health ID ទាំងអស់​អាច​រក្សា និង​គ្រប់គ្រង​កំណត់​ត្រា​វេជ្ជ​ផ្ទាល់ខ្លួន​ដោយ​សុ​វត្តិភាព អាច​ណាត់ជួប​វេជ្ជបណ្ឌិត​ជំនាញ ទទួល​សារ​រំលឹក​ការ​ណាត់​ជួន​វេជ្ជបណ្ឌិត សារ​រំលឹក​ម៉ោង​ត្រូវ​លេបថ្នាំ សារ​រំលឹក​មក​ចាក់​វ៉ា​ក់​ស៊ាំ​ង និង​ពិនិត្យ​ផ្ទៃពោះ អត្ថបទ​ថែទាំ​សុខភាព​ខ្លី​ៗ​ប្រចាំ​ថ្ងៃ និង​អាច​ស្កែ​ន QR កូដ​បង់ថ្លៃ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​លើ​ទូរស័ព្ទ​ដៃ​ដោយ​ស្វ័យប្រវត្តិ​ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ពេទ្យ​យើង​បច្ចុប្បន្ន​មាន​ប្រតិបត្តិការ​ផ្ទាល់ និង​តាម​រយៈ​ដៃគូ​នៅ​ក្នុង​ប្រទេស​ចំនួន ​៦ រួម​មាន​កម្ពុជា សិង្ហ​បុរី ឡាវ ថៃ វៀតណាម និង​នៅ​សហរដ្ឋអាមេរិក ​។ ពេទ្យ​យើង​ចុះ​ឈ្មោះ​ក្រុមហ៊ុន​ប្រតិបត្តិការ​អន្តរជាតិ Pymed Technologies Inc. និង​បើក​ការិយាល័យ​កណ្តាល​ថ្មី​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​ពេទ្យ​យើង​នៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ខែសីហា ឆ្នាំ​ ២០២៣​ ។

ក្រុមហ៊ុន​អ៉ីន​ធឺ​ណែ​ត ANGKOR DATA COMMUNICATION (MekongNet)​ ជា​ក្រុម​បច្ចេកវិទ្យា​ផ្គត់ផ្គង់ និង​ផ្តល់​សេវា​អ៉ីន​ធឺ​ណែ​ត​ដល់​អតិថិជន​នៅ​កម្ពុជា​ដំបូង​បំផុត និង​ឈានមុខ​គេ​មួយ ​។ ក្រុមហ៊ុន​ANGKOR DATA COMMUNICATION (MekongNet)​ មិន​ត្រឹមតែ​ជា​អ្នក​ផ្តល់​សេវា​អ៉ីនធឺណិត​ប៉ុណ្ណោះ​ទេ ​។ យើង​មាន​គោលបំណង​ដើម្បី​ក្លាយជា​សញ្ញា​នៃ​ឧត្តមភាព និង​ជា​តំណាង​នៃ​ការ​ជឿ​ទុកចិត្ត​សម្រាប់​អតិថិជន​របស់​យើង ​។ ការ​ទទួលស្គាល់ និង​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ចំពោះ​ក្រុមហ៊ុន​យើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​អ្នក​ផ្តល់​សេវា​អ៉ីនធឺណិត (ISP) អ្នក​ផ្តល់​សេវា​ផ្លាស់​ប្តូរ​អ៉ីនធឺណិត (IXP) និង​មជ្ឈមណ្ឌល​ផ្លាស់​ប្តូរ​ទិន្នន័យ​អ៊ីនធឺណិត (IDX) ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (MPTC) គឺ​ពុំ​មែន​គ្រាន់តែ​ជា​ការ​ទទួលស្គាល់​នោះ​ទេ វា​គឺជា​ការ​បញ្ជាក់​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​យើង សក្ខីកម្ម​មួយ​ចំពោះ​ការ​លះបង់​របស់​ក្រុមហ៊ុន​យើង និង​លើកទឹកចិត្ត​ឱ្យ​យើង​មាន​សកម្មភាព​ដើម្បី​បន្ត​បេសកកម្ម​របស់​យើង​ទៅ​មុខជា​លំដាប់​ ៕ អត្ថបទសហការ

សម្រាប់ព័​ត៌​មាន​បន្ថែម សូម​ទាក់ទង ៖ លោកស្រី ប៉ុង លីមសាន សហ​ស្ថាបនិក និងប្រធាននាយក​ប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ​ពេទ្យ​យើង​ ហ៊ែលថេក ឯ.ក
ទូរស័ព្ទ​/WhatsApp/Telegram: + 855 12 680 106
limsan.p@pethyoeung.com