ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាន់តែ​ប្រណីត កាន់តែ​ស្និទ្ធស្នាល CAMBODIA BEER កែប្រែ​រូបរាង​ថ្មី (វីដេអូ)

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ CAMBODIA PREMIUM BEER បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ឱ្យ​កាន់តែ​ទាន់សម័យ ស្រប​ទៅ​តាម​បរិបទ​ថ្មី​ៗ​នៃ​សម័យ​ឌី​ជី​ថ​ល​ ។ ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នេះ ដើម្បី​បង្កើន​ឱ្យ​ពិធី​ជួបជុំ​របស់​បងប្អូន…

រាជធានីភ្នំពេញ ​៖ CAMBODIA PREMIUM BEER បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ឱ្យ​កាន់តែ​ទាន់សម័យ ស្រប​ទៅ​តាម​បរិបទ​ថ្មី​ៗ​នៃ​សម័យ​ឌី​ជី​ថ​ល​ ។ ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នេះ ដើម្បី​បង្កើន​ឱ្យ​ពិធី​ជួបជុំ​របស់​បងប្អូន ឱ្យ​កាន់តែ​ប្រណីត និង​កាន់តែ​ស្និទ្ធស្នាលបែប Premium ។

រចនាបថ​ថ្មី​របស់ CAMBODIA PREMIUM នេះ មក​ជាមួយ​នូវ​កំប៉ុង​ពណ៌​ទឹកប្រាក់ គ្រើម ពន្លេច​ឡើង​ដោយ​ឡូ​ហ្គូ CAMBODIA ពណ៌​ក្រហម​ដិត សក្ដិ​សម​បំផុត​សម្រាប់​ការ​ជួបជុំ​នានា ​។ ដ្បិតតែ​ការ​រចនា​រូបរាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ ប៉ុន្តែ​ចំពោះ​រង្វាន់​នៅ​តែ​ញាក់សាច់​ដដែល រួម​មាន​៖ ខុន​ដូ​ដ៏​ប្រណីត ជីប ម៉ុង លែ​ន​, រថយន្ត Ford Ranger ស៊េរី​ថ្មី​, ម៉ូតូ ហុងដា ឃ្លី​ក ជា​ច្រើន​គ្រឿង ទូរស័ព្ទ Samsung Galaxy A55 ស៊េរី​ថ្មី​ស៊ី​វី​ល័យ និង​លុយ​សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ចែក​ជូន​រៀង​រាល់​ខែ ​។

គួរ​បញ្ជាក់​ដែរ​ថា CAMBODIA PREMIUM គឺជា​ផលិតផល​ស្រា​បៀរ «Made in Cambodia» ស្តង់ដារ​ពិភពលោក របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រើប្រាស់​គ្រឿងចក្រ​ទំនើប​ៗ បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​គ្រឿងផ្សំ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដែល​ជំរុញ​ឱ្យ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ​ធំ​ៗ​ពីរ​គឺ ​៖ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​, ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​, World Class Operations Management ជា​ពានរង្វាន់​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម​លំដាប់​ពិភពលោក​, ASEAN-OSHNET Excellence Award ជា​ពានរង្វាន់​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព និង​សុខុមាលភាព​ការងារ​ដ៏​ល្អ​ឥត​ខ្ចោះ​-​អាស៊ាន និង​មេដាយមាស Monde Selection សរុប ៣៧​គ្រឿង បញ្ជាក់​ពី​ការ​វាយតម្លៃ​ខ្ពស់​លើ​គុណភាព​ផលិតផល​ពី​ស្ថាប័ន​អន្តរជាតិ​ ។

CAMBODIA PREMIUM កាន់តែ​ប្រណីត កាន់តែ​ស្និទ្ធស្នាល ​! ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖