ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យ​ អន្តរជាតិ​ អ​រៀន​ដា ចុះ​អនុស្សរណៈជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ផ្តល់​សេវាសុខាភិបាល​ឯកជន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក​ក្រសួងពាណិជ្ជកម្ម

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យ​ អន្តរជាតិ អ​រៀន​ដា បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ស្តី​ពី​សេវា​សុខាភិបាល​ឯកជន ដល់​ថ្នាក់ដឹកនាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យ​ អន្តរជាតិ អ​រៀន​ដា បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ស្តី​ពី​សេវា​សុខាភិបាល​ឯកជន ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​នៃ​ក្រសួង ក្រោម​អធិបតីភាព លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ជំទាវ អ្នកឧកញ៉ា គួ​ន ធីតា ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា បាន​ធ្វើ​ឡើង​នៅ​រសៀល ថ្ងៃ​ទី​ ០១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​ ២០២៤ នៅ​មន្ទី​ពេទ្យ​ អន្តរជាតិ​ អ​រៀន​ដា​ ។

អ្នកឧកញ៉ា គួ​ន ធីតា បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ «​យើងខ្ញុំ​សូម​គោរព​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​ជ្រៅ​ចំពោះ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​ក​ត្តិ​យស​ចូលរួម និង​ការ​ជឿ​ទុកចិត្ត លើ​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក ព្រមទាំង​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​នៃ​ក្រសួងពាណិជ្ជកម្ម និង​ប្រជាពលរដ្ឋ​អោយ​ងាក​មក​ទទួលយក​សេវាកម្ម​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា ជា​ជាង​ចេញ​ទៅ​ក្រៅប្រទេស ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ​។

ក្នុង​ឱកាស​នោះ មន្ទីរពេទ្យ​ អន្តរជាតិ ​អ​រៀន​ដា បាន​បង្ហាញ អំពី​សេវាកម្ម​ថ្មី​មួយ ដែល​ទើប​សម្ពោធ​ជា​ផ្លូវការ គឺ​ផ្នែក​ឆ្អឹង​កង និង​ប្រព័ន្ធ​សរសៃប្រសាទ ដោយ​មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា បាន​សហការ​ជាមួយ​មន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បី​ព្យាបាល​ជូន​លោក​អ្នក​ដែល​មាន​បញ្ហា​ឈឺចង្កេះ ឈឺ​រោយ​កញ្ចឹងក លៀន​ទ្រនាប់ ឌី​ស​ឆ្អឹង​កង ឆ្អឹង​កង​ជ្រួស​គ្នា គៀប​បណ្តូល​ខួរឆ្អឹង កង ក និង​គៀប​បណ្តូល​ខួរឆ្អឹង​កង ចង្កេះ ដោយ​ប្រើ​បច្ចេកទេស​ចុង​ក្រោយបង្អស់​អាច​ជៀសវាង​ការ​វះកាត់​ដោយ​បើក​ធំ បច្ចេកទេស​ចុង​ក្រោយ​ប​ង្អា​ស់​អាច​ជៀសវាង​ការ​វះកាត់​ដោយ​បើក​ធំ​បាន ​។

បច្ចេកទេស​ថ្មី​នេះ​ព្យាបាល​ដោយ​ប្រើ​ម្ជុល​តូច​មួយ​ភ្ជាប់​កាំរស្មីឡាស៊ែ និង​រលក​វិទ្យុ នៅ​ចុង​ម្ជុល​ចូល​ទៅ​បា.ញ់​ឌី​ស​ឆ្អឹង​កង​ដែល​លៀន​អោយ​រួម​ចូល​គ្នា​វិញ ​។ ករណី​មួយ​ចំនួន​ដែល​គៀប​ខ្លាំង គឺ​ត្រូវការ​ប្រើ​កាមេរ៉ា​តូច​ដើម្បី​ជួយ​អោយ​មើល​ច្បាស់​ជាង​មុន ក្នុង​គោលបំនង​ដើម្បី​ដក​ផ្នែក​ដែល​គៀប​ស​សៃ​ប្រសាទ​ចេញ​មក​បាន​កាន់តែ​ច្រើន ដែល​ការ​ព្យាបាល​ដោយ​កាំរស្មីឡាស៊ែ​នេះ​ចំណាយ​ត្រឹមតែ ១ ទៅ ២​ម៉ោង​ដើម្បី​ព្យាបាល​ប៉ុណ្ណោះ​ ។ អ្នកជំងឺ​ត្រូវការ​ស្នាក់​នៅ​ក្នុង​មន្ទី​ពេទ្យ​ត្រឹមតែ​មួយ​យប់​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ព្យាបាល​ហើយ អ្នកជំងឺ​អាច​ប្រើប្រាស់​ជីវិត​ធម្មតា​វិញ​បាន​នៅ​ថ្ងៃ​បន្ទាប់​នៃ​ការ​ព្យាបាល ជំនួស​អោយ​ការ​ព្យាបាល​បែប​ជំនាន់​មុន​គឺ​ត្រូវ​ធ្វើការ​វះកាត់​បើក​ធំ ដែល​មានមុខ​របួស​ធំ​ដើម្បីរ​ចូល​ទៅ​កាត់​ឌី​ស​ឆ្អឹង​កង​ដែល​លៀន​ចេញ និង​កាត់​ឌី​ស​ឆ្អឹង​កង​ចាស់​ចេញ រួច​ដាក់​ឌី​ស​ឆ្អឹង​កង​សិប្បនិមិត្ត​ចូល បន្ទាប់​មក​ដាក់​ដែក​ចាប់​វី​ស ដែល​អាច​ធ្វើ​អោយ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ពេល​វះកាត់ ហើយ​អ្នកជំងឺ​ត្រូវការ​សំរាក​រយៈពេល​យូរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា គឺជា​មន្ទីរពេទ្យ​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​មានគុណ​ភាព និង​ស្តង់ដារ​អន្តរជាតិ ប៉ុន្តែ​មាន​តម្លៃ​សមរម្យ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំងឺ នឹង​មិន​ចាំបាច់​ស្វែងរក​ការ​ព្យាបាល​នៅ​ក្រៅប្រទេស ។ ក្រៅពី​តម្លៃ​សមរម្យ មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា ក៏​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​សេវាកម្ម និង​គុណភាព​នៃ​ការ​ព្យាបាល​ដោយ​មន្ទីរពេទ្យ បាន​ប្រមូល​ផ្គុំ វេជ្ជបណ្ឌិត និង​បុគ្គលិក​ដែល​មាន​សមត្ថភាព បទ​ពិសោធន៍ និង​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ចាត់​ទុក​ការ​ជួយ​សង្គ្រោះ​អ្នកជម្ងឺ​ជា​អាទិភាព​ផង​ដែរ​ ។

ចំពោះ​ចក្ខុវិស័យ​របស់​មន្ទីរពេទ្យ​ អន្តរជាតិ​ អ​រៀន​ដា គឺ​លោក​ជំទាវ អ្នកឧកញ៉ា គួ​ន ធីតា បាន​បង្ហាញ​ថា លោក​ជំទាវ​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​មើលឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​លំបាក នៅ​ពេល​មាន​បញ្ហា​សុខភាព ត្រូវ​ចេញ​ទៅ​ក្រៅប្រទេស ហេតុ​ដូច្នេះ​ហើយ​បានជា​លោក​ជំទាវ​បង្កើត​មន្ទីរពេទ្យ​ដ៏​ទំនើប និង​មាន​ស្តង់ដារ​អន្តរជាតិ​មួយ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​អ្នកឧកញ៉ា ក៏​មាន​បំណង​ចង់​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សុខាភិបាល ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​កោតសរសើរ​ពី​មន្ទីរពេទ្យ​ អន្តរជាតិ ​អ​រៀន​ដា ដែល​មាន​ភាព​ទូលំទូលាយ​ស្អាត គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​មាន​ស្តង់ដារ​អន្តរជាតិ ​។ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏​បាន​បង្ហើប​ដែរ​ថា «​ខ្ញុំ​ជឿជាក់​ថា មន្ទីរពេទ្យ​ អន្តរជាតិ​ អ​រៀន​ដា នឹង​ជួយ​ផ្លាស់​ប្តូរ​ការ​គិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​មក​ស្វែងរក​សេវាកម្ម​សុខាភិបាល​នៅ​ក្នុងស្រុក​វិញ » ​។

សូម​បញ្ជាក់​ថា មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា មាន​សេវាកម្ម​ដូច​ជា ផ្នែក​សម្ភព រោគ​ស្ត្រី ផ្នែក​កុមារ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ជំងឺ​លំបាក​មានកូន ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ផ្នែក​ទឹកនោមផ្អែម ផ្នែក​ជំងឺ​សើ​ស្បែក ផ្នែក​ព្យាបាល​ទារក​កំ​រិ​ក​ធ្ងន់ ផ្នែក​ថត​ឆ្លុះ​រូបភាព​វិ​ជ្ជ​សាស្ត្រ ផ្នែក​មន្ទី​ពិសោធន៍ ផ្នែក​ប្រឆាំង​ភាព​ចាស់ ផ្នែក​អាហារ​រូប​ត្ថ​ម ផ្នែក​ជម្ងឺ​បេះដូង ផ្នែក​ក្រពះ​ពោះវៀន និង​ផ្នែក​ឆ្អឹង​កង និង​ប្រព័ន្ធ​សរសៃប្រសាទ ​!

មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា មាន​ទីតាំង​ស្ថិត​នៅ អគារ​លេខ ៦៦ ផ្លូវ​លេខ ៣១cc សង្កាត់​ស្ទឹង​មាន​ជ័យ ខ​ណ្ខ​មាន​ជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ការ​ទំនាក់ទំនង​: 078 233 789 ឬ 081 811 789 ​៕ អត្ថបទសហការ