ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ធំ​ពេញវ័យ​ហើយ​ត្រូវ​ត្រៀម​ចិត្ត និង​រៀបចំ​គម្រោង​ផែនការ​បន្ទាប់​សម្រាប់​ពួក​គេ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ឆ្លងកាត់​ដំណាក់កាល​នីមួយ​ៗ​ក្នុង​ជីវិត ទំនាក់ទំនង ការ​ប្រាស្រ័យ​ទាក់ទង និង​របៀប​ចិញ្ចឹម​កូន​របស់​អ្នក​ក៏​នឹង​ផ្លាស់​ប្តូរ​ដូច​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​កូន​របស់​អ្នក​កាន់តែ​មាន​ភាព​ចាស់ទុំ និង​កាន់តែ​ឯករាជ្យ ។ ដូច្នេះ​គន្លឹះ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​នេះ​វិជ្ជមាន…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ឆ្លងកាត់​ដំណាក់កាល​នីមួយ​ៗ​ក្នុង​ជីវិត ទំនាក់ទំនង ការ​ប្រាស្រ័យ​ទាក់ទង និង​របៀប​ចិញ្ចឹម​កូន​របស់​អ្នក​ក៏​នឹង​ផ្លាស់​ប្តូរ​ដូច​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​កូន​របស់​អ្នក​កាន់តែ​មាន​ភាព​ចាស់ទុំ និង​កាន់តែ​ឯករាជ្យ ។ ដូច្នេះ​គន្លឹះ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​នេះ​វិជ្ជមាន គឺ​ទំនាក់ទំនង​បើកចំហ និង​មាន​ភាព​បត់បែន ។ ក្មេង​ជំទង់​ចង់​មាន​ភាព​ឯករាជ្យ ប៉ុន្តែ​មើល​ឱ្យ​ស៊ីជម្រៅ ពួក​គេ​ក៏​នៅ​តែ​ត្រូវ​ជំនួយ និង​ទំនាក់ទំនង​ផង​ដែរ ។ ឪពុក​ម្តាយ​គួរ​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​ផ្តល់​សេរីភាព គោលការណ៍​ណែនាំ និង​រចនាសម្ព័ន្ធ ។ ជា​ឧទាហរណ៍ ចូរ​កំណត់​ម៉ោង​មើល​ទូរទស្សន៍ កុំព្យូទ័រ ទូរ​សព្ទ​ដៃ ឬ​ម៉ោង​ចូល​គេង​ពេល​យប់​ឱ្យ​បាន​ជាប់លាប់ ។ ប៉ុន្តែ​អ្នក​ក៏​អាច​បត់បែន​បាន​ដោយ​ធ្វើការ​លើកលែង​នៅ​ពេល​ខ្លះ ។

មិន​ថា​ពេល​ពួក​គេ​រៀន​ចប់​វិទ្យាល័យ មហាវិទ្យាល័យ ឬ​មានការ​ងារ​ធ្វើ​ហើយ​ក្តី កូន​ពេញវ័យ​របស់​អ្នក​នៅ​តែ​ត្រូវការ​មតិយោបល់ និង​ការ​ណែនាំ​ដ៏​ល្អ​របស់​អ្នក ។ វា​គ្រាន់តែ​ត្រូវការ​ឱ្យ​សម​ស្រប​ទៅ​នឹង​ស្ថានភាព​របស់​ពួក​គេ ។ កុមារ​មាន​ភាព​ចាស់ទុំ​ក្នុង​ល្បឿន​ខុស​ៗ​គ្នា ដូច្នេះ​មិន​មានការ​ណែនាំ​អំពី​អាយុ​សម្រាប់​ឯករាជ្យ​ភាព​នោះ​ទេ ។ ឪពុក​ម្តាយ​ភាគច្រើន​មាន​អារម្មណ៍​សោកសៅ ឬ​ការ​បាត់បង់​ខ្លះ នៅ​ពេល​ដែល​តួនាទី​របស់​ពួក​គេ​ផ្លាស់​ប្តូរ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា កុមារ​ក៏​តែងតែ​តស៊ូ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​នេះ​ដូច​គ្នា​ផង​ដែរ ។

ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះ​ៗ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ខាងលើ​នេះ​មាន​សុខភាព​ល្អ និង​វិជ្ជមាន ៖
១. និយាយ​ដោយ​បើកចំហ និង​ស្មោះត្រង់​ជាមួយ​កូន​របស់​អ្នក​អំពី​អារម្មណ៍​របស់​អ្នក ហើយ​លើកទឹកចិត្ត​ពួក​គេ​ឱ្យធ្វើ​បែប​នេះ​ដូច​គ្នា ។

២. ជួយ​កូន​របស់​អ្នក​រៀបចំ​ផែនការ​អនាគត​ឯករាជ្យ​របស់​ពួក​គេ ។ ប្រសិនបើ​អ្នក​ធ្វើ​វា​ជាមួយ​គ្នា វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង សម្ពាធ និង​បញ្ហា​នានា ។ ឧទាហរណ៍ អ្នក​អាច​ជួយ​កូន​របស់​អ្នក​ក្នុង​ជ្រើសរើស​ថ្នាក់​មហាវិទ្យាល័យ ឬ​ស្វែងរក​ផ្ទះ​ជួល​សម្រាប់​ពួក​គេ​រស់នៅ​ជាមួយ​គ្នា ។

៣. ចែករំលែក​គំនិត​យោបល់​របស់​អ្នក ប៉ុន្តែ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ។ ជា​ឧទាហរណ៍ កូន​របស់​អ្នក​ប្រហែល​ចង់​ផ្លាស់​ទៅ​រស់នៅ​ក្នុងផ្ទះ ដែល​អ្នក​គិត​ថា ថ្លៃ​ពេក ។ អ្នក​អាច​ជួយ​ពួក​គេ​ដោយ​ពិនិត្យ​មើល​ថវិកា និង​ការ​ចំណាយ​របស់​ពួក​គេ ។

៤. ព្យាយាម​បង្កើត​ទំនាក់ទំនង​ថ្មី ឬ​ប្រសើរ​ជាង​នេះ​ជាមួយ​ប្តី ឬ​ប្រពន្ធ​របស់​អ្នក ឬ​មនុស្ស​ជាទី​ស្រឡាញ់​ផ្សេង​ទៀត ។ ប្រហែលជា​អ្នក​អាច​រៀបចំ​ផែនការ​សកម្មភាព​បន្ថែម​ទៀត​ជាមួយ​គ្នា ។

៥. ជជែក​គ្នា​ជាមួយ​ឪពុក​ម្តាយ​ផ្សេង​ទៀត​ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​នេះ​រួច​ហើយ ។ បទ​ពិសោធន៍​របស់​ពួក​គេ ទាំង​ល្អ និង​អាក្រក់ និង​ការ​ផ្ដល់​យោបល់​អាច​ជួយ​អ្នក​បាន​ច្រើន ។

៧. ប្រសិនបើ​អ្នក​មានការ​លំបាក​ខ្លាំង សូម​ពិភាក្សា​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក ។ ការ​ព្យាបាល ក៏​ដូច​ជា​ការ​ប្រឹក្សា​យោបល់​អាច​ត្រូវ​បាន​ណែនាំ ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕