ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

DKT Mekong ៖ ការ​ចាត់​ទុក​សុខភាព​បន្ត​ពូជ​ ជាបញ្ហា​អាទិភាព​ដែល​ត្រូវ​គិតគូរ​នៅ​ក្នុង​ប្រទេសកម្ពុជា

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កិច្ច​ពិភាក្សា​តុមូល និង​វគ្គ​សំណួរចម្លើយ​ពី​អ្នកចូលរួម និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​វិធី​ពន្យា​កំណើត សិទ្ធិ និង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ក្លាយទៅជា​ចំណុច​ផ្ដោត​សំខាន់​នៅ​ក្នុង​កម្មវិធី “​តោះ…

រាជធានីភ្នំពេញ ៖ កិច្ច​ពិភាក្សា​តុមូល និង​វគ្គ​សំណួរចម្លើយ​ពី​អ្នកចូលរួម និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​វិធី​ពន្យា​កំណើត សិទ្ធិ និង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ក្លាយទៅជា​ចំណុច​ផ្ដោត​សំខាន់​នៅ​ក្នុង​កម្មវិធី “​តោះ និយាយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​” ។ DKT Mekong មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​សហគមន៍​មូលដ្ឋាន​សុខាភិបាល និង​អ្នកជំនាញ ផ្នែក​សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និង​ពន្យារកំណើត​ក្នុង​ប្រទេស​កម្ពុជា មក​កាន់​កម្មវិធី​បើក ចំហ​ស្ដី​ពី​សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និង​ពន្យារកំណើត​ក្នុង​ប្រទេស​កម្ពុជា ​! ។

កម្មវិធី “​តោះ និយាយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​”​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធសំខាន់​ៗ ​មក​ពី​មូលដ្ឋាន​សុខាភិបាល និង​វិស័យ​សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និង​ពន្យារ កំណើត​មក​កាន់​កម្មវិធី កិច្ច​ពិភាក្សា​ក្រុម​ធំ​ដែល​មាន​លក្ខណៈ​បំផុសគំនិត និង​វគ្គ​សំណួរចម្លើយ ពី​អ្នកចូលរួម​នៅ​ថ្ងៃ​ចន្ទ ទី ​១៤ ខែតុលា ឆ្នាំ​ ២០២៤​ ។ ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ឡើង​កណ្ដាល​រាជធានី ភ្នំពេញ ​នៅ​សណ្ឋាគារ Oakwood​ ។ ព្រឹត្តិការណ៍​នេះ​តំណាង​ឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង វិស័យ SRHR ដែល​បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស​ក្នុង​ប្រទេស​កម្ពុជា ​។ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ចម្បង នៃ​កម្មវិធី “​តោះ និយាយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​” ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​ចូល​ជាផ្លូវការ​នៃ​អង្គការ​មិន​រក​ប្រាក់​ចំណេញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ DKT Mekong មក​កាន់​ទីផ្សារ​កម្ពុជា ព្រមទាំង​លើក​ឡើង​អំពី​គំរូ​ដែល​មាន​ភាព​យូរអង្វែង និង​ពិសេស​ប្លែក ទាំងផលិតផល​ពន្យារកំណើត ផែនការ​ពន្យារកំណើត និង​ផលិតផល​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ​ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ សមាជិក​វិស័យ​ថែទាំ​សុខភាព នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ស្ដាប់ ទទួល​បាន​ចម្លើយ និង​ចែករំលែក​ចំណេះដឹង​ជាមួយនឹង​វាគ្មិន​ជំនាញ​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា និងការ​តស៊ូ​មតិ​ផ្នែក​សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និង​ពន្យារកំណើត ​។

តាង​នាម​ជា​អ្នក​រៀបចំ​កម្មវិធី និង​ជា​ម្ចាស់​តំណាង​ក្រុមហ៊ុន DKT Mekong នឹង​ចាប់ផ្តើមព្រឹត្តិការណ៍ ព្រមទាំង​ណែនាំ​ក្រុម​ដល់​សហគមន៍​កម្ពុជា ​។ ដោយ​ទទួល​បាន​ឈ្មោះ​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ 30 ឆ្នាំ កន្លង​មក​ហើយ​ពោល​គឺ ចាប់តាំងពី​ឆ្នាំ 1993 មក DKT Mekong បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ផ្សព្វផ្សាយ និង​អប់រំ​ផ្នែក​សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និង​ពន្យារកំណើត​នៅ​ក្នុង​សហ គម​ន៍​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ​។ ថ្ងៃនេះ​ក្រុមការងារ​បាន​សហការ​ជាមួយនិង​ក្រុមហ៊ុន​ចែកចាយ DKSH និង​ Meet Heng ដើម្បី​ផ្គត់ផ្គង់​ផលិតផល​សុខភាព​បន្ត​ពូជ​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ​។ តំណាង​មក​ពី​ដៃគូ​សំខាន់​ៗ​នីមួយ​ៗ នឹង​ធ្វើការ​ចែករំលែក​មតិយោបល់​របស់​ពួក​គេ អំពី​ថា តើ​ទំនាក់ទំនង​ការងារ​នេះនឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​បែប​ណាខ្លះ​ក្នុង​ការ​កែលម្អ​ស្ថានភាព​សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និង​ពន្យារកំណើត​ក្នុង​ប្រទេស​កម្ពុជា ​។

កម្មវិធី​នេះ មាន​វត្តមាន​ឯកឧត្តម​សាស្ត្រាចារ្យ កន អូន ប្រធាន CAGE និង​ជា​ប្រធាន​នាយកដ្ឋាន រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រួម​ជាមួយនឹង​វាគ្មិន​បន្ថែម និង​គណៈ​ក​ម្មា​ការ​តំណាង​ឱ្យ​គ្រូពេទ្យ​ជំ នា​ញ​ដែល​កំពុងធ្វើការ​នៅ​ជួរ​មុខ ដើម្បី​ពង្រីក SRHR និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ថ្នាំ​ពន្យារ កំណើត និង​ការ​ថែទាំ​សុខភាព​ស្ត្រី​នៅ​ទូ​ទាំង​ប្រទេស​ ។ ដោយ​ពិចារណា​អំពី​សារៈសំខាន់​នៃ​ក្រុម​ទាំង​បី​ក្នុង​វិស័យ សុខភាព និង​សិទ្ធិ​ស្ដី​ពី​ការ​បន្ត​ពូជ និងពន្យារកំណើត ដូច្នេះ​តួនាទី​របស់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការលើកកម្ពស់​ការ​យល់​ដឹង និង​ផ្ដល់សេវា​ថែទាំ​សុខភាព​បន្ត​ពូជ ក៏​ជា​ប្រធានបទ​មួយ​សម្រាប់​កិច្ច ពិភាក្សា​តុមូល​នេះ​ផង​ដែរ ​។

របៀបវារៈ​របស់​យើងក៏​មាន​បញ្ចូល​នូវ​វគ្គ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ឱកាស​ជាក់លាក់​ក្នុង​ការ លើកកម្ពស់​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ពន្យារកំណើត និង​ផែនការ​ពន្យារកំណើត​ក្នុង​ប្រទេស​កម្ពុជា ​។ បទដ្ឋាន​វប្បធម៌ និង​ការ​យល់​ខុស (Stigma) អំពី​បញ្ហា​ភេទ ផ្លូវភេទ និង​សមភាព​យេ​ន​ឌ័​រ គឺជាឧបសគ្គ​ដ៏​ធំ​ដែល​ត្រូវ​ដោះស្រាយ ដូច​មាន​បង្ហាញ​ជូន​នៅ​ក្នុង​តារាង​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ​ ។

របាយការណ៍​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​ថ្មី​ៗ (​ឆ្នាំ​ 2021-2022) បាន​បង្ហាញ​ថា ស្ត្រី​កម្ពុជា 9% ដែល​មាន​អាយុ​ពី 15-19 ឆ្នាំ មាន​ផ្ទៃពោះ ក្នុង​នោះ 7% បាន​សម្រាលកូន​រួចរាល់ ហើយ 3% កំពុងពរ​ពោះ និង 2% មាន​បញ្ហា​បាត់បង់​គភ៌​ ។ អត្រា​នៃ​ការ​រំលូតកូន​ដោយ​ប្រើ​ថ្នាំមានការ​កើនឡើងស្រប​ទៅ​តាម​ចំនួន​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​កើនឡើង​ច្រើន​នៅ​ក្នុង​តំបន់​ទីក្រុង (11%) បើ​ធៀប ទៅ​នឹង​តំបន់​ជនបទ (7%) ​។ របាយការណ៍​ទីភ្នាក់ងារ UNAIDS ឆ្នាំ ​2024 ប៉ាន់​ស្មានថា​ មានការ​ឆ្លង​មេរោគ​អេ​ដស៍​ថ្មី​ចំនួន 1,400 ករណី​នៅ​ក្នុង​ឆ្នាំ 2022 ដែល​ក្នុង​នោះ​មាន​អ្នក​ឆ្លង​មេរោគ​ជា​បុរស​ចំនួន 79%​ ។ ទោះបីជា​មានការធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នូវ​ករណី​ឆ្លង​ថ្មី ចាប់តាំងពី​ពេល​ផ្ទុះ​ជំងឺ​នេះ​យ៉ាងណា​ក្ដី ប៉ុន្តែ​ការ​ធ្លាក់​ចុះមាន​ភាពយឺត ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​សំខាន់ ដូច​ជា​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​កម្សាន្ត ក្រុមបុរស​រួម​ជាមួយ​បុរស ស្ត្រី​កែ​ភេទ និង​អ្នក​ចាក់​គ្រឿងញៀ.ន ​។

ការ​ប្រាស្រ័យ​ទាក់ទង​ច្បាស់លាស់ និង​ដោយ​បើកចំហ គឺជា​ចំណុច​ដ៏​សំខាន់ប្រសិនបើ​ការ​ថែទាំ សុខភាព និង​ដំណោះស្រាយ​នៃ​ការ​រៀបចំ​ផែនការ​ពន្យារកំណើត ត្រូវ​បាន​អនុវត្ត​ទ្រង់ទ្រាយ​ធំ និង​អាច​សម្រេច​បាន​នូវ​លទ្ធផល​វិជ្ជមាន​នៅ​ទូ​ទាំង​ប្រទេស ​។ បរិបទ​សង្គម​នេះបាន​ធ្វើ​ឱ្យ​កម្មវិធី “​តោះ និយាយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​” កាន់តែ​មាន​សារៈសំខាន់​ក្នុង​ការ​លើក​ឡើង​អំពី ប្រធានបទ​ដ៏​រសើប​មួយ​នេះ​យក​មក​ពិភាក្សា​ក្នុង​លក្ខណៈ​បើកចំហ ដែល​ប្រធានបទ​ទាំងនេះ នឹង ត្រូវ​លើកយក​មក​ពិភាក្សា​ដោយ​អ្នកជំនាញ និង​ផ្សព្វផ្សាយ​ទៅ​កាន់​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ ​។

តំណាង​ថ្នាក់ដឹកនាំ​របស់ DKT Mekong លោក Rodrigo Portugues បាន​ចែករំលែកមតិយោបល់​របស់​លោក​ថា “[​នៅ DKT Mekong] យើង​ជឿ​ថា ​ការ​សន្ទនា​បែប​បើកចំហ និងប្រកបដោយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ គឺជា​គន្លឹះ​ក្នុង​ការ​ពង្រឹងការទទួល​បាន​សេវា ព្រមទាំង​បញ្ឈប់​ការ​យល់​ខុស (Stigma)​ ។ កម្មវិធី “​តោះ និយាយ​អំពី​សុខភាព ផ្លូវភេទ និង​បន្ត​ពូជ​” ផ្ដល់​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​អ្នកជំនាញ និង​ស្ថាប័ន​ថែទាំ​សុខភាព​មកជួបជុំ​គ្នាចែករំលែក​ចំណេះដឹង និង​រួមចំណែក​រួម​គ្នា​ទៅ​ក្នុង​វិស័យ​ថែទាំ​សុខភាព​បន្ត​ពូជ​ក្នុងប្រទេស​កម្ពុជា ​។​”

សូម​កត់ចំណាំ​កាលបរិច្ឆេទ និង​ត្រៀមខ្លួន​ចូលរួម “​តោះ និយាយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​” នឹង​ផ្ដល់​ចម្លើយ​ជូន​អ្នក​នូវ​គ្រប់​ចម្លើយ​ទាំងអស់ដែល​អ្នក​ចង់បាន​ពាក់ព័ន្ធ​នឹង​ការ​ពន្យារកំណើត ការ​រៀបចំ​ផែនការ​ពន្យារកំណើត និង​សុខភាព​ផ្លូវភេទ ​។

ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី “​តោះ និយាយ​អំពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​” ​ស្នើ​សុំ​ការ​សន្ទនា ឬ សំណួរ​បន្ថែម សូម​ទាក់ទង​មក​កាន់ ​៖
Brains Communication
Daniel Marchette
daniel@brains-comm.com
+855 093 999 012 ៕ អត្ថបទសហការ