ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Paint Labs និងក្រុមហ៊ុន Jotun ក្លាយជាដៃគូសហការយុទ្ធសាស្ត្រ ដើម្បីជំរុញសមត្ថភាពផលិតកម្ម និងទីផ្សាររបស់កម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Paint Labs…

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Paint Labs Trading Co., Ltd. និងក្រុមហ៊ុន D.Q.D Manufacturing Co., Ltd. រួមបញ្ចូលគ្នាក្រោមឈ្មោះរួមថា “ក្រុមហ៊ុន Paint Labs” បានចូលរួមជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Jotun (Cambodia) Ltd ឬដែលគេស្គាល់ថា “ក្រុមហ៊ុន Jotun Cambodia” ដើម្បីលើកកម្ពស់វិស័យផលិតកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ។ កិច្ចសហការនេះមានគោលបំណងក្នុងការប្រើប្រាស់ជំនាញ និងសមត្ថភាពច្នៃប្រឌិតរបស់អង្គភាពទាំងពីរ ដើម្បីជំរុញការរីកចម្រើន គុណភាពប្រតិបត្តិការ និងការពង្រីកទីផ្សារ ជាពិសេសនៅក្នុងផលិតកម្មរបស់ថ្នាំបៀកដែលមានគុណភាពល្អ ។

គោលបំណងសំខាន់ៗនៃកិច្ចសហការនេះ ក្រុមហ៊ុន Paint Labs និង ក្រុមហ៊ុន Jotun Cambodia រួមគ្នាក្រោមគោលបំណង ៖

១.ធ្វើឱ្យដំណើរការផលិតកម្មនៅកម្ពុជា មានប្រសិទ្ធភាពខ្ពស់ ៖ ក្រុមហ៊ុនPaint Labs នឹងវិនិយោគទៅក្នុងការបង្កើន និងការធ្វើបច្ចុប្បន្នភាពសមត្ថភាពផលិតកម្មក្នុងស្រុកជាមួយនឹងបច្ចេកវិទ្យា និងការអនុវត្តន៍ថ្មីៗ ។ កិច្ចសហការនេះមានគោលបំណងក្នុងការបន្តឱ្យមានកំណើនស្តង់ដារគុណភាពនៃផលិតផលថ្នាំបៀកនៅប្រទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា ។ កិច្ចសហការនេះមានគោលបំណងបង្កើនស្តង់ដារគុណភាព និងបង្កើតកម្ពុជា ។

. អភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងចំណេះដឹងផ្នែកឌីជីថល ៖  ភាពជាដៃគូរមួយនេះនឹងផ្តោតលើការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញជាមួយនឹងសមត្ថភាពបច្ចេកទេស និងឌីជីថល ។ គម្រោងនេះមានគោលបំណងលើកកម្ពស់វិស័យសំណង់ អចលនទ្រព្យ និងផលិតកម្មដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដែលអភិវឌ្ឍជំនាញបុគ្គលិកដែលមានសមត្ថភាពខ្ពស់សម្រាប់ពេលអនាគត ។

. បង្កើតគ្រឿងបរិក្ខារទំនើបៗសម្រាប់ឧស្សាហកម្ម 4.0 ៖ ក្រុមហ៊ុន Paint Labs ដែលមានការគាំទ្របច្ចេកទេសពីក្រុមហ៊ុន Jotun នឹងនាំមុខក្នុងការវិនិយោគការបង្កើតគ្រឿងបរិក្ខារផលិតដោយស្វ័យប្រវត្តិដែលស្របតាមស្តង់ដារឧស្សាហកម្ម 4.0 ។ គ្រឿងបរិក្ខារទាំងអស់នេះត្រូវបានរំពឹងទុកថា នឹងជួយបង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពនៃផលិតផល ។

៤. ផ្ដល់ជូននូវផលិតផលក្រុមហ៊ុន Jotun ដែលមានគុណភាពខ្ពស់នៅក្នុងកម្ពុជា ៖ ក្រុមហ៊ុន Paint Labs នឹងបង្កើតអង្គភាពពាណិជ្ជកម្មដែលមានការអនុម័ត និងមានកេរ្តិ៍ឈ្មោះផ្តោតលើការផ្ដល់ជូននូវផលិតផល Jotun ដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ។ សមាជិកក្រុមការងាររបស់ក្រុមហ៊ុន Paint Labs នឹងត្រូវបានបណ្តុះបណ្តាលដោយក្រុមការងាររបស់ក្រុមហ៊ុន Jotun Cambodia ដែលមានជំនាញខ្ពស់ ដើម្បីធានាឱ្យថាក្រុមហ៊ុន Paint Labs ផ្តល់សេវាកម្មល្អបំផុតនៅក្នុងប្រទេសតាមរយៈការអនុវត្តល្អបំផុតនៃក្រុមហ៊ុន Jotun ។

៥. ពង្រីកការផ្ដល់ជួនផលិតផលឱ្យលើសពីផលិតផលថ្នាំលាបតុបតែង ៖ កិច្ចសហការនឹងផ្តល់ការយកចិត្តទុកដាក់ទៅលើការចែកចាយថ្នាំបៀកការពារ Jotun ដែលត្រូវបានចាត់ទុកថាជាអ្នកផ្តល់ដំណោះស្រាយថ្នាំបៀកដ៏ល្អបំផុតនៅក្នុងពិភពលោក ។ កិច្ចខិតខំប្រឹងប្រែងនេះនឹងរួមបញ្ចូលការត្រួតពិនិត្យបច្ចេកទេស ការផ្តល់ឧបករណ៍ និងសេវាកម្មប្រឹក្សាដល់គម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធានាបាននូវគុណភាពយូរអង្វែង និងការពេញចិត្តរបស់អតិថិជនពីក្រុមការងាររបស់ក្រុមហ៊ុន Paint Labs ។

៦. ប្រកាន់ខ្ជាប់នូវកិច្ចសហការ និងទស្សនវិជ្ជាទីផ្សារបើកចំហ ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Jotun Cambodia ចំពោះទីផ្សារបើកចំហ គឺធានាថាគ្មានការផ្តាច់មុខ ឬការអនុគ្រោះណាមួយត្រូវបានផ្តល់ទៅឱ្យដៃគូ និងអាជីវករ របស់ក្រុមហ៊ុន​ Jotun ណាមួយឡើយ ។ តាមរយៈភាពជាដៃគូនេះ អង្គភាពទាំងពីរមានគោលបំណងលើកកម្ពស់ទីផ្សារដោយប្រកាន់ខ្ជាប់នូវស្តង់ដារបរិស្ថាន និងសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ និងការលើកកម្ពស់ការអនុវត្តល្អបំផុត ។

ការដឹកនាំផ្លូវឆ្ពោះទៅមុខដោយក្រុមការងារដ៏ល្បីល្បាញ ។ ភាពជាដៃគូរវាងក្រុមហ៊ុន Paint Labs និងក្រុមហ៊ុន Jotun Cambodia ត្រូវបានពន្លិចឡើងដោយព្រឹត្តការណ៍មួយ ដែលបង្ហាញពីស្មារតីសហការ និងទស្សនៈវិស័យរួមគ្នាក្នុងការជំរុញវិស័យផលិតកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា ។

លោកឧកញ៉ា គិត លីច័ន្ទផាន់ណា (ផាន់ណា) ប្រធានក្រុមហ៊ុន Paint Labs បានដឹកនាំដំណើរការជាច្រើនក្នុងនាមក្រុមការងារ ។ លោក ផាន់ណា គឺជាសហគ្រិនដ៏ជោគជ័យមួយរូប និងជាអ្នកវិនិយោគយុទ្ធសាស្ត្រដ៏ល្បីល្បាញដោយសារភាពជាអ្នកដឹកនាំរបស់លោកក្នុងនាមជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Kith Ly Investments Co., Ltd. (KLYP Investments) ។ ក្រោមការណែនាំរបស់លោក ក្រុមហ៊ុន KLYP Investments បានបង្វែរការវិនិយោគទៅក្នុងឧស្សាហកម្មផ្សេងៗ រួមមានទាំងបដិសណ្ឋារកិច្ច អចលនទ្រព្យ វិស័យកម្សាន្ត វិស័យពាណិជ្ជកម្ម និងផលិតកម្ម ដែលផ្តោតលើការបណ្តាក់ទុនប្រកបដោយនិរន្តរភាព និងឥទ្ធិពលដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ ក្រុមហ៊ុន KLYP Investments ក៏ផ្តល់ជូននូវយុទ្ធសាស្រ្តផ្ទាល់ខ្លួនដើម្បីជួយដល់អតិថិជនជាច្រើនក្នុងការសម្រេចបាននូវផលចំណេញដែលបានពីការកែតម្រូវហានិភ័យនៅក្នុងកម្រិតមួយដែលពួកគេផ្តល់ឱ្យ និងប្រើប្រាស់បណ្តាញដៃគូដ៏ធំទូលាយរបស់ក្រុមហ៊ុននៅក្នុងវិស័យសាធារណៈ និងឯកជន ទាំងក្នុងស្រុក និងសកលលោក ។

លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Paint Labs ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ ។ លោក Tomas គឺជាអ្នកដឹកនាំដ៏ល្អមួយរូបនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech ដែលត្រូវបានទទួលស្គាល់ដោយការរួមចំណែករបស់លោកក្នុងនាមជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay ដែលជាក្រុមហ៊ុនដំណើរការទូទាត់បច្ចេកវិទ្យា និងទូទាត់ប្រាក់ B2B និង B2B2C របស់កម្ពុជា ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់លោកក្នុងវិស័យបច្ចេកវិទ្យា ការទូទាត់ និងវិស័យវិនិយោគក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានធ្វើឱ្យលោកក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងការផ្លាស់ប្តូរហិរញ្ញវត្ថុ និងឌីជីថលរបស់ប្រទេស ដែលលោកកំពុងផ្តល់ទុនតាមរយៈក្រុមហ៊ុនប្រឹក្សា D.Q.D Consulting Co., Ltd. ដែលឥឡូវនេះកំពុងផ្ដល់ជំនួយដើម្បីគាំទ្រឌីជីថលនៃក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនពាណិជ្ចកម្មជាច្រើនផងដែរ ។

ចូលរួមជាមួយពួកគាត់ដែលជាសមាជិកក្រុមប្រឹក្សាភិបាលសំខាន់ៗផ្សេងទៀតនៃក្រុមហ៊ុន Paint Labs ៖

• លោក Adrien Médeville អ្នកជំនាញខាងការវិនិយោគជាយុទ្ធសាស្ត្រ

•​​ លោក​ Thierry Tea ជាអ្នកវិនិយោគដែលមានបទពិសោធន៍ជាមួយក្រុមហ៊ុន Negocia Capital ដែលមានការផ្តោតទៅលើការអភិវឌ្ឍ និងនិរន្តរភាព រួមបញ្ចូលទាំងវិស័យបច្ចេកវិទ្យា វិស័យអចលនទ្រព្យ និង វិស័យអាកាសចរណ៍ ។

• លោក Pablo Caprile ជាអ្នកវិនិយោគអន្តរជាតិ និងជាទីប្រឹក្សាដែលមានឯកទេសក្នុងការពង្រីកនិងកំណើនទីផ្សារ ព្រមទាំងជាអ្នកដឹកនាំក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន Startups ធំៗនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន iCare ។

តំណាងរបស់ក្រុមហ៊ុន JOTUN Cambodia គឺលោក Engin Sener ដែលលោកជាអ្នកគ្រប់គ្រងទូទៅ និងជាអ្នកមានចក្ខុវិស័យផ្លាស់ប្តូរនៃឧស្សាហកម្មថ្នាំលាបនៅទូទាំងតំបន់ រួមជាមួយនឹងនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ។ ការតំណាងដោយបុគ្គលដែលមានឋានៈខ្ពស់មួយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរក្នុងការសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងការពង្រឹងសមត្ថភាពផលិតកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា ។

អំពីក្រុមហ៊ុន Paint Labs

ក្រុមហ៊ុន Paint Labs គឺជាអ្នកវិនិយោគឯករាជ្យឈានមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុន Paint Labs Trading Co., Ltd. និង ក្រុមហ៊ុន D.Q.D Manufacturing Co., Ltd. ដែលផ្តោតលើការធ្វើពាណិជ្ជកម្ម និងការផលិតរៀងៗខ្លួន ។ ផ្នែកពាណិជ្ជកម្មមានឯកទេសក្នុងការផ្គត់ផ្គង់ថ្នាំលាបពិសេស និងសម្ភារៈផ្សេងទៀតសម្រាប់ទាំងទីផ្សារ B2B និង B2C ខណៈពេលដែលផ្នែកផលិតកម្មផ្តោតលើដំណើរការផលិតគុណភាពខ្ពស់ ។ ក្រុមហ៊ុននេះប្តេជ្ញាចិត្តនាំយកស្តង់ដារអន្តរជាតិនៃគុណភាព និងនវានុវត្តន៍មកកាន់កម្ពុជា ក្នុងគោលបំណងលើកកំពស់វិស័យសំណង់ អចលនទ្រព្យ និងវិស័យផលិតកម្ម ។

អំពីក្រុមហ៊ុន Jotun (Cambodia) Ltd.

ក្រុមហ៊ុន Jotun (Cambodia) Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Jotun A/S ប្រទេសន័រវេស ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយថ្នាំលាបឈានមុខគេមួយរបស់ពិភពលោក ដែលមានរោងចក្រផលិតសរុបចំនួន ៣៨ នៅទូទាំង ២៣ ប្រទេស ក្រុមហ៊ុនចំនួន ៦៧ នៅក្នុងប្រទេសចំនួន ៤៧ និងតំណាងជាង ១០០ ប្រទេសជុំវិញពិភពលោក ។ ក្រុមហ៊ុន Jotun (Cambodia) Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ។ កំឡុងរយៈពេល ១២ ឆ្នាំ ក្រុមហ៊ុន Jotun បានក្លាយជាម៉ាកយីហោលេខមួយសម្រាប់ថ្នាំលាប និងថ្នាំបៀកការពារក្នុងប្រទេសកម្ពុជា ។ នេះត្រូវបានជំរុញដោយអាជីវករដ៏អស្ចារ្យរបស់ Jotun ដែលជាវប្បធម៌សាជីវកម្មដ៏រឹងមាំ និងផលិតផលដែលមានគុណភាពខ្ពស់ ។

វាជាការសំខាន់ក្នុងការកត់ចំណាំថា ក្រុមហ៊ុន Paint Labs និងក្រុមហ៊ុនរបស់ខ្លួនដំណើរការជាអ្នកវិនិយោគឯករាជ្យនៅក្នុងភាពជាដៃគូមួយនេះ ។ ខណៈពេលដែលក្រុមហ៊ុន Jotun Cambodia នៅតែជាអ្នកដឹកនាំទីផ្សារបើកចំហដោយគ្មានការផ្តាច់មុខសម្រាប់ដៃគូពាណិជ្ជកម្មណាមួយឡើយ ការសហការជាមួយក្រុមហ៊ុន Paint Labs គឺជាជំហានឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរួមគ្នាទាំងក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្ម ។ ក្រុមហ៊ុន Jotun Cambodia បន្តរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាបរិយាកាសទីផ្សារបើកចំហ និងប្រកួតប្រជែង ៕ អត្ថបទសហការ

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង ៖

ក្រុមហ៊ុន Paint Labs

ហ៊ន សុម៉ាលី

ជំនួយការប្រធានប្រឹក្សាភិបាល

ទូរស័ព្ទ៖​ +855 78 454 767

អុីមែល៖ somaly.horn@klypinvestments.com

ក្រុមហ៊ុន Jotun Cambodia

ទូរស័ព្ទ៖ ០៧៨ ៧៥៥ ៧៥៥

អាស័យដ្ឋាន ៖ អគារ Diamond Twin Tower ជាន់ទី 31-33 ក្រុងកោះពេជ្រ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។