■ គម្រោងសាងសង់ទីក្រុងរណបថ្មីមួយ ដែលមានចំនួន ២០,០០០យូនីត ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ជាគម្រោងលំនៅឋានខុនដូដែលបានសាងសង់ និងដាក់លក់រួចរាល់ ដែលលោកអ្នកអាចចូលស្នាក់នៅបានភ្លាមៗ ។
■ «សាលាចំណេះទូទៅ វ៉ូជុង កម្ពុជា» ទំហំធំ ស្ថិតនៅក្នុងគម្រោង ដែលនឹងផ្តល់នូវបរិយាកាសនៃការអប់រំស្តង់ដាអន្តរជាតិ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី ០២ ខែកញ្ញ ឆ្នាំ ២០២៤ កន្លងទៅ ។
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រារព្ធធ្វើពិធីបើកសម្ពោធជាផ្លូវការនៃអគារលំនៅឋានខុនដូ «ប៊ូយ៉ុងថោន» ដែលមានទីតាំងស្ថិតនៅក្នុងលើមហាវិថីសហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៩:០០ ព្រឹក ។ «ប៊ូយ៉ុងថោន» គឺជាគម្រោងសាងសង់ទីក្រុងរណបថ្មីមួយ មានចំនួនសរុប ២០,០០០យូនីត ដែលត្រូវបាន និងកំពុងសាងសង់ដោយក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅប្រទេសរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅសាធារណរដ្ឋកូរ៉េ ហើយក្នុងនោះ មានអគារលំនៅឋានខុនដូចំនួន ១,៤៧៤យូនីត ត្រូវបានសាងសង់រួចរាល់ជាដំណាក់កាលទី ១ និងបង្ហាញជាលើកដំបូង ។
ពិធីបើកសម្ពោធជាផ្លូវការនេះ បានផ្តួចផ្តើមដោយលោកបណ្ឌិត លី ជុងគឿន ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ផាក ជុងវូក ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
លោកបណ្ឌិត លី ជុងគឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានមានប្រសាសន៍ថា «ខ្ញុំបាទមានក្តីសង្ឃឹមយ៉ាងមុតមាំថា ប៊ូយ៉ុងថោន ដែលជាអគារលំនៅដ្ឋានខុនដូបែបកូរ៉េ នឹងក្លាយជាទីសម្គាល់មួយនៃ ទីក្រុងភ្នំពេញនាពេលអនាគត និងជាជំនួយដល់ការអភិវឌ្ឍនៃវប្បធម៌លំនៅឋានរបស់ប្រទេសកម្ពុជា ផងដែរ» ។
ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នឹងបន្ដការផ្គត់ផ្គង់ជាបន្តបន្ទាប់ដើម្បីបង្កើតទីក្រុងតូចថ្មីមួយនេះដែលមានចំនួនសរុប ២០,០០០យូនីត ។ ជាពិសេស «សាលាចំណេះទូទៅ វ៉ូជុង កម្ពុជា» ដែលមានទំហំធំមួយ ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណនៃគម្រោង ដើម្បីជាយន្តការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវបរិយាកាស អប់រំដ៏ល្អប្រសើរ ស្តង់ដារអន្តរជាតិ ។
យូនីតទាំង ១,៤៧៤នៃ ប៊ូយ៉ុងថោន ដែលត្រូវបានសាងសង់រួច និងដាក់បង្ហាញជាលើកដំបូងនេះគឺ មានជាន់ក្រោមដី មានកម្ពស់ ៤ជាន់, ជាន់លើដី មានកម្ពស់ ២១ជាន់, អគារចំនួន ៤, បន្ទប់ទំហំ ៦៥ម៉ែត្រការ៉េ ៥៦៨យូនីត, បន្ទប់ទំហំ ៨៥ម៉ែត្រការ៉េ ៦០៨យូនីត និងបន្ទប់ទំហំ ១១៧ម៉ែត្រការ៉េ ២៩៨យូនីត ។ នៅអគារលំនៅឋានខុនដូនេះ លោកអ្នកអាចចូលស្នាក់បានភ្លាមៗ បន្ទាប់ពីបានបំពេញ រួចរាល់តាមនីតិវិធីនៃការចុះកិច្ចសន្យាទិញ-លក់ សម្រាប់ជនបរទេសវិញក៏អាចចុះកិច្ចសន្យាទិញ-លក់ បានផងដែរ ។
គ្រប់យូនីតទាំងអស់នៃអគារ គឺត្រូវបានសាងសង់ឡើងដោយផ្ដោតសំខាន់ទៅលើភាពងាយស្រួលនៃ ការរស់នៅដោយបំពាក់ Built-in System សម្ភារដែលមានគុណភាពខ្ពស់ និងការរចនាផ្នែកខាងក្នុងបែបទំនើប ហើយត្រូវបានឌីហ្សាញឡើងជាមួយរចនាសម្ព័ន្ធរាងសំប៉ែត (a flat-shaped apartment) ដើម្បី ជួយសម្រួលដល់ការចេញចូលនៃខ្យល់ធម្មជាតិ និងប្រព័ន្ធលំហូរខ្យល់ចេញចូល។ នៅខាងក្នុងបរិវេណ អគារផ្សារទំនើប មានមជ្ឈមណ្ឌលកីឡាខ្នាតធំ (កន្លែងហាត់ប្រាណ, អាងហែលទឹក, កន្លែងហាត់វាយ កូនហ្គោល ។ល។) លើសពីនេះទៀត ហាងលក់ទំនិញជាច្រើនប្រភេទត្រូវបានបើក នៅក្នុងអគារផ្សារដែលមានទំហំមធ្យម និងធំសរុប ចំនួន ២២៣ហាង ។
យ៉ាងណាមិញ សម្រាប់ «សាលាចំណេះទូទៅ វ៉ូជុង កម្ពុជា» ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ ប៊ូយ៉ុងថោន មានផ្ទៃដីសរុបចំនួន ១៥,៩៩៤ម៉ែត្រការ៉េ មានអគារចំនួន ៣អគារ កម្ពស់ ៥ជាន់ និង បន្ទប់សិក្សាសរុបចំនួន ១២៥បន្ទប់ រួមមានមជ្ឈមណ្ឌលថែទាំកុមារ សម្ភារបរិក្ខារមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ដល់មហាវិទ្យាល័យគិលានុបដ្ឋាក និងកន្លែងថែទាំមនុស្សចាស់ជរា ដែលអាចផ្ទុកមនុស្សបានចំនួនប្រហែល ២,០០០នាក់ បានបើកដំណើរការលក្ខណៈទ្រង់ទ្រាយធំ កាលពីដើមខែកញ្ញា ឆ្នាំនេះ ។
ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនធំមួយនៅប្រទេសកូរ៉េ ដែលបានចូលរួមចំណែកធ្វើសកម្មភាពសង្គមផ្សេងៗជាច្រើន ។ ថ្មីៗនេះរថយន្តក្រុងសរុបចំនួន ២,១០០គ្រឿង ត្រូវបានបរិច្ចាគ ក្នុងនោះ រថយន្ដក្រុង និង រថយន្ដដឹកជញ្ជូនចំនួន ១,៤០០គ្រឿង ទៅកាន់ប្រទេសកម្ពុជា ។ លើសពីនេះ យើងក៏បាន និងកំពុងបន្តបរិច្ចាគព្យាណូឌីជីថលប្រមាណ ៣,០០០គ្រឿង, ក្ដារខៀន ៤០,០០០បន្ទះ បរិច្ចាគសាងសង់សាលាបឋមសិក្សាចំនួន ៣០០កន្លែង បរិច្ចាគអភិវឌ្ឍទង់ជាតិកីឡាតៃក្វាន់ដូ ជាទឹក ប្រាក់ប្រមាណ ៥៥០,០០០ ដុល្លារអាមេរិក ក្រៅពីនេះ នៅមានជំនួយមូលនិធិវេជ្ជសាស្ត្រ និងការបរិច្ចាគ សម្លៀកបំពាក់ និងស្បែកជើងជាដើមផងដែរ ។
ដោយការទទួលស្គាល់លើការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាលោកបណ្ឌិត លី ជុងគឿន ប្រធានក្រុមប្រឹក្សាភិបាលនៃ ប៊ូយ៉ុង គ្រុប បានទទួលមេដាយកិត្តិយសជាតិ ដែលជាគ្រឿងឥស្សរិយយសជាតូបការនៃព្រះរាជាណាចក្រកម្ពុជា ពីអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំមុន ហើយលោកក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភាកន្លងទៅ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ