ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​បង្កើត​មូលនិធិ​ម្នាក់​ ១ ​ម៉ឺន​ដុល្លារ ​គឺជាក្បាច់​បោក​ចាស់​គំរឹល​របស់​ក្រុម​ជ្រុលនិយម​ដែលពលរដ្ឋ​មិន​ត្រូវ​ចូលរួម

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា គម្រោង​បង្កើត​មូលនិធិ​ម្នាក់​ ១​ម៉ឺន​ដុល្លារ​ជួយ​អភិវឌ្ឍ​ខេត្ត​ខ្មែរ ក្នុង​លក្ខខណ្ឌ​ឱ្យ​រដ្ឋាភិបាល​ដកខ្លួន​ពី CLV នោះ​គឺជា​ក្បាច់​បោកប្រាស់​ចាស់​គំរឹល ដើម្បី​ប្រមូល​យក​លុយរបស់​ជន​ក្បត់ជាតិ…

រាជធានីភ្នំពេញ ៖ ​សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា គម្រោង​បង្កើត​មូលនិធិ​ម្នាក់​ ១​ម៉ឺន​ដុល្លារ​ជួយ​អភិវឌ្ឍ​ខេត្ត​ខ្មែរ ក្នុង​លក្ខខណ្ឌ​ឱ្យ​រដ្ឋាភិបាល​ដកខ្លួន​ពី CLV នោះ​គឺជា​ក្បាច់​បោកប្រាស់​ចាស់​គំរឹល ដើម្បី​ប្រមូល​យក​លុយរបស់​ជន​ក្បត់ជាតិ ៣ ​ជំនាន់ សម រ​ង្ស៊ី ក្នុង​គោលបំណង​បង្កចលាចល​ផ្តួលរំលំ​រដ្ឋាភិបាល ​។

លោក ​អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ សម្តែង​ការ​ហួសចិត្ត​ដែល​ក្រុមប្រឆាំង​គ្រោង​បង្កើត​មូលនិធិ​ដើម្បី​ប្រមូល​លុយ​ពី​បងប្អូន​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ ។ លោក​ថា​ ការ​យក​លេស CLV ទៅ​បង្កើត​មូលនិធិ​ជួយ​អភិវឌ្ឍ​ខេត្ត​ទាំង​ ៤ ​នោះ គឺជា​ការ​បោកប្រាស់​ជាក់ស្តែង ហើយ​បងប្អូន​ដែល​ចូលរួម​មូលនិធិ​នោះ​នឹង​ខាតបង់​លុយ​ចោល​ទទេ​មិន​ខាន ​។ លោក​ថ្លែង​ថា ​៖ «​គេ​ប្រមូល​លុយ​ទៅ​អត់​មាន​ធ្វើ​អី​ទេ យក​លុយ​យើង​ទៅ​ដើម្បី​ដាក់​ហោប៉ៅ​ពួក​គេ​ទេ ចឹ​ង​ខ្ញុំ​សុំ​ឱ្យ​បងប្អូន​ពិចារណា ហើយ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​របស់​យើង លោក​មាន​សុភនិច្ឆ័យ​ច្បាស់លាស់ លោក​គិតគូរ​ច្បាស់​ណាស់​មិនមែន​លោក​ដូច​ពួក​នោះ​ចេះ​តែ​ដើរ​បោក​ពេញ​វាល​ពេញ​កាល​ចឹ​ង​ទេ ចឹ​ង​ខ្ញុំ​សុំ​ឱ្យ​បងប្អូន​យើង​ពិចារណា​ឡើង​វិញ​» ​។

លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ថ្លែង​ថា ការ​បង្កើត​មូលនិធិ​ម្នាក់ ​១​ម៉ឺន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ខេត្ត​ខ្មែរ គឺជា​ការ​បោកប្រាស់​ទាំងស្រុង ដែល​មាន​ជន​ក្បត់ជាតិ​៣​ជំនាន់​នៅ​ពីក្រោយ​ខ្នង ព្រោះ​ការ​ប្រមូល​លុយ​លើក​ណា​ក៏​ដោយ មិន​ដែល​បាន​ធ្វើ​ជា​ប្រយោជន៍​ណាមួយ​សម្រាប់​ប្រទេស​ជាតិ​ឡើយ ជាក់ស្តែង​យក​ទៅ​ដាក់​តែ​ហោប៉ៅ​ខ្លួនឯង ​។ លោក​ថ្លែង​ថា ​៖ «​ខ្ញុំ​គិត​ថា ​វា​គឺជា​រឿង​បោកប្រាស់​ទាំងស្រុង ដោយ​មាន​ជន​ក្បត់ជាតិ​៣​ជំនាន់​នៅ​ពីក្រោយ​។​ដោយ​មាន​បទ​ពិសោធ​ស្រាប់​ទាក់ទង​ការ​រៃ​លុយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​បងប្អូន​កម្មករ នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​គឺ រៃ​លុយ​ដើម្បី​តែ​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​តែ​ប៉ុណ្ណោះ ហើយ​រូបភាព​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា គឺជា​រូបភាព​បោកប្រាស់​សុទ្ធសាធ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទាំងអស់​» ​។

ចំណែក លោក តែ​ប តុ​ន អនុប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​បាន​ស្វែង​យល់ ហើយ​ស្តាប់​តែ​តាម​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​នៅ​ក្រៅប្រទេស​កុហក​បោកប្រាស់​នោះ នឹង​ខាតបង់​លុយ​ដោយ​ឥតប្រយោជន៍​មិន​ខាន​ ។ លោក​ថ្លែង​ថា ​៖ «​រាជរដ្ឋាភិបាល រួម​ទាំង​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​គឺ​មិន​អនុញ្ញាត​ឱ្យ ប្រទេស​ណា​រំលោភ​លើ​បូរណភាព​ទឹកដី ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​គេ​មក​យក​ដី យើង​សូ​ម្បី​តែ​មួយ​មិ​ល្លី​មែ​ត្រ នោះ​ដែរ យើង​ក៏​ចេះ​ស្នេហា​ជាតិ​ដែរ យើង​ក៏​ចេះ​ស្រលាញ់​ទឹកដី​ដែរ សូម​អំពាវនាវ​ដល់​បងប្អូន​យើង​បញ្ឈប់ ការ​ចាញ់បោក​របស់​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស​ដែល​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​» ៕ អត្ថបទសហការ