ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

របៀប​ប្រៀនប្រដៅ និង​ដាក់​វិន័យ​កូន​ដោយ​ក្តីស្រឡាញ់ !

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ វិន័យ មិន​ដូច​ការ​ដាក់ទោស​ធ្ងន់ធ្ងរ​ទេ វា​គ្រាន់តែ​បង្រៀន​កូន​របស់​អ្នក​ថា អាកប្បកិរិយា​មួយ​ណា​មិន​អី​ទេ ហើយ​មួយ​ណា​មិនល្អ ។ ជាមួយនឹង​វិធីសាស្ត្រ​ត្រឹមត្រូវ ការ​ប្រៀនប្រដៅ​កូន​អាច​ជា​បទ​ពិសោធន៍​ដ៏​វិជ្ជមាន…

រាជធានី​ភ្នំពេញ ៖ វិន័យ មិន​ដូច​ការ​ដាក់ទោស​ធ្ងន់ធ្ងរ​ទេ វា​គ្រាន់តែ​បង្រៀន​កូន​របស់​អ្នក​ថា អាកប្បកិរិយា​មួយ​ណា​មិន​អី​ទេ ហើយ​មួយ​ណា​មិនល្អ ។ ជាមួយនឹង​វិធីសាស្ត្រ​ត្រឹមត្រូវ ការ​ប្រៀនប្រដៅ​កូន​អាច​ជា​បទ​ពិសោធន៍​ដ៏​វិជ្ជមាន និង​ប្រកបដោយ​សេចក្តី​ស្រឡាញ់ ។ ម្យ៉ាងវិញទៀត​ការ​ដាក់​ទណ្ឌកម្ម​លើ​រាង​កាយ និង​ការ​ស្រែក​គំហក​នឹង​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ភ័យ​ខ្លាច ហើយ​ជំរុញ​ឱ្យ​កូន​ប្រឆាំង ឬ​តបត​មក​វិញ​ដោយ​អវិជ្ជមាន ។

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​អ្នក​ដាក់​វិន័យ​កូន​ដោយ​សេចក្ដី​ស្រឡាញ់ ៖
១. ធ្វើការ​កែតម្រូវ​លើ​ការ​រៀនសូត្រ ជា​ជាង​ជួសជុល​បញ្ហា ៖ កុំ​គ្រាន់តែ​ប្រាប់​កូន​កុំឱ្យ​រត់​លេង ពេល​មាន​អាហារ​ក្នុង​មាត់ ។ ពន្យល់​ពី​មូលហេតុ​ដែល​ច្បាប់​នេះ​សំខាន់ ។ ប្រាប់​កូន​របស់​អ្នក​ថា វា​មិន​មាន​សុវត្ថិភាព​ទេ ពីព្រោះ​ពួក​គេ​អាច​ឈ្លក់ ហើយ​ការងារ​របស់​អ្នក គឺ​ជួយ​កុំឱ្យ​ពួក​គេ​ឈឺចាប់ ។ ចូរ​ធ្វើ​ឱ្យ​ការ​ពន្យល់​របស់​អ្នក​ខ្លី សាមញ្ញ ហើយ​ងាយ​យល់ ។

២. និយាយ​យ៉ាង​ម៉ឺងម៉ាត់ ប៉ុន្តែ​ទន់ភ្លន់ ៖ កុំ​ស្រែក កុំ​ស្តីបន្ទោស ឬ​ជេរ​ឈ្មោះ​កូន​របស់​អ្នក ដើម្បី​ឱ្យ​ពួក​គេ​យល់​ថា អ្នក​មិន​សប្បាយ​ចិត្តនឹង​អាកប្បកិរិយា​របស់​ពួក​គេ ។ ចូរ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ហើយ​ត្រជាក់ចិត្ត នៅ​ពេល​អ្នក​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​មិន​សប្បាយ​ចិត្តនឹង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ។

៣. ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ ជំនួស​ឱ្យ​អ្វី​ដែល​ពួក​គេ​មិន​គួរ ៖ ជា​ជាង​ប្រាប់​កូន​របស់​អ្នក​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ខុស ចូរ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​ជំនួស​វិញ ។ ឧទាហរណ៍ កូន​គួរ​លេង​នៅ​លើ​កម្រាល​ឥដ្ឋ ។ សា​ឡុ​ង ជា​កន្លែង​សម្រាប់​អង្គុយ​នោះ​ទេ ។

៤. ធ្វើ​ជា​គំរូ​ដ៏​ល្អ ៖ ធ្វើ​ជា​គំរូ​ល្អ​ឱ្យ​កូន​អ្នក​ឃើញ ដូច​ជា​ទុកដាក់​របស់​នៅ​កន្លែង​សមរម្យ
និយាយ​ពាក្យ​គួរសម ប្រឹងប្រែង​អាន​សៀវភៅ ។ ចូរ​បង្ហាញ​គំរូ​តាម​អាកប្បកិរិយា​ដែល​អ្នក​ចង់បាន នោះ​កូន​របស់​អ្នក​ទំនងជា​នឹង​ធ្វើ​តាម​ការ​ដឹកនាំ​របស់​អ្នក ។

៥. ទទួលស្គាល់​អារម្មណ៍​របស់​កូន​អ្នក ៖ ពេល​ខ្លះ​កូន​របស់​អ្នក​ប្រហែលជា​ខឹង និង​មិន​អាច​សហការ​គ្នា​បាន ។ អ្នក​អាច​និយាយ​ថា ប៉ា​ដឹង​ថា កូន​មិន​សប្បាយចិត្ត​ដោយសារ​តែ … ។

៦. កុំ​វាយ ឬ​ទះ​កូន​របស់​អ្នក ៖ អំពើ​ហឹ​ង្សា មិនមែន​ជា​វិធី​ដោះស្រាយ​បញ្ហា ។ វា​អាច​ធ្វើ​ឱ្យ​កូន​របស់​អ្នកខ្លាច​អ្នក ហើយ​បំផ្លាញ​ទំនុកចិត្ត​ដែល​ពួក​គេ​មាន​ចំពោះ​អ្នក ។ វា​អាច​បញ្ឈប់​អាកប្បកិរិយា​ដែល​មិន​ចង់បាន​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ផលវិបាក​រយៈពេល​វែង​នឹង​កើត​មាន​ពេល​ពួក​គេ​ធំ​ឡើង ។

៧. បង្កើត​ផលវិបាក​ជាក់ស្តែង ហើយ​នៅ​ជាប់​នឹង​វា ៖ កុំ​គ្រាន់តែ​គំរាម​កូន​របស់​អ្នក នៅ​ពេល​អ្នក​ខឹង ។ នៅ​ពេល​អ្នក​និយាយ​ថា នឹង​មាន​ផលវិបាក​ចំពោះ​អាកប្បកិរិយា​មិនល្អ សូម​ធ្វើ​តាម​ច្បាប់​ដែល​អ្នក​និយាយ ។ ប្រសិនបើ​អ្នក​មិន​ធ្វើ​ទេ កូន​របស់​អ្នក​នឹង​ដឹង​ថា អ្នក​គ្រាន់តែ​និយាយ​ចោល​ប៉ុណ្ណោះ ។

៨. ឱប​កូន​របស់​អ្នក បន្ទាប់​ពី​អ្នក​ដាក់​វិន័យ​ហើយ ៖ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកដឹង​ថា វា​គ្រាន់តែ​ជា​អាកប្បកិរិយា​មិនល្អ ដែល​អ្នក​មិន​ចូល​ចិត្ត មិនមែន​កូន​របស់​អ្នក​ទេ ។

៩. ផ្តល់​ការ​សរសើរ ចំពោះ​ការងារ​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ធ្វើ​អ្វីមួយ​បាន​ល្អ ចូរ​បង្ហាញ​ការ​សរសើរ និង​ការ​ដឹងគុណ​របស់​អ្នក ។

១០. អត់​ទោស​ឱ្យ​ខ្លួនឯង ៖ ការ​ចិញ្ចឹម​កូន គឺជា​ការងារ​ដ៏​លំបាក ហើយ​អ្នក​ត្រូវ​តែ​មាន​កំហុស ។ កុំ​ខឹង​ខ្លួនឯង កុំ​បន្ទោស​ខ្លួនឯង ហើយ​អត់​ទោស​ឱ្យ​ខ្លួនឯង ពេល​អ្នក​ឆេវឆាវ ឬ​ធ្វើបាប​កូន​ម្តងម្កាល ។ កូន​របស់​អ្នក​នឹង​រៀន​ពី​របៀប​សុំ​ទោស​ពី​គំរូ​របស់​អ្នកផង​ដែរ ។ ហើយ​គេ​នឹង​រៀន​ថា ឪពុក​ម្ដាយ​អាច​ខឹង​នឹង​កូន ប៉ុន្តែ​នៅ​តែ​ស្រឡាញ់ ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕