ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​ទូទាត់ ​បាគង​ទេសចរ (Bakong Tourists App) ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ Mastercard​ ដាក់​ឱ្យ​ដំណើរការ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ នា​​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា ឆ្នាំ ​២០២៤ លោក​ជំទាវ​បណ្ឌិត ជា សិរី…

រាជធានី​ភ្នំពេញ ​៖ នា​​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា ឆ្នាំ ​២០២៤ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរ (Bakong Tourists App) ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ Mastercard នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​សែន​សុខ ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា ក្រសួងទេសចរណ៍ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូ​-​ហិរញ្ញវត្ថុ កម្ពុជា សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​នៃ​កម្ពុជា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន បណ្តាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ​សរុប​ប្រមាណ ៣៥០​រូប ​។

ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរ ជាមួយ​ក្រុមហ៊ុន Mastercard នេះ មាន គោលបំណង​ពង្រីក​វិសាលភាព និង​ជំរុញ​ការ​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង​ទេសចរ ដើម្បី​សម្រួល ប្រតិបត្តិការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ​។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ទូទាត់ ថ្លៃ​ទំនិញ​និង​សេវា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ងាយស្រួល ដោយ​គ្រាន់តែ​ទាញ​យក​កម្មវិធី​ទូទាត់ បាគង​ទេសចរ រួច​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​បាគង​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ទូទាត់ Mastercard ដែល មាន​ស្រាប់​ពី​ប្រទេស​ដើម​របស់​ខ្លួន​។ ទន្ទឹម​នេះ អាជីវកម្ម​ក្នុងស្រុក​អាច​ផ្តល់​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព ដល់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ ដំណើរ​មក​កម្ពុជា​ផង​ដែរ ​។

សមិទ្ធផល​ថ្មី​នេះ​សំដៅ​រួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​លើកកម្ពស់​ការ​ធ្វើ បរិវត្ត​កម្ម​ឌី​ជី​ថ​ល តាម​រយៈ​ការ​ពង្រីក​លទ្ធភាព​ក្នុង​ការ​ទូទាត់​ឌី​ជី​ថ​ល​ឱ្យ​កាន់តែ​សម្បូរ​បែប ងាយស្រួល ប្រសិទ្ធភាព និង​សុវត្ថិភាព​ ។

លោក Sapan Shah ah អនុប្រធាន​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ដំណោះស្រាយ​សម្រាប់​ការ​ទទួលយក ប័ណ្ណ​របស់​ក្រុមហ៊ុន Mastercard បាន​លើក​ឡើង​ថា Mastercard មាន​សេចក្តី​រំភើប​រីករាយ​ដែល​បាន សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បាគង ដើម្បី​ធ្វើ​ឱ្យ​ប្រតិបត្តិការ ទូទាត់​តាម​ឌី​ជី​ថ​ល​កាន់តែ​ងាយស្រួល​សម្រាប់​ទាំង​ភ្ញៀវ​ទេសចរ និង​អាជីវករ​ក្នុង​ស្រា​នៅ​កម្ពុជា ​។

លើស​ពី​នេះ យើង​ក៏​កំពុង​ជួយ​ជំរុញ​អាជីវករ ​ក្នុងស្រុក​ឱ្យ​ទទួលយក​ការ​ទូទាត់​ ដោយ​គ្មាន​សាច់ប្រាក់ ដោយ​បង្កើន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សាច់ប្រាក់​។ នេះ​គឺជា​ការ​បោះ​ជំហាន ដ៏​សំខាន់​មួយ​របស់​កម្ពុជា ​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ​។ ក្រោម កិច្ច​សហប្រតិបត្តិការ​នេះ អតិថិជន​របស់ Mastercard ទាំងអស់​អាច​បញ្ចូល​ទឹកប្រាក់​ទៅ​ក្នុង​គណនី បាគង​ដោយ​ផ្ទាល់ តាម​រយៈ​កម្មវិធី​ទូទាត់​បាគង​សម្រាប់​ទេសចរ​ដែល​ទើបតែ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ភ្ញៀវ​ទេសចរ នឹង​រីករាយ​ជាមួយ​បទ​ពិសោធ​ថ្មី​នេះ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។​”

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «កិច្ច​សហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​ពង្រីក​មុខងារ​របស់​កម្មវិធី​ទូទាត់​បាគង​សម្រាប់​ទេសចរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សបញ្ជាក់​ពី​ចក្ខុវិស័យ​រួម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើន សេដ្ឋកិច្ច​តាម​រយៈ​វិស័យ​ទេសចរណ៍​ផង​ដែរ​ ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ទទួល​បាន​បទ​ពិសោធន៍ ក្នុង​ការ​ទូទាត់​យ៉ាង​រលូន និង​ឆាប់រហ័ស ដែល​បាន​រួមចំណែក​ដល់​និរន្តរភាព និង​ភាព​ធន់​នៃ​វិស័យ​កម ទេសចរណ៍​របស់​យើង​ ។ លើស​ពី​នេះ គំនិត​ផ្តួចផ្តើម​នេះ​ក៏​ស្រប​តាម​គោ​លន​យោ​ដោយ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​» ៕ អត្ថបទសហការ