ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ផ្ដាច់មុខ ការ​ប្រកួត​កីឡាជើងឯក ឃី​ក​បុក​ស៊ី​ង ២០២៤ ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង

3 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ វិស័យ​កីឡា​របស់​កម្ពុជា ហាក់​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឃើញ​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង…

រាជធានីភ្នំពេញ ​៖ វិស័យ​កីឡា​របស់​កម្ពុជា ហាក់​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឃើញ​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង គឺជា​ក្រុមហ៊ុន​ឯកជន​គំរូ​មួយ ក៏​បាន​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​ដល់​ព្រឹត្តិការណ៍​កីឡា​តូច​ធំ​ទាំងនេះ ​។ ជាក់ស្ដែង ការ​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ឆ្នាំ ​២០២៤ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ ក៏​ទទួល​បានការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ផង​ដែរ​ ។

ការ​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ឆ្នាំ​ ២០២៤ នេះ រៀបចំ​ធ្វើ​ឡើង​នៅ​កម្ពុជា​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ​០៨-១៣ ខែតុលា ឆ្នាំ​ ២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មាន​អត្ត​ព​លិ​ក​សរុប​ជាង ៧០០នាក់​មក​ពី ២៤ ប្រទេស​ផ្សេង​គ្នា ក្នុង​នោះ​អត្ត​ព​លិ​ក​កម្ពុជា​មាន​ចំនួន ៦១​នាក់ ដែល​នឹង​ចូលរួម​ប្រកួត​ដណ្ដើម​យក​មេដាយមាស​ជូន​ជាតិ​រៀង​ៗ​ខ្លួន ​។ ចំពោះ​វិញ្ញាសា​ប្រកួត​មាន​បែងចែក​ជា ៣​កម្រិត​រួម​មាន វិញ្ញាសា Full Contact, Low Kick និង K1 ។

គួ​របញ្ជាក់​ថា ការ​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ឆ្នាំ ​២០២៤ នេះ​ទទួល​បានការ​ឧបត្ថម្ភ​ផ្ដាច់មុខ​រួម​មាន​ ៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស​, ធនាគារ ជីប ម៉ុង​, ជីប ម៉ុង លែ​ន​, ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​យ៍ ព្រមទាំង​សហការ ឧ​ប​ត្ថ​ម្ដ​ដោយ ​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ឃី​ស រសជាតិ​ម៉ុង​តុល​, ទឹកក្រូច អាយ​ស៍ កូ​ឡា និង ទឹក​ពិសា​កម្ពុជា ​។

គួរ​រំ​ឭក​ដែរ​ថា កីឡា​ឃី​ក​បុក​ស៊ី​ង គឺជា​ប្រភេទ​កីឡា​ក្មេងខ្ចី​មួយ​សម្រាប់​កម្ពុជា តែ​កម្ពុជា​បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន​ជូន​ជាតិ ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ពីរ​លើក​ចុង​ក្រោយ ក៏​ដូច​ជា​ការ​ចូលរួម​ព្រឹត្តិការណ៍ Asian Kickboxing Championships 2022 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ក្រុម​អត្ត​ព​លិ​ក ឃី​ក​បុក​ស៊ី​ង កម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប ១២​គ្រឿង (​មាស ​២ ប្រាក់ ​៥ និង​សំរឹទ្ធ​ ៥) ៕ អត្ថបទសហការ