ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABC Smooth Stout សម្ពោធ​ជា​ផ្លូវការ​ជាមួយនឹងការ​រាំ​ពញ្ញាក់​អារម្មណ៍ដ៏​អស្ចារ្យ ក្នុង​រាជធានីភ្នំពេញ (វីដេអូ)

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ABC Stout សូម​ប្រកាស​ដោយ​មោទនភាព​ក្នុង​ការ​សម្ពោធ​នូវ​ផលិតផល​រសជាតិ​ថ្មី​ប្លែក​របស់​ខ្លួន ABC Smooth Stout ជា​ផ្លូវការ ជាមួយ​ព្រឹត្តិការណ៍​រាំ​ពញ្ញាក់​អារម្មណ៍​ដ៏​រស់​រវើក​អស្ចារ្យ​គួរ​ឱ្យ​ចាប់អារម្មណ៍…

រាជធានីភ្នំពេញ ៖ ABC Stout សូម​ប្រកាស​ដោយ​មោទនភាព​ក្នុង​ការ​សម្ពោធ​នូវ​ផលិតផល​រសជាតិ​ថ្មី​ប្លែក​របស់​ខ្លួន ABC Smooth Stout ជា​ផ្លូវការ ជាមួយ​ព្រឹត្តិការណ៍​រាំ​ពញ្ញាក់​អារម្មណ៍​ដ៏​រស់​រវើក​អស្ចារ្យ​គួរ​ឱ្យ​ចាប់អារម្មណ៍ នៅ​ទីតាំង​សំខាន់​ៗ​បី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ​។

ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង ​ដោយ​មិន​នឹក​ស្មាន​ដល់ នៅ​ពេល​ដែល​មនុស្ស​មួយ​ក្រុម​ធំ ​ស្លៀក​ឈុត​ពណ៌​មាស​ទាំងអស់​គ្នា ​បាន​ប្រមូលផ្ដុំ​គ្នា​ភ្លាម​ៗ ពញ្ញាក់​អារម្មណ៍​អ្នក​ទស្សនា​ ជាមួយនឹង​ក្បាច់​រាំ​ដ៏​រស់​រវើក ធ្វើ​ឱ្យ​បរិយាកាស់​កាន់តែ​រំភើប​សប្បាយ​រីករាយ ស្រប​ពេល ​ជាមួយនឹង​ការ​បើក​បង្ហាញ​ផ្ទាំង​ប៉ាណូ​ដែល​គ្រប​ដោយ​ផ្ទាំង​កំណាត់​ពណ៌​មាស​។ ខណៈនោះ​ផង​ដែរ ក៏​មានការ​បា.ញ់​ក្រដាស​ភ្លឺ​ផ្លេក​ពណ៌​មាស​ផ្ទុះ​ឡើង​ដេរដាស​ពេញ​អាកាស ហើយ​រូបរាង ABC Smooth Stout ថ្មី ត្រូវ​បាន​ផុស​ឡើង​យ៉ាង​លេចធ្លោ​នៅ​លើ​ផ្ទាំង​ប៉ាណូ ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​។

ABC ត្រូវ​បាន​ទទួលស្គាល់​ជា​យូរ​មក​ហើយ​ថា ជា​ជម្រើស​ស្រា​បៀរ​ដ៏​ប្រណិត​ល្អ​ឯក​បំផុត ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ស្រា​បៀរ​ស្តោ​ត​នៅ​កម្ពុជា ហើយ​ភាពល្អ​ឥត​ខ្ចោះ​នេះ​បាន​បន្ត​ដល់ ABC Smooth ដែល​ទើប​សម្ពោធ​ថ្មី​ៗ​នេះ​ ។ ស្រា​បៀរ​ស្តោ​ត​ដែល​មាន​កម្រិត​ជាតិ​អាល់កុល 5.3% នេះ មាន​រសជាតិ​មិនសូវ​ល្វីង ស្រួល​លេប រក្សា​បាន​នូវ​រសជាតិ​ល្វីង​ផ្អែម​ប្លែក​ដិត​ជាប់មាត់ ដែល​ជា​ស្រា​បៀរ​ស្តោ​ត​ប្រណិត​ល្អ​ឯក​ដែល​ត្រូវ​បាន​គេ​ស្គាល់ ​។

លោក អាន សុខា ជា​អ្នក​រស់នៅ​ម្ដុំ​ទីតាំង​ដែល​មាន​ព្រឹត្តិការណ៍​កើតឡើង​នោះ គាត់​បានឃើញ​ក្រុម​រាំ​ពញ្ញាក់​អារម្មណ៍​ដ៏​រស់​រវើក​ស្លៀក​ឈុត​ពណ៌​មាស​អំឡុង​ពេល​បើក​បង្ហាញ​ផ្ទាំង​ប៉ាណូ​ថ្មី​នោះ បានឱ្យ​ដឹង​ថា “​វា​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ​! ខ្ញុំ​បាន​ដើរ​កាត់​ស្រាប់តែ​ឃើញ​មនុស្ស​មួយ​ក្រុម​ចាប់ផ្ដើម​រាំ​ព្រម​គ្នា ស្រប​ពេល​ដែល​មានការ​បង្ហាញ​នូវ​ផ្ទាំង​ប៉ាណូ​ដ៏​ស្រស់​ស្អាត​ប្លែក​ភ្នែក ​។ នៅ​ពេល​ដែល​ការ​សម្ដែង​បាន​ចាប់ផ្ដើម ភាព​រំភើប​សប្បាយ​រីករាយ​ក៏​បាន​កើតឡើង​ផង​ដែរ​” ​។

លោក ប៊ុ​ន​ធា ដែល​ជា​អ្នកផ្សារ​តា​ខ្មៅ បានឃើញ​ព្រឹត្តិការណ៍​ការ​រាំ​ពញ្ញាក់​អារម្មណ៍​នេះ​នៅ​ខេត្តកណ្តាល​ ។ គាត់​បាន​ចែករំលែក​សេចក្តី​រំភើប​របស់​គាត់ ដោយ​បាន​រៀបរាប់​ពី​ពេល​ដែល​ក្រុម​រាំ​ចាប់ផ្តើម​ការ​សម្តែង​របស់​ពួក​គេ ខណៈ​ដែល​ផ្ទាំង​កំណាត់​ពណ៌​មាស​ត្រូវ​បាន​ទាញ​ចេញពី​ផ្ទាំង​ប៉ាណូ ហើយ​ក្រដាស​ភ្លឺ​ផ្លេក​ពណ៌​មាស​ត្រូវ​បាន​ផ្ទុះ​ឡើង អាច​និយាយ​បាន​ថា “​ពិតជា​អស្ចារ្យ​មែន​” ​។ ក្នុង​នាម​ជា​អ្នក​ចូល​ចិត្ត​និង​គាំទ្រ ABC គាត់​បាន​ចំណាំ​មើល​ថា “​ខ្ញុំ​តែងតែ​ចូល​ចិត្ត​រសជាតិ​ដ៏​ល្អ​ឯក​ប្លែក​គេ​របស់ ABC ហើយ​ឥឡូវនេះ​ជាមួយនឹង ABC Smooth រសជាតិ​ស្រាល​ស្រទន់​ដែល​ទើប​ចេញ​ថ្មី​ៗ​នេះ ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​ភ្លក្ស​រសជាតិ​ថ្មី​នេះ​”​ ។

លោក Willem Van Den Wijngaart នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Heineken Cambodia បាន​សម្តែង​មោទនភាព​ចំពោះ​កេរដំណែល​នៃ​ម៉ាក​ផលិតផល​នេះ​ថា ​៖ “ABC មាន​តំណែង​ពិសេស​មួយ​នៅ​ក្នុង​បេះដូង​របស់​យើង​គ្រប់​គ្នា​ ។ ដើម្បី​ក្លាយជា​ស្រា​បៀរ​ស្តោ​ត​លំដាប់​លេខ​ ១ នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល 3 ទសវត្សរ៍ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្រឡាញ់​ចូល​ចិត្ត​របស់​បងប្អូន​ចំពោះ​រសជាតិ​ស្តោ​ត​ពិត ​។ ABC Smooth ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​កិត្តិយស​នៃ​កេរដំណែល​មួយ​នេះ​ការ​ផលិត​ប្រើ​ពេល​យូរ​ច្រើន​ដំណាក់កាល ផ្សំ​ជាមួយនឹង​ស្រូវ​សាឡី​រំលីង​គុណភាព​ល្អ​បំផុត សម្រេច​បានជា​ស្រា​បៀរ​ដ៏​ល្អ​ឥត​ខ្ចោះ រសជាតិ​មិនសូវ​ល្វីង ស្រាល​ស្រទន់ ស្រួល​លេប​ ។ ABC Smooth ផ្តល់​នូវ​បទ​ពិសោធ​ដ៏​ល្អ​ឯក ខុស​ប្លែក​ពី​ស្រា​បៀរ​ទឹកខ្មៅ​ធម្មតា ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ ក្លិនក្រអូប​ឈ្ងុយ និង​រសជាតិ​ដិត​នៃ​ស្តោ​ត​ពិត ​។

ABC Smooth ច្រក​ក្នុង​កំប៉ុង​ពណ៌​មាស​គួរ​ឱ្យ​ទាក់ទាញ ជា​និមិត្តសញ្ញា​ដ៏​ល្អ​ឥត​ខ្ចោះ​គ្មាន​គូ​ប្រៀប ឆ្លុះ​បញ្ចាំង​ពី​ភាព​ប្រណិត ទាក់ទាញ​បុគ្គល​ល្អ​ឯក​ដែល​ពេញចិត្ត​ជាមួយ​ភាព​លេចធ្លោ​ប្លែក​ពី​អ្នក​ដទៃ​។ ការ​ច្រក​ក្នុង​កំប៉ុង​ពណ៌​មាស​ដ៏​ពិសេស​ប្លែក​នេះ តំណាង​ឱ្យ​គុណភាព​ដ៏​ប្រណិត​ល្អ​ឯក និង​ភាពល្អ​ឥត​ខ្ចោះ​របស់ ABC Smooth​ ។

ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​2024 នេះ​តទៅ ABC Smooth នឹង​មាន​លក់​ជា​ផ្លូវការ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​អតិថិជន​អាច​រកបាន​នៅ​តាម​ផ្សារ​ទំនើប ដេប៉ូ​ចែកចាយ​ស្រា​បៀរ ហាង​លក់​ភេសជ្ជៈ ភោជនីយដ្ឋាន ផាប់ (Pup) សណ្ឋាគារ និង​កន្លែង​កម្សាន្ត​នានា​។ ត​ស់​! ភ្លក្ស​រសជាតិ​ស្រា​បៀរ​ស្តោ​ត​ពិត ABC Smooth រសជាតិ​ស្រាល​ស្រទន់ ស្រួល​លេប​ទាំងអស់​គ្នា​ !

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ABC Stout fb.com/abcstout.cambodiawww.abcstoutkh.com

សូមទស្សនាវីដេអូតាមរយៈ Link នេះ ៖ https://www.facebook.com/watch/?mibextid=WC7FNe&v=872056351400850&rdid=LzimCdqfbkY0mTUg

អំពី HEINEKEN Cambodia
ក្នុង​នាម​ជា​ក្រុមហ៊ុនស្រា​បៀរ​ឈានមុខ​គេ​មួយ HEINEKEN Cambodia បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ 1994 មក​ម្ល៉េះ ។ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ការ​រស់នៅ និង​ការ​ជួបជុំ​កាន់តែ​ប្រសើរ ក្រុមហ៊ុន​បាន​ផ្ដល់​នូវ​បទ​ពិសោធ​ដ៏​អស្ចារ្យ​ដល់​អតិថិជន តាម​រយៈ​ផលិតផល​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ដូច​ជា Heineken®, Tiger, ABC, Anchor និង Gold Crown ។ តាម​រយៈ​ប្រវត្តិ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រទេស និង​រោងចក្រ​ដ៏​ទំនើប​បំផុត នៅ​ភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បាន​ផ្ដល់​ឱកាស​ការងារ​ទៅ​ដល់​បុគ្គលិក​រហូត​ដល់​ទៅ​ជាង 700 នាក់ និង​គាំទ្រ​ការងារ​ដោយ​ប្រយោល​ចំនួន​ជាង 120,000 ទៀត ទូ​ទាំង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ។ ក្រោម​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បាន​ប្រើប្រាស់​គោលការណ៍ ‘Brew a Better Cambodia’ ដែល​ផ្ដោត​សំខាន់​លើ​ការ​ថែរក្សា​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ទំនួល​ខុស​ត្រូវ​ ។ HEINEKEN Cambodia ជា​ផ្នែក​មួយ​របស់ HEINEKEN Company ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ល្បីល្បាញ​លំដាប់​ពិភពលោក​ ៕ អត្ថបទសហការ