ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​កូន​អ្នក​កំពុង​ព្រួយបារម្ភ​អ្វីខ្លះនៅ​សាលារៀន ? ហើយតើ​អ្វីខ្លះ​ដែល​ឪពុក​ម្តាយ​ជួយ​កូន​ៗ​បានប្រ​សិន​ពួក​គេ​មានសញ្ញា​ព្រួយបារម្ភ​ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ភាព​តានតឹង​ក្នុង​វ័យ​កុមារ​អាច​បណ្តាល​មក​ពី​ស្ថានភាព​ណាមួយ ដែល​តម្រូវ​ឱ្យ​កុមារ​រៀន​ចេះ​សម្រប​ខ្លួន ឬ​ផ្លាស់​ប្តូរ​ខ្លួនឯង ។ ស្ថានភាព​បែប​នេះ ជា​ញឹកញាប់​អាច​ធ្វើ​ឱ្យ​កុមារ​កើត​មានការ​ថប់​បារម្ភ ។ ការ​ព្រួយបារម្ភ​ចំពោះ​កុមារ…

រាជធានី​ភ្នំពេញ​ ៖ ភាព​តានតឹង​ក្នុង​វ័យ​កុមារ​អាច​បណ្តាល​មក​ពី​ស្ថានភាព​ណាមួយ ដែល​តម្រូវ​ឱ្យ​កុមារ​រៀន​ចេះ​សម្រប​ខ្លួន ឬ​ផ្លាស់​ប្តូរ​ខ្លួនឯង ។ ស្ថានភាព​បែប​នេះ ជា​ញឹកញាប់​អាច​ធ្វើ​ឱ្យ​កុមារ​កើត​មានការ​ថប់​បារម្ភ ។ ការ​ព្រួយបារម្ភ​ចំពោះ​កុមារ ប្រសិនបើ​គ្រប់គ្រង​មិន​បាន​ល្អ វា​អាច​ធ្វើ​ឱ្យ​កុមារ​កើត​មាន​ជំងឺ​ថប់​បារម្ភ បាក់ទឹកចិត្ត និង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។

រោគ​សញ្ញា​ផ្លូវ​កាយ​ព្រមាន​ដែល​ឪពុក​ម្តាយ​គប្បី​ចាប់អារម្មណ៍​រួម​មាន ឈឺក្បាល ឈឺពោះ ឬ​ឈឺក្រពះ​មិន​ច្បាស់លាស់ ការ​រំខាន​លើ​ដំណេក សុ​បិ​ន្ត​អាក្រក់ គេង​មិន​លក់ និង​ចំណង់​អាហារ​ខុសធម្មតា ។ រោគ​សញ្ញា​ផ្លូវចិត្ត​ទូទៅ​ចំពោះ​កុមារ រួម​មាន ការ​ព្រួយបារម្ភ ការ​ថប់​បារម្ភ ការ​ភ័យ​ខ្លាច ខឹង​ច្រើន បំពាន​ក្មេង​ដទៃ ការ​រំខាន​ផ្លូវចិត្ត ការ​រឹងរូស មិន​ចង់​ចូលរួម ក្នុង​គ្រួសារ ឬ​សកម្មភាព​សាលា ។ ជា​រឿយ​ៗ រោគ​សញ្ញា​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​សូម​ចាប់អារម្មណ៍​បន្ថែម ប្រសិនបើ​កូន​របស់​អ្នក ព្រួយបារម្ភ​អំពី​រឿង​អ្វីមួយ អស់​រយៈពេល​ជាង​ពី​រស​ប្តា​ហ៍​។ ហើយ​ប្រសិនបើ​កូន​មានការ​ព្រួយបារម្ភ លើស​ពី ២ ទៅ ៣ ខែ សូម​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ ។

តើ​អ្វីខ្លះ​ដែល​ជា​បញ្ហា ដែល​ឪពុក​ម្តាយ​គប្បី យកចិត្តទុកដាក់?
•​ ​មិន​ធ្វើ​កិច្ចការ​ផ្ទះ ចូល​រៀន​យឺត ចង់​ដូរ​សាលា រៀន​មិន​ជាប់​ចំណាត់ថ្នាក់​ល្អ
•​ ​បញ្ហា​សុខភាព ឬ​ធ្លាក់ខ្លួន​ឈឺ
•​ ​តូច​ជាង ឬ​ធំ​ជាង​កុមារ​ដទៃ​ទៀត​ខ្លាំង​ពេក
•​ ​ចាក​ចេញពី​ក្រុម​មិត្តភក្តិ មិន​ចុះសម្រុង​ជាមួយ​គ្រូ
•​ ​បំពាន ឬ​ធ្វើ​ឱ្យ​ខ្លួនឯង មិត្តភក្តិ សមាជិកគ្រួសារ ឬ​អ្នក​ដទៃ​រងគ្រោះថ្នាក់
•​ ​បំបែក​ខ្លួន​ចេញពី​សមាជិកគ្រួសារ ។

ទោះបីជា​យ៉ាងណា សូម​ស្វែង​យល់​អំពី​ការ​ពិត​ទាំងនេះ​សិន ៖
•​ ​ការ​ថប់​បារម្ភ គឺជា​រឿង​ធម្មតា​ទូទៅ​នោះ​ទេ ចំពោះ​កុមារ​អាយុ​ពី ៨ ទៅ ១៣ ឆ្នាំ
•​ ​កុមារ​ពី ៥ ទៅ ១០ នាក់​ក្នុង ១០០ នាក់​មាន​បញ្ហា​ថប់​បារម្ភ​នេះ
•​ ​ការ​ព្រួយបារម្ភ​ញឹកញាប់​បំផុត ចំពោះ​កុមារ​គឺ​ពាក់ព័ន្ធ​នឹង​ឪពុក​ម្តាយ ថ្នាក់រៀន និង​មិត្ត​ភ័ក្តិ​របស់​ពួក​គេ
•​ ​កុមារ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​បារម្ភ​ថា ពួក​គេ​មិន​ចំណាយពេល​គ្រប់គ្រាន់​ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ ដោយសារ​តែ​ឪពុក​ម្តាយ​រវល់​ការងារ​ពេក ។

តើ​ឪពុក​ម្តាយ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ជួយ​កូន​ឆ្លង​ផុត​រឿងរ៉ាវ​ទាំងនេះ?
•​ ​ស្តាប់ និង​និយាយ​ជាមួយ​កូន​របស់​អ្នក ហើយ​យកចិត្តទុកដាក់​លើ​តម្រូវការ​រាង​កាយ និង​អារម្មណ៍​របស់​ពួក​គេ
•​ ​ផ្តោត​លើ​ភាព​ខ្លាំង​របស់​ពួក​គេ ហើយ​ពង្រឹង​ភាព​ខ្លាំង​ទាំងនោះ
•​ ​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន​ពេក នៅ​ចំពោះ​មុខ​កូន
•​ ​លើកទឹកចិត្ត​ឱ្យ​កូន​សួរ​សំណួរ និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ និង​ការ​ព្រួយបារម្ភ
•​ ​ពង្រឹង​ការ​គោរព និង​ផ្តល់​តម្លៃ​លើ​ខ្លួនឯង ដោយ​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ចង់បាន និង​មាន​ក្តី​ស្រឡាញ់
•​ ​អញ្ជើញ​មិត្ត​ភ័ក្តិ និង​មិត្ត​រួម​ថ្នាក់​របស់​កូន​អ្នក ទៅ​ផ្ទះ​របស់​អ្នក ដើម្បី​ដឹង​ថា កូន​របស់​អ្នក​ចំណាយពេល ជាមួយ​អ្នក​ណា​នៅ​សាលា និង​កន្លែង​ផ្សេង​ទៀត
•​ ​ត្រូវ​ដឹង​ពី​ស្ថានភាព​ក្នុង​បរិយាកាស​ផ្ទះ​របស់​អ្នក​ដែល​អាច​បង្ក​ការ​រំខាន​ដល់​កុមារ
•​ ​កុំ​ដាក់​ទណ្ឌកម្ម​កូន កុំ​បន្ទោស​កូន កុំ​ប្រើ​អំពើ​ហិ.ង្សា​លើ​កូន
•​ ​ទិញ​សៀវភៅ ហ្គេ​ម វី​ដេ​អូ​ដែល​មិន​បន្ថែម​ភាព​តានតឹង​ដល់​កុមារ
•​ ​អនុញ្ញាត​ឱ្យ​កូន​ធ្វើការ​ជ្រើសរើស និង​គ្រប់គ្រង​ជីវិត​របស់​ពួក​គេ
•​ ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែងរក​ជំនួយ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ នៅ​ពេល​ដែល​កូន​ព្រួយបារម្ភ​អំពី​អ្វីមួយ អស់​រយៈពេល​ជា​ច្រើន​ខែ ហើយ​សញ្ញា​នៃ​ភាព​តានតឹង​មិន​ថយ​ចុះ ឬ​បាត់​ឡើយ ។

តើ​កុមារ​អាច​ធ្វើ​អ្វី​បាន?
•​ ​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​អ្នក​អំពី​បញ្ហា​របស់​អ្នក ​។ ប្រាប់​ឪពុក​ម្តាយ​របស់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ និង​ជឿជាក់​អំពី​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ​ ។
•​ ​និយាយ​ជាមួយ​គ្រូ​របស់​អ្នក​អំពី​កង្វល់​របស់​អ្នក​នៅ​សាលា​។ លេង និង​នៅ​ជាមួយ​កុមារ​ដែល​ទទួលយក​អ្នក និង​គោរព​អ្នក​។
•​ ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក​ឱ្យទាន់​ពេលវេលា​។
•​ ​និយាយ​ចេញ​មក កុំ​ទុក​ក្តី​កង្វល់​ក្នុង​ខ្លួន​។ សម្រាក បន្ធូរ​អារម្មណ៍ និង​រៀន​ដកដង្ហើម នៅ​ពេល​អ្នក​មានការ​ព្រួយបារម្ភ​។
•​ ​ធ្វើ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក នៅ​ពេល​អ្នក​ព្រួយបារម្ភ​អំពី​អ្វីមួយ​។
•​ ​ផ្ដោត​គំនិត​របស់​អ្នក​លើ​អ្វី​ដែល​រីករាយ​។
•​ ​រៀន​គោរព​ខ្លួនឯង និង​អ្នក​ដទៃ​នៅផ្ទះ និង​សាលារៀន ៕ ប្រភព ៖ cceoneida

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ក្នុង​ឱកាស​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ (598) សាលា​នឹង​ផ្តល់​ជូន​អាហារូបករណ៍ ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០​នាក់​ដំបូង ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ស្ថិ​ន​នៅ​ផ្លូវ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ ១ ខណ្ឌឫស្សីកែវ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 089 792 168 | 015 337 123 ៕