រាជធានីភ្នំពេញ ៖ កូនស្រីកាន់តែធំ ឪពុកខ្លះគិតថា ទំនាក់ទំនងរបស់ពួកគេជាមួយកូនស្រីកាន់តែឆ្ងាយ ។ ឥឡូវនាងអាចជាសិស្សមធ្យមសិក្សាហើយ ដូច្នេះអ្វីដែលឪពុកនិយាយអាចមិនសំខាន់ដូចមុនទេ ។ នាងក៏កំពុងស្វែងយល់ និងសម្រេចចិត្តដោយខ្លួនឯងបន្ថែមទៀត ដោយទទួលបានឥទ្ធិពលតាមរយៈមិត្តភក្តិ និងបណ្តាញសង្គម ហើយវាច្បាស់ណាស់ថា តួនាទីរបស់អ្នកអាចកំពុងផ្លាស់ប្តូរ ។ វ័យជំទង់ អាចជាពេលវេលាដ៏លំបាកមួយសម្រាប់ឪពុក និងកូនស្រី ។ នៅពេលដែលកុមារីតូចៗលូតលាស់ក្លាយមនុស្សស្រីវ័យក្មេង វាពិបាកសម្រាប់ឪពុកក្នុងការស្វែងយល់ថា តើពួកគេសមនឹងកន្លែងណា និងដោយរបៀបណា ។
ដូច្នេះខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ៦ ដែលឪពុកអាចបង្កើនភាពជិតស្និទ្ធជាមួយកូនស្រីឡើងវិញក្នុងអំឡុងពេលអន្តរកាលនេះ ៖
១. ស្តាប់ កុំបង្រៀន ៖ ជំនួសឱ្យការសម្រេចចិត្តជំនួសកូនស្រី អ្នកគួរតែស្តាប់នូវអ្វីដែលពួកគេកំពុងចង់និយាយ ហើយបន្ទាប់មក ណែនាំពួកគេតាមក្រោយ ។
២. មានចិត្តទូលាយ ចិត្តល្អ ហើយកោតសរសើរកូនស្រីញឹកញាប់ ៖ ការធ្វើបែបនេះអាចជួយកសាង និងបង្កើនទំនុកចិត្តរបស់នាង ជាពិសេសក្នុងអំឡុងពេលដែលនាងកំពុងមានសម្ពាធណាមួយ ។
៣. ចូលរួមជាមួយអ្វីដែលនាងចាប់អារម្មណ៍ ៖ វាអាចសាមញ្ញដូចជាកម្មវិធីសិក្សា កីឡា សិល្បតន្ត្រី ឬអ្វីដែលនាងចូលចិត្ត ។
៤. មើលភាសារបស់អ្នក ៖ ក្មេងស្រីសំឡឹងទៅរកឪពុករបស់ពួកគេ ដើម្បីដឹងពីរបៀបដែលបុរសគួរមានអាកប្បកិរិយាក្នុងទំនាក់ទំនង ដូច្នេះសូមប្រយ័ត្នចំពោះរាល់ពាក្យសម្តី និងកាយវិការរបស់អ្នក ថាតើអ្នកស្ងប់ យកចិត្តទុកដាក់ ឬបារម្ភកូនរបស់អ្នក ឬទេ ។
៥. ធ្វើជាមិត្តជាមួយកូនស្រី ៖ វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ការគាំទ្រដល់នាងលើអ្វីដែលអ្នកមិនធ្លាប់ជួបប្រទះ ហើយអ្នកយកចិត្តទុកដាក់ចំពោះនាង ។
៦. បង្ហាញសេចក្ដីស្រឡាញ់របស់អ្នក ៖ វាជារឿងសំខាន់ដែលមិនត្រូវដកការស្រឡាញ់របស់អ្នកចេញ ។ ចូរបង្ហាញក្តីស្រឡាញ់របស់អ្នកចំពោះកូនស្រីឱ្យបានញឹកញាប់តាមរយៈការឱប ថើប និងជជែកគ្នាដោយបើកចំហរជាដើម ។ វាពិតជាមានតម្លៃណាស់ក្នុងការរក្សាទំនាក់ទំនងឪពុក និងកូនស្រីឱ្យរឹងមាំ ៕ ប្រភព ៖ wlns
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ