ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​សហគមន៍​ ២១ បញ្ចូល​ចំណេះដឹង​ហិរញ្ញវត្ថុ និង​បំ​ណិ​ន​ជីវិត​ សតវត្ស​រ៍ទី ​២១ ដល់​សិស្សចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ភូមិ​សិក្សា​ថ្នាក់​ម​តេ្ត​យ្យ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​បណ្ណ​សរសើរ​ដល់​សិស្ស​ពូកែ ប្រចាំឆ្នាំ​សិក្សា ២០២៣-២០២៤ នៃ​សាលារៀន​សហគមន៍ ​២១ កាលពី​ចុង​ស​ប្តា​ហ៍​នេះ…

រាជធានីភ្នំពេញ ៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ភូមិ​សិក្សា​ថ្នាក់​ម​តេ្ត​យ្យ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​បណ្ណ​សរសើរ​ដល់​សិស្ស​ពូកែ ប្រចាំឆ្នាំ​សិក្សា ២០២៣-២០២៤ នៃ​សាលារៀន​សហគមន៍ ​២១ កាលពី​ចុង​ស​ប្តា​ហ៍​នេះ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប មាន​ប្រសាសន៍​ថា ជា​ទិស​ដៅ​របស់​សាលារៀន​សហគមន៍ ​២១ គឺ​ផ្តោត​ទៅ​លើ​បំ​ណិ​ន​ជីវិត​សតវត្ស​រ៍ទី​ ២១ ដូច្នេះ​សិស្ស​ដែល​រៀន​នៅ​ទី​នេះ ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​ឡើង​ទៅ ពួក​គេ​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បំ​ណិ​ន​ជីវិត ក៏​ដូច​ជា​បំ​ណិ​ន​បច្ចេកវិទ្យា ដែល​នឹង​ជួយ​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន និង​អាជីព​ទៅ​ថ្ងៃ​អនាគត ​។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា សាលារៀន​សហគមន៍​ ២១ គឺជា​សាលារៀន​មួយ នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តែ​អ្វី​ដែល​សាលារៀន​នេះ​ផ្តោត​សំខាន់ គឺ​ទៅ​លើ​បំ​ណិ​ន​ជីវិត​សតវត្ស​រ៍ទី ​២១ ដែល​ជា​មូលដ្ឋាន នៃ​ការ​រៀបចំ​កម្មវិធី​សិក្សា​របស់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដើម្បី​អាច​ជួយ​ឱ្យ​យុវជន​រីក​ចម្រើន​ក្នុង​ការងារ ឬ​ប្រកប​មុខរបរ​បាន ពោល​គឺ​យុវជន​ទាំងអស់​នឹង​មានគំនិត​ច្នៃប្រឌិត ចេះ​គិត​ស៊ីជម្រៅ មានចំណេះ​ដឹង​ហិរញ្ញវត្ថុ ចេះ​ប្រាស្រ័យ​ទាក់ទង ក៏​ដូច​ជា​បច្ចេកវិទ្យា​ជាដើម​។ ហេតុនេះ​ហើយ​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាលារៀន​សហគមន៍​ ២១ ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ឡើង​ទៅ គឺ​មាន​ដាក់​បញ្ចូល​ជា​ស្រេច​នូវ​កម្មវិធី​បំ​ណិ​ន​ជីវិត ដោយ​បង្រៀន​ឱ្យ​កុមារ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ ចេះ​ពិចារណា មានការ​ប្រាស្រ័យ​ទាក់ទង​ល្អ ក៏​ដូច​ជា​ចំណេះដឹង​បច្ចេកវិទ្យា​ផង​ដែរ ​។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ថា ឆ្លងកាត់​បទ​ពិសោធន៍​ជា​សហគ្រិន លោក​មើលឃើញ​ថា កម្លាំង​យុវជន​ជា​ច្រើន​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ដូច្នេះ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលារៀន​សហគមន៍​ ២១ ពួក​គេ​នឹង​មាន​សមត្ថភាព ដោយ​អាច​បន្ត​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ក៏​បាន ចង់​ជួយ​ឪពុក​ម្តាយ​នៅ​ក្នុង​ការ​ប្រកប​មុខរបរ​ក៏​បាន ឬ​ក៏​ចង់ទៅ​ជា​កម្លាំង​ជំនាញ​ក្រៅប្រទេស ក៏​ទៅ​ក្នុង​នាម​ជា​អ្នកជំនាញ​ខ្ពស់ ពោល​គឺ​សិស្ស​ដែល​រៀន​នៅ​សាលារៀន​សហគមន៍​២១ នឹង​ក្លាយជា​កម្លាំង​សេដ្ឋកិច្ច ដោយ​មាន​បំ​ណិ​ន​សតវត្ស​រ៍ទី ​២១ និង​បំ​ណិ​ន​ជំនាញ ​។

គិត​ត្រឹម​ឆ្នាំ​ ២០២៤ ​នេះ សាលារៀន​សហគមន៍​២១ មាន​ចំនួន​៧​សាខា ​៖ សាលារៀន​សហគមន៍ ​២១ សាខា​ក្រាំងធ្នង់ សាខា​ព្រែក​អញ្ចាញ សាខា​ផ្សារ​គគី សាខា​កំ​បូល សាខា​ស​ន្ទុ្ក​ក សាខា​បឹង​ធំ សាខា​ពញា​ឭ និង​សាខា​ឫ​ស្សី​កែវ ។

សូម​ជម្រាប​ថា សាលារៀន​សហគមន៍ ​២១​មាន​ទិស​ដៅ​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ និង​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​សហគមន៍ សាលារៀន​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ​ចាប់ផ្តើម​ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ទី ១២ តាម​ស្តង់ដា​គុណភាព របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អនុវត្ត​កម្មវិធី​អប់រំ​ភាសា​អង់គ្លេស​តាម កម្មវិធី​សិក្សា​អា​មេ​រិ​កាំ​ង ពី​កម្រិត​ម​ត្តេ​យ្យ ដល់​កម្រិត​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត សាលារៀន​បាន​ដាក់​បញ្ចូល​កម្មវិធី សិក្សា​បន្ថែម ជា​ច្រើន​ទៀត នឹង​ជួយ​ផ្តល់​ឲ្យ​សិស្សានុសិស្ស​នូវ​ជំនាញ​ នៃ​សតវត្ស​រ៍ទី ២១ លើ​កម្មវិធី​សិក្សា​គោល រួម​មាន ៖ កម្មវិធី Money Tree ដែល​ផ្តល់​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​លុយកាក់ បាន​ត្រឹមត្រូវ និង​ការ​ការពារ​ខ្លួន​ពី​សម្ពាធ​សម្ភារ​និយម​ក្នុង​សង្គម ​។

កម្មវិធី The Leader_In_Me សិក្សា​ពី​ទម្លាប់​ទាំង ៧ របស់​បុគ្គល​ឆ្នើម ដែល​នឹង​ដឹកនាំ សិស្សានុសិស្ស ឲ្យ​មានចំណេះ​ដឹង និង​ជំនាញ​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ដោះស្រាយ​បញ្ហា គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី ការ​សហប្រតិបត្តិការ ការ​ធ្វើ​ការងារ​ជា​ក្រុម មាន​សីលធម៌ សុជីវធម៌​ល្អ មាន​ផ្នត់គំនិត ឈានមុខ​គេ និង​មាន​ភាព​ជា​អ្នកដឹកនាំ និង​កម្មវិធី​សិក្សា​កុំព្យូទ័រ ដែល​ផ្តល់​នូវ​ជំនាញ​បច្ចេកវិទ្យា និង​ជួយ​ឱ្យ​សិស្ស​ចេះ​ប្រើប្រាស់​ចំណេះដឹង​កុំព្យូទ័រ​មូលដ្ឋាន សម្រាប់​ការ​សិក្សា រួម​មានការ​យល់​ដឹង​ពី​សមាស​ភាគ​កុំព្យូទ័រ ការ​រៀបចំ​អត្ថបទ ការ​ធ្វើ​បទ​បង្ហាញ ការ​ស្រាវជ្រាវ​ឯកសារ និង​ការ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត អ៊ី​ម៉ែ​ល​ជាដើម​ ៕ អត្ថបទសហការ