ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA ទទួល​បាន វិញ្ញាបនបត្រ PCI DSS ថ្មី​មួយទៀត បញ្ជាក់​ពី​ការ​បន្ត​ផ្ដល់​សុវត្ថិភាព​ឌី​ជី​ថល​យ៉ាង​រឹង​មាំ ជូន​ដល់​អតិថិជន

7 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ មាន​មោទនភាព​ប្រកាសពី​ការ​ទទួល​បាន វិញ្ញាបនបត្រ បទដ្ឋាន​សន្តិសុខ​ទិន្នន័យ​ឧស្សាហកម្ម​កាត​ទូទាត់ (PCI…

រាជធានីភ្នំពេញ ៖ ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ មាន​មោទនភាព​ប្រកាសពី​ការ​ទទួល​បាន វិញ្ញាបនបត្រ បទដ្ឋាន​សន្តិសុខ​ទិន្នន័យ​ឧស្សាហកម្ម​កាត​ទូទាត់ (PCI DSS) ដ៏​មាន​កិត្យានុភាព​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា ​។

ការ​ធ្វើ​សវន​កម្ម​ប្រចាំឆ្នាំ​យ៉ាង​ហ្មត់ចត់ ពី​សំណាក់​អ្នកជំនាញ​វាយតម្លៃ​សុវត្ថិភាព (QSA) បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធគោលនយោបាយ និង​នីតិវិធី​របស់​ធនាគារ ABA កំពុង​អនុលោម​យ៉ាងពេញលេញ ជាមួយ​លក្ខខណ្ឌ​តម្រូវ​ដ៏​តឹង​រឹង​របស់ PCI DSS ​។ ការ​វាយតម្លៃដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា​ល្បី​ៗ​លំដាប់​កំពូល​ជុំវិញ​សកលលោក បាន​បញ្ជាក់​ពី​វិធានការ​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត​បំផុត​របស់​ធនាគារ ABA​ ។

ក្នុងឆ្នាំនេះ​ដែរ វិញ្ញាបនបត្រ PCI DSS បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​សុវត្ថិភាព​ទិន្នន័យ​កាន់តែ​តឹងរ៉ឹង​ជាង​មុន ជាមួយ​កំណែ​ថ្មី 4.0 ​។ ខណៈ​ពេល​ដែល ABA អនុលោម​បាន​ពេញលេញ​តាម​លក្ខខណ្ឌ​សុវត្ថិភាព​ទិន្នន័យ​ដែល​កាន់តែ​តឹងរ៉ឹង​នោះ ធនាគារ​ដ៏​ធំ​មួយ​នេះ អាច​រក្សា​សុវត្ថិភាព​ទាំងស្រុង​ពី​បញ្ហា​នានា​ដែល​ខ្លាំងក្លា​ជាង​មុន សបញ្ជាក់​ឲ្យ​ឃើញ​ពី​សមត្ថភាព​ខ្ពស់​បំផុត​របស់ ABA ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​សុវត្ថិភាព​ថ្មី​ៗ​ដែល​បន្ត​វិ​វត្ត​ឥត​ឈប់​ឈរ​ ។

ដោយ​ចាត់​ថ្នាក់ ABA ជា​អ្នក​ផ្តល់​សេវាកម្ម​កម្រិត​លេខ​មួយ (Level 1 Service Provider) វិញ្ញាបនបត្រ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សុវត្ថិភាព​កម្រិត​ខ្ពស់​បំផុត សម្រាប់​ប្រតិបត្តិការ​អន​ឡាញ និង​ការពារ​ទិន្នន័យ​សម្ងាត់​របស់​អតិថិជន​ដែល​ជា​ម្ចាស់​កាត ​។ ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ដ៏​តឹងរ៉ឹង​នេះ ABA បាន​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​កម្រិត​ខ្ពស់​ឈានមុខ និង​រក្សា​សមត្ថភាព​ប្រព័ន្ធ​គ្រប់គ្រង​ភាព​ងាយ​រង​គ្រោះ​បាន​យ៉ាង​គត់មត់ ដែល​ធានា​ថា​រាល់​ប្រតិបត្តិការ​ឌី​ជី​ថ​ល​របស់​អតិថិជន មានការ​ការពារ​រឹង​មាំ និង​សុវត្ថិភាព​ពេញលេញ ​។

ទន្ទឹម​នេះ​ដែរ ABA ក៏​បាន​ផ្តោត​សំខាន់​លើ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន ​។ វិ​ញ្ញាប​ន​ប័ត្រ​នេះ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្ជាប់​ខ្ចួ​ន​របស់​ធនាគារ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នឹង​គោលនយោបាយ​សន្តិសុខ​ព័ត៌មាន​ដ៏​រឹង​មាំ ដែល​ធានា​ថា​គ្រប់​ទិន្នន័យ​ទាំងអស់​របស់​ម្ចាស់​កាត​ត្រូវ​បានការ​ពារ​យ៉ាង​សម្ងាត់ និង​គត់មត់​បំផុត ​។ ត្រង់នេះ ធនាគារ ABA មិន​ត្រឹមតែ​អនុលោម​តាម​ស្តង់ដារ​វិស័យ​ទូទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សមត្ថភាព​ធានា​បាន​នូវ​សុវត្ថិភាព និង​បទ​ពិសោធ​រលូន​ស្រួល​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទិញ ឬ​ទូទាត់​អន​ឡាញ និង​ការ​ប្រើប្រាស់​សេវា​ធនាគារ​គ្រប់​តម្រូវការ​ផង​ដែរ ​។

ការ​ទទួល​បាន​វិញ្ញាបនបត្រ​កំពូល​ប្រចាំ​ឧ​ស្សហកម្ម​ទូទាត់​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា ជា​សក្ខីភាព​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ របស់​ធនាគារ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្នែក​ឌី​ជី​ថ​ល​ដោយ​សុវត្ថិភាព ជាមួយ​សន្តិសុខ​បច្ចេកវិទ្យា​កាន់តែ​រឹង​មាំ​ជា​លំដាប់ និង​រក្សា​ក​ត្តិ​យស​ក្នុង​នាម ធនាគារ​ដ៏​ធំ​គួរ​ជាទី​ទុកចិត្ត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ