សិក្ខាសាលាស្តីពី យុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី. ២០២៤ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា…
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា…
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានធ្វើសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមចំនួន ១៥០នាក់ដែលកម្មវិធីនោះផងដែរធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិ-ឧស្សាហកម្ម និងចំណីអាហាររបស់កម្ពុជា ។ សិក្ខាសាលានេះបានផ្តល់នូវវេទិកាពិសេសមួយសម្រាប់តំណាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអាជីវកម្ម និងអ្នកជំនាញដើម្បីចែករំលែកការយល់ដឹង និងការអនុវត្តល្អបំផុតដែលអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ។
សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាលនានា រួមតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ, សមាគមន៍ធុរកិច្ចថៃនៅកម្ពុជា និងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជាក្រុមហ៊ុន Makro, CPAll Truemoney, Apsara Rice, PCG, CPPC, CPT, KPC ក្នុងការបង្កើន និងពង្រឹងបណ្តាញឧស្សាហកម្ម និងការចែករំលែកចំណេះដឹង ។
នៅក្នុងសុន្ទរកថា បើកកម្មវិធីរបស់ លោកស្រី អេកអន ខុណាចារើន ភារធារីស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ និងការរីកចម្រើនទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា ។ ស្ថានទូតថៃមានកិត្តិយសដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ។
លោកស្រី អេកអន បានមានប្រសាសន៍ថា ៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី ២០២៤ (CP Marketing Summit 2024) គឺជាឱកាសពិសេសសម្រាប់វិស័យសាធារណៈ និងឯកជនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងថៃផងដែរ ។ ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងអាហារ រវាងវិស័យឯកជននៃប្រទេសថៃ និងកម្ពុជា គឺដើម្បីកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ។
លោក Wittaya kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមហ៊ុន ស៊ី.ភី .ខ្ញុំពិតជាមានកត្តិយស និងរីករាយជាខ្លាំងដែលបានមានឱកាសក្នុងការទទួលស្វាគមន៍ពីសំណាក់តំណាងក្រសួង និងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងការចូលរួមកម្មវិធី CP Marketing Summit 2024 ក្នុងថ្ងៃនេះ» ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌាចំកាត់ បានវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 28 ឆ្នាំមកហើយ ។ យើងទទួលស្គាល់ថា វិស័យកសិ-ឧស្សាហកម្ម និងចំណីអាហារ គឺជាវិស័យមួយដ៏សំខាន់ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ។ តួនាទីរបស់ក្រុមហ៊ុន គឺដើម្បីជំរុញ និងកែលម្អដំណើរការផលិតកម្មបសុសត្វ និងអាហារឱ្យសមស្របតាមស្តង់ដារអន្តរជាតិ ដោយធានាបានថាយើងអាចបំពេញតម្រូវការអ្នកប្រើប្រាស់ ។
លោក Wittaya បានបន្ថែមទៀតថាក្រុមហ៊ុនប្តេជ្ញាផ្តល់សិទ្ធិដល់កសិករកម្ពុជា លើកកម្ពស់ជីវភាពរស់នៅប្រកបដោយស្ថេរភាព និងនិរន្តរភាពតាមរយៈការតម្រឹមកំណើនរបស់យើងជាមួយនឹងសុខុមាលភាពរបស់សហគមន៍មូលដ្ឋាន យើងសង្ឃឹមថា ក្រុមហ៊ុននឹងជាផ្នែកមួយក្នុងការរួមចំណែកដល់អនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា ។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានឆ្លុះបញ្ជាំងអំពីសារៈសំខាន់នៃការវិវត្ត និងទិដ្ឋភាពអាជីវកម្ម ។ នៅក្នុងវិស័យធុរកិច្ចដែលមានភាពជឿនលឿននេះ ថ្នាក់ដឹកនាំ និងនាយកប្រតិបត្តិការ ត្រូវតែបន្តកែលម្អយុទ្ធសាស្ត្រអាជីវកម្ម ដើម្បីត្រៀមក្នុងការប្រកួតប្រជែង ។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ៖ «គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន បុគ្កលដែលមានព័ត៌មានដែលត្រឹមត្រូវ និងច្បាស់លាស់ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ។ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ត្រូវបានរៀបចំឡើងដើម្បីចែករំលែងចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍អំពីយុទ្ធសាស្ត្រអាជីវកម្ម ប្រកបដោយការយល់ដឹង ។
CP Marketing Summit 2024 ជាកម្មវិធីមួយដ៏មានអត្ថន័យ ព្រមទាំងអនុញ្ញាតឱ្យអ្នកចូលរួមបង្កើនទំនាក់ទំនងល្អក្នុងការស្វែងរកកិច្ចសហការដ៏មានសក្តានុពល កិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ និងនិន្នាការថ្មីៗ ។ សិក្ខាសាលានេះបានឆ្លុះបញ្ជាំងពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឯកជន និងវិស័យសាធារណៈក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកសិ-ឧស្សាហកម្ម ពិភពលោក ។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ប្តេជ្ញាចិត្តរួមគ្នាបង្កើនកំណើន និងនិរន្តរភាព រួមជាមួយនឹងដៃគូ និងពង្រឹងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ។ ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងក្នុងការចែករំលែងចំណេះដឹង បទពិសោធន៍ ព្រមទាំងផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា តាមរយៈវិធីសាស្ត្រសកម្មភាព និងកិច្ចសហការ ។
ជាចុងក្រោយនៃកម្មវិធីសិក្ខាសាលានេះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី បានប្រគល់វត្ថុអនុស្សា វរីយ៍ជូនដល់វាគ្មិនកត្តិយស លើសពីនេះទៅទៀតកម្មវិធី CP Marketing Summit 2024 ពិតជាកម្មវិធីមួយដែលទទួលបានការអបអរសាទរពីសំណាក់អ្នកចូលរួមថា ពិតជាមានសារៈប្រយោជន៍នាពេលអនាគតសំរាប់គ្រប់អាជីវកម្ម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ