ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

RMA Cambodia ផ្តល់​បទ​ពិសោធ​ដ៏​អស្ចារ្យ​ដល់អតិថិជន​របស់​ខ្លួន ​ក្នុង​ដំណើរ​កម្សាន្ត​ ៣ ​យប់ ៤​ថ្ងៃ ពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ទឹកដីប្រទេស​ឡាវ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ព្រលឹម​ស្រាង​ៗ ក្បួន​រថយន្ត​គ្រួសារ​ ហ្វ​ដ​ ស្ទើរ​គ្រប់​ម៉ូ​ឌែ​ល មាន Ford Ranger Wildtrak,…

រាជធានី​ភ្នំពេញ​ ៖ ព្រលឹម​ស្រាង​ៗ ក្បួន​រថយន្ត​គ្រួសារ​ ហ្វ​ដ​ ស្ទើរ​គ្រប់​ម៉ូ​ឌែ​ល មាន Ford Ranger Wildtrak, Ford Ranger XLT, Ford Ranger Raptor, Ford Everest, Ford Territory និង​រថយន្ត Ford Ecosport ជាដើម បាន​តម្រង់​ជួរ​ត្រៀបត្រា​ពីមុខ​សូ​រូ​ម ហ្វ​ដ ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់ ​ទី​រួម​ខេត្តស្ទឹងត្រែង និង​បន្ត​ទៅ​កាន់​ទីក្រុង ប៉ាក​សេ ប្រទេស​ឡាវ​ ។

ដំណើរ​កម្សាន្ត Ford Adventure ឆ្នាំ​ ២០២៤ គឺ​ធ្វើ​ឡើង​ចំនួន ​២​ លើក ដោយ​លើក​ទី ​១ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ​១២ ដល់​ថ្ងៃ​ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២៤ និង​លើក​ទី​ ២ ពី​ថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃ​ទី ​២២ ខែធ្នូ ឆ្នាំ​២០២៤ ជាមួយនឹង​ក្បួន​រថយន្ត​ជាង ២០០​គ្រឿង និង​អ្នកចូលរួម​សរុប​ជាង ​១០០០​នាក់ ​។ នេះ​ជា​ព្រឹ​ត្ត​ការណ៍​លើក​ទី​ ១៨ ​ហើយ ចាប់តាំងពី​ក្រុមហ៊ុន RMA Cambodia បាន​ផ្តើម​ដំណើរ​កម្សាន្ត Ford adventure ជា​លើក​ដំបូង តាំងពី​ឆ្នាំ ២០០៧ ។

ការ​ធ្វើ​ដំណើរ​ទាំង​ ២ ​លើក បាន​រៀបចំ​កម្ម​វិធីចែក​អំណោយ​សម្បុ​រសធម៌ ទៅ​កាន់​គ្រួសារ​ក្រីក្រ​ប្រមាណ​ជាង ៤០០​គ្រួសារ និង​ធ្វើការ​សម្រាក​បោះជំរំចំនួន ១​យប់​ក្នុង​ខេត្តស្ទឹងត្រែង ។ លុះ​ថ្ងៃ​បន្ទាប់ ក្បួន​រថយន្ត បាន​បន្ត​ធ្វើ​ដំណើរ​ឆ្លង​ចូល​ទឹកដី​ឡាវ តាម​ច្រកព្រំដែន​ត្រពាំង​ក្រៀល តម្រង់​ទៅ​កាន់​ទីក្រុង​ប៉ាក​សេ ដោយ​ធ្វើការ​បោះជំរំចំនួន ២​យប់​នៅ​ទីនោះ​ ។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia មាន​ប្រសាសន៍​ថា ដំណើរ​កម្សាន្ត​គ្រួសារ​ ហ្វ​ដ ធ្វើ​ឡើង​ក្នុង​ទិស​ដៅ​ផ្តល់​បទ​ពិសោធ​ដ៏​អស្ចារ្យ ដល់​អតិថិជន​ហ្វ​ដ ម​ក​ពី​គ្រប់​ទិស​ទី នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ភាព​សប្បាយ​រីករាយ និង​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​។

លោក ​សេង វឹង បាន​បន្ត​ថា ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត ហ្វ​ដ ផ្តាច់មុខ តែង​គិតគូរ​ពី​តម្រូវការ​របស់​អតិថិជន ជា​ពិសេស​ស្វែងរក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ តាម​រយៈ​ដំណើរ​កម្សាន្ត ដោយ​ការ​ទស្សនា​ទេសភាព ​ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ ការ​បោះជំរំ​នៅ​ក្បែរ​មាត់ទឹក អម​ដោយ​សំឡេង​សត្វ​យំ និង​ទឹកធ្លាក់ ការ​ទទួលទាន​អាហារ​រួម​គ្នា និង​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ៗ​ ជា​ច្រើន​ទៀត ​។

ទទួល​បទ​ពិសោធ​ជា​ថ្មី​ ជាមួយ​ដំណើរ​ក​ម្សាន្ត​គ្រួសារ ហ្វ​ដ ជា​លើក​ទី ​២, អ្នកស្រី ទេព ភារ​ម្យ អតិថិជន​ហ្វ​ដ​ ម្នាក់​ក្នុង​ចំណោម​អតិថិជន​ជើង​ទី ​២ ​ដែល​បាន​អ្នកចូលរួម​ប្រមាណ ៧០០នាក់ បាន​និយាយ​ថា អ្នកស្រី និង​គ្រួសារ ពិតជា​មាន​អារម្មណ៍​រំភើបនិង​អស្ចារ្យ​ ។ ជា​អតិថិជន​ដែល​មាន​បំណង​ចូលរួម ​ក្នុង​ព្រឹ​ត្ត​ការណ៍ Ford Adventure បន្ត​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ បាន​បន្ត​ថា ដំណើរ​កម្សាន្ត​នេះ មិន​ត្រឹម​បង្ក​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូលរួម​ធ្វើ​កិច្ចការ​មនុស្សធម៌​ថែម​ទៀត​ផង ​។

សូម​ជម្រាប​ថា ដំណើរ​កម្សាន្តនេះ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) និង​ចូលរួម​សហការ​ឧបត្ថម្ភ​ កម្មវិធី​ធំ​ដោយ​ធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.​ ។ បន្ថែម​ពី​នេះ ក៏​មានការ​សហការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន The Pizza Company, ភោជនីយដ្ឋាន​ស៊ុប និងសាច់​អាំង Bar-B-Q Plaza, កា​រ៉េ​ម Dairy Queen, Swensens, Krispy Kream Donut, ទឹក​ផ្លែ​ឈើ Boost, តែ​គុ​ជ Kamu.Kamu, ហាង​នំ​បុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC. ។

ក្រុមហ៊ុន RMA CAMBODIA បាន​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ ​១៩៩២ ក្នុង​នាម​ជា​អ្នក​ផ្ដល់ និង​ចែកចាយ​ផ្តាច់មុខ នូវ​ដំណោះស្រាយ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ដឹក​ជញ្ជូន​ សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​មិនមែន​ពាណិជ្ជកម្ម​ ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​លើ​វិស័យ​យានយន្ត​, កសិកម្ម​, ឧបករណ៍​ធុន​ធ្ងន់​, ដំណោះស្រាយ​ឧស្សាហកម្ម​, សេវាកម្ម​ហិរញ្ញវត្ថុ​, សេវាកម្ម​ជួល​រថយន្ត​, និង​អាជីវកម្ម​ម្ហូបអាហារ​ជាដើម​៕ អត្ថបទ​សហការ