រាជធានីភ្នំពេញ ៖ តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការបង្រៀនការគ្រប់គ្រងពេលវេលារបស់កូន ? សូមចាប់ផ្តើមជាមួយនឹងការណែនាំជាក់ស្តែងមួយចំនួននេះសម្រាប់កុមារ ដូចខាងក្រោមនេះ ៖
១. បង្កើតទម្លាប់ប្រចាំថ្ងៃ ៖ ការបង្កើតទម្លាប់ប្រចាំថ្ងៃទៀងទាត់អាចជួយឱ្យកុមារទទួលបានអារម្មណ៍នៃពេលវេលា ។ ចូរកំណត់ពេលវេលាទៀងទាត់សម្រាប់ការញ៉ាំអាហារ ធ្វើកិច្ចការផ្ទះ មើលទូរទស្សន៍ សម្រាក ការងារផ្ទះ និងការចូលគេងជាដើម ។
២. បង្រៀនកូនឱ្យរក្សាសណ្តាប់ធ្នាប់ ៖ ការរក្សាតុរបស់កូនអ្នក និងបន្ទប់ឱ្យស្អាត គឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងពេលវេលា ពីព្រោះសូម្បីតែកាលវិភាគដែលបានរៀបចំហើយយ៉ាងល្អ និងតឹងរ៉ឹង ក៏អាចត្រូវបានបំផ្លាញដោយការខ្ជះខ្ជាយពេលក្នុងការរៀបចំតុរៀន ឬស្វែងរកខ្មៅដៃ ឬសៀវភៅកត់ត្រាដែលបាត់ ។
៣. រៀបចំបញ្ជីការងារត្រូវធ្វើ ៖ ចូរសាកល្បងធ្វើបញ្ជីការងារត្រូវធ្វើចម្រុះពណ៌ជាមួយនឹងភារកិច្ចប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែ ។
៤. កំណត់អាទិភាពនៅពេលធ្វើផែនការ ៖ វាដល់ពេលដែលត្រូវបង្រៀនកូនកំណត់រឿងអាទិភាពហើយ ។ ចូរធ្វើតាមច្បាប់ គឺធ្វើរឿងដែលសំខាន់បំផុតមុនសិន ទើបធ្វើរឿងបន្តបន្ទាប់ ។
៥. បង្រៀនកូនអំពីពេលវេលា ៖ តើត្រូវចំណាយពេលប៉ុន្មានដើម្បីសម្អាតបន្ទប់ ? ចុះការធ្វើលំហាត់គណិតវិទ្យាវិញ ? ដើម្បីរៀបចំផែនការឱ្យបានល្អ វាជាការល្អក្នុងការដឹងថា វាត្រូវចំណាយពេលប៉ុន្មាន ។
៦. បំបែកការងារធំ ឬយូរទៅជាដំណាក់កាលតូចៗ ៖ មួយម៉ោង គឺជាពេលវេលាដ៏យូរណាស់
សម្រាប់កុមារ ។ ប្រសិនបើសកម្មភាពមួយចំណាយពេលយូរ (ច្រើនជាងមួយម៉ោង) វាជាការប្រសើរក្នុងការបែងចែកវាទៅជាដំណាក់កាលតូចៗ (ដាក់ការងារត្រឹម ១៥នាទី ឬ ២០នាទីជាដើម) ដើម្បីកុំឱ្យកុមារបាត់បង់ការផ្តោតអារម្មណ៍ និងការលើកទឹកចិត្ត ។
៧. ប្រើពេលអេក្រង់មើលវីដេអូអប់រំឱ្យបានច្រើន ៖ ការរៀនភាសាអង់គ្លេសតាមអ៊ីនធឺណិត និងការមើលរឿងអប់រំមិនត្រឹមតែធ្វើឱ្យកូនបានប្រសើរឡើងទេ ប៉ុន្តែពួកគេក៏អាចរៀនគ្រប់គ្រងពេលវេលាបានផងដែរ ។
៨. លេងហ្គេមគ្រប់គ្រងពេលវេលា ៖ បង្រៀនការគ្រប់គ្រងពេលវេលាតាមរយៈការលេងហ្គេម និងសកម្មភាពគួរឱ្យចាប់អារម្មណ៍ ដូចជាការលេងអុកក៏អាចជួយកូនអ្នកបានផងដែរ ។
៩. រៀនតាមសៀវភៅ ៖ ចូរស្វែងរកសៀវភៅដែលណែនាំ ឬហ្វឹកហាត់ការប្រើប្រាស់ពេលវេលា ដើម្បីឱ្យកូនអានបន្ថែមទៀត ។
១០. រៀបចំផែនការកុំហួសពេក ៖ វាជាការល្អក្នុងការទុកកន្លែងទំនេរខ្លះសម្រាប់គម្រោងដែលមិនបានគ្រោងទុក ។ ការធ្វើផែនការហួសហេតុ និងការប្រកាន់ខ្ជាប់តាមកាលវិភាគពេកអាចធ្វើឱ្យកូនអ្នកធុញថប់ និងតានតឹង ។ គ្មាននរណាចូលចិត្តរស់នៅក្រោមសម្ពាធខ្លាំងពេកទេមែនទេ ៕ ប្រភព ៖ novakidschool
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ