ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ​កម្មវិធីចូល​និវត្តន៍​ជូនកីឡាករ សួន ចាន់​ណា​រ៉ូ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​តែងតែ​ឧ​ប​ត្ថ​ម្ក និង​គាំទ្រ​វិស័យ​កីឡាបាល់ទះ​កម្ពុជា បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ​កម្មវិធី​ចូល​និវត្តន៍​ជូន​កីឡាករ សួន ចាន់​ណា​រ៉ូ…

រាជធានីភ្នំពេញ ​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​តែងតែ​ឧ​ប​ត្ថ​ម្ក និង​គាំទ្រ​វិស័យ​កីឡាបាល់ទះ​កម្ពុជា បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ​កម្មវិធី​ចូល​និវត្តន៍​ជូន​កីឡាករ សួន ចាន់​ណា​រ៉ូ ដែល​ជា​កី​ឡករ និង​ជា​កា​ពី​ទែន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្អ ថែម​ទាំង​ផ្ដល់​កាដូ​ទូរស័ព្ទ Samsung Galaxy Z Flip 6 មួយ​គ្រឿង​ផង​ដែរ​ ។

បើ​ទោះបីជា​ការ​ប្រកាស​ចូល​និវត្តន៍​របស់​កីឡាករ សួន ចាន់​ណា​រ៉ូ គឺជា​ដំណឹង​ដ៏​សោកសៅ​ក៏​ពិត មែន ប៉ុន្តែ​ដើម្បី​ឱ្យ​សក្ដិ​សម​ជាមួយនឹង​កិត្តិយស កេរ្តិ៍ឈ្មោះ កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​កសាង​ស្នាដៃ​ជា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទះ ជូន​ជាតិ​មាតុភូមិ​កន្លង​មក ទើប ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​សហការ​រៀបចំ​កម្មវិធី​ចូល​និវត្តន៍​នេះ​ជូន​គាត់​ ។

បងប្អូន​ទាំងអស់​ប្រក​ដ​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​បានជា​កីឡាករ សួន ចាន់​ណា​រ៉ូ សម្រេចចិត្ត​ចូល​និវត្តន៍ បើ​កីឡាបាល់ទះ​កម្ពុជា​កំពុង​តែ​ហក់​ឡើង​ខ្លាំង​បែប​នេះ ? ការ​ពិត​ទៅ កីឡាករ សួន ចាន់​ណា​រ៉ូ ពិតជា​មិន​ចង់​ចូល​និវត្តន៍​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​សុខភាព​មិន​អំណោយផល ដែល​នេះ​ជា​មូល​ហេតុតែ​មួយ​គត់​នៅ​ពីក្រោយ​ការ​ចូល​និវត្តន៍​របស់​គាត់​ ។

ក្នុង​កម្មវិធី​នេះ​ដែរ កីឡាករ សួន ចាន់​ណា​រ៉ូ ក៏​បាន​បង្ហើប​ប្រាប់​ថា នៅ​ពេល​ដែល​សុខភាព​របស់​គាត់​ល្អ​ប្រសើរ ហើយ​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​នៅ​តែ​ត្រូវការ​គាត់ នោះ​គាត់​នឹង​ពិចារណា​ចូលរួម​ជាមួយ​ជម្រើសជាតិ​សារ​ជា​ថ្មី​ម្ដងទៀត ​៕ អត្ថបទសហការ