ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ ​សហការ​ជាមួយ​សាកលវិទ្យាល័យ Dhurakij Pundit ប្រទេស​ថៃ ដើម្បី​ផ្តល់​ឱកាស​សិក្សា និង​អាហារូបករណ៍​ ដល់​សិស្ស​របស់​ខ្លួន

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៧ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ​កន្លង​មកនេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៧ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ​កន្លង​មកនេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​សាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេស​ថៃ​បាន​ចុះ​អនុ​ស្សារៈ​យោគយល់​គ្នា ដើម្បី​ផ្តល់​ឱកាស​សិក្សា និង​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​នៃ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ នៅ​កម្រិត​ឧត្តម​នៅ​ទីនោះ​ ។

លោក ​គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លូវការ​នេះ គ្រឹះស្ថាន​អប់រំ​ទាំង​២​នឹង​បង្កើត​បាន​ឱកាស​សិក្សា​រួម​គ្នា​ផង​ដែរ ដូច​ជា​គម្រោង​ស្រាវជ្រាវ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​សិស្ស និង​បុគ្គលិក​អប់រំ និង​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ទៀត​សម្រាប់​ស្ថាប័ន​ទាំង​ពីរ​ ។

លោក Atit Koirala ជា​តំណាង​សាកលវិទ្យាល័យ Dhurakij Pundit បាន​ថ្លែង​ក្នុង​ប្រសាសន៍​ចំណាប់អារម្មណ៍​របស់​លោក​ថា លោក​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ឱកាស​ចាប់ដៃ​សហការ​នេះ​ផង​ដែរ ហើយ​តាម​រយៈ​កិច្ចសហការ​នេះ សាកលវិទ្យាល័យ Dhurakij Pundit នឹង​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់​ ៥០% សម្រាប់​សិ​ស្សា​នុស្ស​នៃ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ​ ។

ក្នុង​ពិធី​នោះ ស្ថាប័ន​ទាំង​ពីរ​ក៏​បាន​រៀបចំ​ផ្សព្វផ្សាយ​ពី​ការ កម្មវិធី​សិក្សា​អន្តរជាតិ​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ចុះ​ឈ្មោះ​សិក្សា និង​ទទួល​បាន​អាហារូបករណ៍​ដល់​សិ​ស្សា​នុស្ស​ថ្នាក់​ទី​១២​ផង​ដែរ​។ សាកលវិទ្យាល័យ Dhurakij Pundit គឺជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​ថៃ ដែល​មានការ​ទទួលស្គាល់​លើ​គុណភាព​អប់រំ នវានុវត្តន៍ និង​ភាព​ជា​ដៃគូ​អន្តរជាតិ​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ជា​ច្រើន ដើម្បី​សម្របសម្រួល​ដល់​សិស្ស​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​ប្រទេស និង​ជំរុញ​សិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ពី​គ្រឹះស្ថាន​អប់រំ​ដៃគូ​ទាំងនោះ ​៕ អត្ថបទសហការ