ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​សំណង់​ដ៏​ធំ​បំផុត​របស់​កម្ពុជា CAMBUILD 2024 ដាក់​តាំងបង្ហាញ​ជា​ផ្លូវការ​ ដើម្បី​ជំរុញ​កំណើន​ឧស្សាហកម្ម​សំណង់ រួម​បញ្ចូលភាព​ច្នៃប្រឌិត​ចុង​ក្រោយ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ អ្នកជំនាញ​ក្នុងឧស្សាហកម្ម​ជាង 10,000 ត្រូវ​បាន​រំពឹង​ថា​ អញ្ជើញ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​នេះ​ ដើម្បី​ស្វែង​យល់ បង្កើន​ចំណេះដឹង និង​បទ​ពិសោធន៍ ​ក្នុង​ឧស្សាហកម្ម​សំណង់​ជាមួយ​និង​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់…

រាជធានីភ្នំពេញ ៖ អ្នកជំនាញ​ក្នុងឧស្សាហកម្ម​ជាង 10,000 ត្រូវ​បាន​រំពឹង​ថា​ អញ្ជើញ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​នេះ​ ដើម្បី​ស្វែង​យល់ បង្កើន​ចំណេះដឹង និង​បទ​ពិសោធន៍ ​ក្នុង​ឧស្សាហកម្ម​សំណង់​ជាមួយ​និង​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់ ។

ព្រឹត្តិការណ៍​ពិព័រណ៍​ខេ​ម​បៀ​ល ២០២៤ CAMBUILD 2024 ត្រូវ​បាន​ចាត់ទុកជា​សក្ខីភាព ​នៃ​ភាព​រីក​ចម្រើន​ឡើង​វិញ ​នៃ​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា គួរ​ឱ្យ​កត់សម្គាល់ ​។ ព្រឹត្តិការណ៍​មួយ​នេះ​រំលេច​ចេញ​និង​ផ្តោត​សំខាន់​ លើ​ការ​ច្នៃប្រឌិត និង​ឱកាស​កសាង​ទំនាក់ទំនង​នៅ​ក្នុង​វិស័យ ដែល​បាន​បើក​បង្ហាញ​ការ​ដាក់​តាំង ជា​ផ្លូវការចាប់ពី​ថ្ងៃ​ទី 11 ដល់​ថ្ងៃ​ទី 13 ខែកញ្ញា ឆ្នាំ 2024 នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ (DIECC) ។

ការ​តាំងពិព័រណ៍​អន្តរជាតិ​មួយ​នេះ​ នឹង​នាំ​មក​នូវ​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុង​ឧស្សាហកម្ម អ្នក​វិនិយោគិន និង​អ្នក​ប្រឹក្សា​យោបល់​ ជាមួយ​គំនិត​ច្នៃប្រឌិត​ជា​ច្រើន​រួម​គ្នា ដើម្បី​ញាំ​ង​អោយ​វេទិកា​នេះ​កាន់តែ​ទូលំទូលាយ ​ប្រកបដោយ​កិច្ច​សហប្រត្តិបត្តិការ ​យ៉ាង​ទូលំទូលាយ និង​ការ​រីក​ចម្រើន ​។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​បាន​បង្ហាញ​អំពី​ ទិដ្ឋភាព​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា ស្រប​តាម​គោលដៅ​នៃ​ការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​មហិច្ឆតា ស្រប​តាម​ការ​កើនឡើង​ នៃ​លំហូរ​វិនិយោគ​បរទេស និង ជា​កាតាលីករ​សម្របសម្រួល​កា​រត​ភ្ជាប់​ដ៏​សំខាន់ ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​ចុង​ក្រោយបង្អស់​ ដែល​ជំរុញ​ឱ្យ​ឧស្សាហកម្ម​នេះ​បន្ត​ឆ្ពោះទៅ​មុខ ។

អ្នកស្រី Alice Lem នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កម្ពុជា នៃ​ក្រុមហ៊ុន Informa Markets មាន​ប្រសាសន៍​ថា ៖ «CAMBUILD 2024 ជា​ព្រឹត្តិការណ៍​បង្ហាញ​ថេរវេលា​ផ្លាស់​ប្តូរ​មួយ​សម្រាប់​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា​ជាមួយ​និង​ការ​ដោះ​ដូរ​កិច្ច​សន្ទនា និង​ការ​ផ្គូរ​ផ្គង់​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ អត្ថន័យ​។ យើង​មាន​បំណង​ជំរុញ​ភាព​ជា​ដៃគូ និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​ជា​ស្ពាន​ត​ភ្ជាប់​ឧស្សាហកម្ម​មួយ​នេះ​ អោយ​មាន​កំណើន​ប្រកបដោយ​និរន្តរភាព និង​ការ​ច្នៃប្រឌិត​សម្រាប់​អនាគត​» ។

សារៈសំខាន់​នៃ​ការ​តាំងពិព័រណ៍​នេះ ​ត្រូវ​បាន​គូសបញ្ជាក់ ​ដោយ​ការ​គាំទ្រ​ពី ក្រសួងពាណិជ្ជកម្ម ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សមាគម​អ្នក​វិនិយោគ អ្នក​សាងសង់​និង​ស្ថាបត្យករ​កម្ពុជា គណៈ​វិស្វករ​កម្ពុជា សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា និង បណ្ឌិតសភា​វិស្វកម្ម និង​បច្ចេកវិទ្យា​អាស៊ាន ​។

យោង​តាម​ប្រសា​ស​ន៏ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ថា ៖ «ពិព័រណ៍​ខេ​ម​បៀ​ល CAMBUILD 2024» បាន​បង្ហាញ​នៃ​គំរូ​ដ៍​ល្អ​ឥត​ខ្ចោះ​ស្រប​តាម​ផែនការ​និង​គោលដៅ​របស់​រដ្ឋាភិបាល​យើង សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង​និង​ពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​និរន្តរភាព ។ វេទិកា​ដ៏​សំខាន់​នេះ​ជា​ភ​ស្ត័​តាង​សម្រាប់​បង្ហាញ​នូវ​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម និង​អ្នក​វិនិយោគ ដែល​យើង​ត្រូវការ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​» ។

បន្ថែម​លើស​ពី​នេះ សមាគម​អ្នក​វិនិយោគ អ្នក​សាងសង់​និង​ស្ថាបត្យករ​កម្ពុជា គណៈ​វិស្វករ​កម្ពុជា សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា និង បណ្ឌិតសភា​វិស្វកម្ម និង​បច្ចេកវិទ្យា​អាស៊ាន​ក៏​មានការ គាំទ្រ​ផង​ដែរ ដោយ​បញ្ជាក់​បន្ថែម​ថា ខេ​ម​បៀ​ល CAMBUILD ជា​ព្រឹត្តិការណ៍​សម្រាប់​ឧស្សាហកម្ម​សំណង់​ឈានមុខ​គេ​នៅ​កម្ពុជា ​។

ខេ​ម​បៀ​ល CAMBUILD 2024 និង​បើក​បង្ហាញ​ដាក់​តាំង​ផលិតផល និង​សេវាកម្ម​លើ​ផ្នែក​ផ្សេង​ៗ​គ្នា​ចំនួន ៩ វិស័យ​មាន​ដូច​ជា ៖ វិស័យ​ថាមពល CAMENERGY, វិស័យ​ទឹក​ស្អាត CAMWATER, វិស័យ​ថាមពល​ដើរ​ដោយ​ព្រះអាទិត្យ CAMSOLAR , ប្រព័ន្ធ​សុវត្ថិភាព CAMSECURITY & FIRE, ម៉ាស៊ីនត្រជាក់​និង គ្រឿង​ប​ន្ធុ​ត​ខ្យល់ CAMCIVAR, CME គ្រឿងចក្រ​, CAMHARDWARE ឧបករណ៍​ធ្វើ​ដោយ​ដៃ​, គ្រឿង​សង្ហា​រឹម CAMFURNITURE និង សំណង់​បេតុង CAMCONCRETE ។ ព្រឹត្តិការណ៍​ដ៏​ទូលំទូលាយ​នេះ​ធានា​ថា​អ្នកចូលរួម​នឹង​ទទួល​បានការ​យល់​ដឹង ​និង​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ សម្រាប់​គ្រប់​ផ្នែក​នៃ​ការ​សាសង់ ​។

ក្រុមហ៊ុន​ដាក់​តាំង​មាន​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ បាន​នាំ​មក​នូវ ផលិតផល និង​ម៉ាក​ល្បី​ៗ​ជាង 300 សម្រាប់​បង្ហាញ​នៅ​ក្នុង​ព្រិ​ត្តិ​ការណ៍​នេះ រួម​មាន ប្រទេស​សិង្ហ​បុរី ចិន ម៉ា​ឡេ​ស៊ី កូរ៉េ ឥណ្ឌា តៃវ៉ាន់ ថៃ វៀតណាម ជាមួយ បច្ចេកវិទ្យា និង​សេវាកម្ម​ទំនើប​បំផុត​របស់​ពួក​គេ​។ វត្តមាន​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ផ្តល់​ឱ្យ​អ្នកចូលរួម ​នូវ​ឱកាស​ពិសេស​មួយ ​ដើម្បី​ស្វែង​យល់​ពី​ការ​វិវត្តន៍​ល្អ​បំផុត​ជាស​កល​និង​ការ​ច្នៃប្រឌិត​ថ្មី​ៗ ​ដើម្បី​អោយ​កម្ពុជា​អាច​វិ​វត្ត​ទាន់ សមា​ហរ​កម្ម​បច្ចុប្បន្ន​និង​អនាគត​ ។

ស្រប​ពេល​តែ​មួ​យក៍​មានការ​រំលេច​ឡើង​ នៃ​កម្មវិធី​ពីរ​សំខាន់​ៗ មាន​ដូច​ជា សិក្ខាសាលា​បច្ចេកទេស​នៃ​ឧស្សាហកម្ម​ពាក់ព័ន្ធ ពីរ​សំណាក់​អ្នកជំនាញ​ ដែល​និង​ចែករំលែក​ពីរ​ប្រធានបទ​សំខាន់​ៗ​ និង សន្និសីទ​ស្តី​ពីរ «​រួម​គ្នា​ព​ន្លឿ​ន​ការ​ផ្គត់ផ្គង់​ទឹក ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​អភិវឌ្ឍន៍ ​ប្រកបដោយ​ចីរភាព ២០៣០» (TOGETHER, WE CAN ACCELERATE WATER SUPPLY TO REACH CSDG, Cambodian Sustainable Development Goal 2030 ) ខេ​ម​បៀ​ល CAMBUILD 2024 បាន​បង្កើត​ឱកាស​អ្នកចូលរួម បង្កើត​ទំនាក់ទំនង​អាជីវកម្ម​ថ្មី ស្វែង​យល់​ពី​ប្រភព​ផ្គត់ផ្គង់ សក្តានុពល​នៃ​កា​រវិ​ត្តន៍​ស្រប​តាម​បច្ចេកវិទ្យា និង​ស្វែងរក​ដៃគូរ​បណ្តាក់ទុន ។

សម្រាប់​ព័ត៌មាន​បន្ថែម ​អំពី​ការ​តាំងពិព័រណ៍ ឬ​ចូលរួម​កម្មវិធី CAMBUILD 2024 សូម​ចូល​ទៅ​កាន់​៖ https://www.cambuildexpo.com/ ៕ អត្ថបទសហការ