ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុវជន​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​លើកឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​រៀបចំ​ឡើង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​មាន​ភាព​ទាក់ទាញ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ យុវជន សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ​៩ ឆ្នាំ​ ២០២៤…

រាជធានីភ្នំពេញ​ ៖ យុវជន សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ​៩ ឆ្នាំ​ ២០២៤ ត្រូវ​បាន​រៀបចំ​ឡើង​ប្រកបដោយ​ការ​ប្រកួតប្រជែង​ខ្ពស់ និង​មាន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​លើ​ការ​សិក្សា​ជំនាញ ក្រោយ​មាន​បេក្ខជន​ជិត ​១០០​នាក់ មក​ពី​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជិត​ ២០ ធ្វើការ​ប្រឡងប្រជែង​លើ​ជំនាញ​សំខាន់​ៗ​ចំនួន​៩ យ៉ាង​ស្វះស្វែង​ជាទី​បំផុត ​។

យុវជន អាយ ខេ​វុិន ជា​សិស្ស​សិក្សា​ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​ ៩ ឆ្នាំ​ ២០២៤ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​រយៈពេល ៥​ថ្ងៃនេះ​គឺ​ធ្វើ​ឡើង​ប្រកបដោយ​ភាព​ទាក់ទាញ សម្រាប់​បេក្ខជន​មក​ពី​បណ្តា​គ្រឹះស្ថាន​នានា​មក​ជុំ​គ្នា ដើម្បី​បង្ហាញ​ទេព​កោសល្យ​របស់​ពួក​គេ​លើ​ជំនាញ​ផ្សេង​ៗ​គ្នា​ចំនួន​ ៩ ដែល​សុទ្ធសឹងតែ​ជំនាញ​ដែល​សំខាន់​ៗ ល្បី​ៗ នៅ​ប្រទេស​កម្ពុជា​ ។

យុវជន​រូប​នេះ​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ និង​កោតសរសើរ​ទៅ​ដល់​បេក្ខជន​ដែល​មក​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​ថ្នាក់​ជាតិ​ដែល​ធ្វើ​ឡើង​រៀង​រាល់​ ២​ឆ្នាំ​ម្តង​នៅ​ពេល​នេះ ពីព្រោះ​បេក្ខជន​នីមួយ​ៗ​មាន​ស្មារតី​យកចិត្តទុកដាក់ ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត លើ​វិញ្ញាសារ​របស់​ពួក​គេ​ ។ យុវជន​បន្ថែម​ថា ខ្លួន​មក​ទស្សនាការ​ប្រកួត​នៅ​ឆ្នាំ​នេះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ការ​ប្រកួតប្រជែង​លើ​វិញ្ញាសារ​នីមួយ​ៗ និង​ពី​បេក្ខជន​ចូលរួម ដើម្បី​ជា​បទ​ពិសោធន៍​ថ្មី​មួយទៀត ដើម្បី​ឈាន​ដល់​ការ​ចូលរួម​ប្រកួតប្រជែង​នៅ​ពេល​ខាង​មុខ​ផង​ដែរ​ ។

យុវតី ភ​ន រៈ​សា ជា​សិស្ស​សិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) លើក​ឡើង​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី ​៩ ឆ្នាំ ​២០២៤ គឺ​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ភាព​ទាក់ទាញ​ខ្លាំង​ណាស់ ពីព្រោះ​វិញ្ញាសារ​បាន​ជ្រើសរើស​ជំនាញ​ល្អ​ៗ និង​សុទ្ធសឹងតែ​ជំនាញ​ដែល​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស ជំនាញ​ត​បណ្តាញ​អគ្គិសនី ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​, ជំនាញ​រចនា​គេហទំព័រ​, ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម ជាដើម ​។

យុវតី​រូប​នេះ​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​នេះ​ថា ជា​កម្មវិធី​ក្នុង​ក្តី​ស្រមៃ​របស់​សិស្ស យុវជន រាល់គ្នា​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​កន្លែង​បញ្ចេញ​សមត្ថភាព​ជាក់ស្តែង ដើម្បី​ប្រកួត​ជាមួយ​បណ្តា​បេក្ខជន​មក​ពី​សាលា​បណ្តុះបណ្តាល​ដ៏​ទៃ​ទៀត ដែល​មាន​សមត្ថភាព​ខ្លាំង និង​មានចិត្ត និង​ឆ​ន្ទះ​ខ្ពស់​ដូច​ៗ​គ្នា ​។

ទន្ទឹម​នឹង​នេះ​ដែរ យុវជន​ដែល​បាន​ចូលរួម​ទស្សនា​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ ​២០២៤ ​ថា វា​ជា​ឱកាស​មាស​សម្រាប់​យុវជន សិស្ស​និស្សិត​ដែល​ស្រលាញ់​ជំនាញ​បច្ចេកទេស ដើម្បី​បង្ហាញ​ពី​សក្តានុពល សមត្ថភាព​របស់​ពួក​គេ ពីព្រោះ​ប្រសិនបើ​លទ្ធផល​ពី​ការ​ប្រកួត​ល្អ​ប្រសើរ នោះ​អនាគត​នឹង​ភ្លឺស្វាង ពោល​គឺ​មានឱកាស​ការងារ​ខ្ពស់​នៅ​ពេល​បញ្ចប់​ការ​សិក្សា និង​ឱកាស​ទៅ​សិក្សា​នៅ​បរទេស ដើម្បី​ពង្រឹងសមត្ថភាព​ឱ្យ​កាន់​រឹង​មាំ​ថែម​ទៀត​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ ​២០២៤ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃ​ទី​ ២៥ ខែតុលា ឆ្នាំ​ ២០២៤ នៅ​ក្នុង​សួន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ (TVET Park Phnom Penh) មាន​បេក្ខជន​សរុប​ចំនួន​ ៩៣​រូប (​ស្រី ១២​រូប​) មក​ពី​គ្រឹះស្ថានសិក្សា​ចំនួន ​១៦ ចូលរួម​ប្រកួតប្រជែង​លើ​ជំនាញ​៖ ជំនាញ​ត​បណ្តាញ​អគ្គិសនី ជំនាញ​រៀប​ឥដ្ឋ​, ជំនាញ​ផ្សារ​, ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​, ជំនាញ​រចនា​គេហទំព័រ​, ជំនាញ​រចនា​ក្រាហ្វិក​, ជំនាញ​រៀប​ការ៉ូ​, ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​, ជំនាញ Information Network Cabling (Demo)​ ។ ក្នុង​នោះ​បេក្ខជន ដែល​ជាប់​ចំណាត់ថ្នាក់​ទទួល​បាន​មេដាយ​នឹង​ត្រូវ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ដូច​ជា មេដាយមាស ទ​ទួ​បាន​ប្រាក់​រង្វាន់​ចំនួន​៣​លាន​រៀល​, មេដាយ​ប្រាក់ ទទួល​បាន​ប្រាក់​រង្វាន់​ ២​លាន​រៀល និង​មេដាយ​សំរឹទ្ធិ ទទួល​បាន​រង្វាន់​ ១​លាន​រៀល​ ៕ អត្ថបទសហការ