«សូរសំឡេងនៃតន្ត្រី នៅទីក្រុងកែប» Kep Music City ៖ ទិសដៅចុងសប្តាហ៍ថ្មីសម្រាប់អ្នកចូលចិត្តតន្ត្រីផ្ទាល់ !
1 ថ្ងៃ មុន
រាជធានីភ្នំពេញ ៖ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធ «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» Kep Music City ក្រោមសសរគម្រោងសិល្បៈកែប Art For…
រាជធានីភ្នំពេញ ៖ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធ «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» Kep Music City ក្រោមសសរគម្រោងសិល្បៈកែប Art For Kep ។ គំនិតផ្តួចផ្តើមនេះនឹងនាំមកនូវការប្រគំតន្ត្រីដ៏រស់រវើកជាមួយនឹងកម្មវិធីសិល្បៈ តន្ត្រី ឌីជេ រៀងរាល់ចុងសប្តាហ៍ នៅរាត្រីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដែលមានប្រារព្ធនៅទីតាំងដៃគូចូលរួមរបស់យើងមានដូចជា Kep West Kep Natural Tara Lodge, Saravoan Lodge Raingsey Bungalows ។
លោក Marc Cholleton នាយកសិល្បៈនៃ «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» Kep Music City បានមានប្រសាសថា «ពេញមួយរដូវកាលកើនឡើងនេះ យើងនឹងមានការប្រគុំតន្ត្រីបុរាណខ្មែរជាមួយនឹងរចនាបថអន្តរជាតិ ធានាថាអ្នកទស្សនាដែលមកខេត្តកែបទាំងអស់និងទទួលបាននូវបទពិសោធន៍អ្វីដែលពួកគាត់និយមចូលចិត្ត ។ ឆ្នាំនេះនិងជាឆ្នាំនៃការសម្ភោធសំឡេងនៃតន្ត្រីនៅទីក្រុងកែប Kep Music City ហើយយើងសង្ឃឹមថាជោគជ័យរបស់យើងនឹងត្រួសត្រាយផ្លូវជាច្រើនឆ្នាំខាងមុខ» ។
ចែករំលែកព័តមាននេះ