ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្តាយ​គួរ​បញ្ឈប់​ការ​គ្រប់គ្រង​កូន​ខ្លាំង​ពេក !

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ខ្លះ​បាន​ព្យាយាម​អប់រំ​កូន​របស់​ពួក​គេ​តាំងពី​នៅ​ក្នុង​ផ្ទៃ ហើយ​ចង្អុលបង្ហាញ​កូន​ពួក​គេ​អំពី​តន្ត្រី សិល្បៈ និង​អក្សរសិល្ប៍ មុន​ពេល​ដែល​កូន​អាច​ដើរ​បាន​ទៅ​ទៀត ។ ឪពុក​ម្តាយ​ខ្លះ​ចាប់អារម្មណ៍​នឹង​អ្វី​ៗ​ទាំងអស់ រាប់​ចាប់ពី​ថា…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ខ្លះ​បាន​ព្យាយាម​អប់រំ​កូន​របស់​ពួក​គេ​តាំងពី​នៅ​ក្នុង​ផ្ទៃ ហើយ​ចង្អុលបង្ហាញ​កូន​ពួក​គេ​អំពី​តន្ត្រី សិល្បៈ និង​អក្សរសិល្ប៍ មុន​ពេល​ដែល​កូន​អាច​ដើរ​បាន​ទៅ​ទៀត ។ ឪពុក​ម្តាយ​ខ្លះ​ចាប់អារម្មណ៍​នឹង​អ្វី​ៗ​ទាំងអស់ រាប់​ចាប់ពី​ថា តើ​កុមារ​រៀន​បាន​លឿន​ប៉ុនណា ពូកែ​ប៉ុនណា ហើយ​បារម្ភ និង​ប្រតិកម្ម​ហួសហេតុ សូ​ម្បី​តែ​ពេល​កូន​របស់​ពួក​គេ​ដួល មុត​របួស ឬ​មាន​ស្នាម​ជាំ​តិចតួច ។ ពួក​គេ​ការពារ​កូន​ហួសហេតុ ហើយ​លើសលប់ ។

អ្នកជំនាញ​ផ្នែក​កុមារ​ពិតជា​មិន​ស្នើ​ឱ្យ​អ្នក​រាល់គ្នា​ធ្វើ​បែប​នេះនោះ​ទេ ។ មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល​អ្នក​អាច​ជួយ​កូន​របស់​អ្នក ហើយ​អ្នក​ក៏​បាន​សម្រាក ធូរចិត្ត ហើយ​ជួយ​កូន​អ្នក​ឱ្យ​មាន​អារម្មណ៍​ឯករាជ្យ មាន​សេរីភាព មិនសូវ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​គ្រប់គ្រង ហើយ​ពួក​គេ​អាច​ស្វែង​យល់ និង​រៀនសូត្រ​ដោយ​ខ្លួនឯង​បាន​កាន់តែ​ច្រើន ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​កូន​របស់​អ្នក ហើយ​ពួក​គេ​ក៏​កាន់តែ​សប្បាយ​រីករាយ ។

១. នៅ​ពេល​អ្នក​ខឹង ចូរ​ទៅ​ជិត​ពួក​គេ ហើយ​ឱប​ពួក​គេ ។ ជំនួស​ឱ្យ​ការ​ស្តីបន្ទោស ឬ​វា.យដំ ឬ​វិធី​គ្រប់គ្រង​ផ្សេង​ទៀត សូម​សាកល្បង​ផ្តល់​នូវ​សេចក្តី​ស្រឡាញ់ ។ អ្នក​កំពុង​បង្រៀន​កូន​របស់​អ្នកតា​មរយៈ​សកម្មភាព​របស់​អ្នក ជា​ជាង​ពាក្យ​សម្ដី​របស់​អ្នក ។

២. ធ្វើ​ដាក់​ពួក​គេ​ដោយ​ក្តី​សប្បុរស អាណិត​ស្រឡាញ់ និង​គោរព​ពួក​គេ ។ វា​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា យើង​ផ្តល់​ការ​គោរព​តិចតួច​ដល់​កុមារ ដោយសារ​ពួក​គេ​ជា​កុមារ ។

៣. សូម​ទម្លាក់​ការ​រំពឹង​ទុក​ខ្ពស់​ពេក​ចំពោះ​កូន ។ ជា​រឿយ​ៗ​ឪពុក​ម្តាយ​មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា​កូន​រៀនសូត្រ​បាន​ពូកែ លេង​កីឡា​បាន​ល្អ ឬ​ក្លាយជា​អ្នក​អាជីព ខណៈ​ពេល​ខ្លះ​វា​មិនមែន​ជា​អ្វី​ដែល​កូន​ចង់បាន ។

៤. អនុញ្ញាត​ឱ្យ​ពួក​គេ​លេង អនុញ្ញាត​ឱ្យ​ពួក​គេ​រុករក ហើយ​ឈប់​ការពារ​ពួក​គេ​ខ្លាំង​ពេក ។ អនុញ្ញាត​ឱ្យ​ក្មេង​ក្លាយជា​ក្មេង ហើយ​ឱ្យ​ពួក​គេ​រត់​ជុំវិញ​ខាងក្រៅ ជិះ​កង់ រុករក​ធម្មជាតិ ឬ​លេង​ជាមួយ​ភ្លើង ។ ជា​ការ​ពិត​ណាស់​ត្រូវ​បង្រៀន​ពួក​គេ​អំពី​សុវត្ថិភាព និង​គ្រោះថ្នាក់ ប៉ុន្តែ​សូម​ឱ្យ​ពួក​គេ​នៅ​ក្មេង និង​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ បើ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ។

៥. និយាយ​ថា “​បាទ / ចាស បាន​” ជំនួស​ឱ្យ​ការ​និយាយ​ថា “​ទេ​” ។ ជា​រឿយ​ៗ​ឪពុក​ម្តាយ​មាន​សភាវគតិ​ក្នុង​ការ​និយាយ​ថា​ទេ ប៉ុន្តែ​នេះ​គឺជា​ការ​គ្រប់គ្រង និង​បង្ក​ជា​ភាព​តានតឹង​ទាំង​កូន និង​ឪពុក​ម្តាយ​។ ឈប់​ព្យាយាម​គ្រប់គ្រង​កូន ហើយ​ផ្តល់​សេរីភាព​ខ្លះ​ដល់​ពួក​គេ ។

៦. ឈប់​ព្យាយាម​បង្ខំ​ក្មេង​ឱ្យ​រៀន​អ្វី​ដែល​អ្នក​គិត​ថា គេ​ត្រូវ​រៀន ។ ផ្ទុយ​ទៅ​វិញ សូម​លើកទឹកចិត្ត​កូន​ឱ្យ​ស្វែង​យល់ អាន និង​ស្វែង​យល់​ពី​អ្វី​ៗ​ផ្សេង​ៗ​ដែល​ពួក​គេ​ចាប់អារម្មណ៍ ។ អនុញ្ញាតិ​ឱ្យ​ពួក​គេ​រីករាយ រំភើប​អំពី​អ្វី​ៗ​ដោយ​ខ្លួនឯង ពីព្រោះ​នៅ​ពេល​ដែល​ពួក​គេ​រំភើប​នឹង​អ្វីមួយ ពួក​គេ​នឹង​រៀន​ពី​វា ។ ពេល​អ្នក​បង្ខំ​ពួក​គេ ពួក​គេ​នឹង​ធ្វើ​អ្វី​ដែល​អ្នក​បង្ខំ ប៉ុន្តែ​ពួក​គេ​មិន​បាន​រៀន​អ្វី​ច្រើន​ក្រៅពី​អ្នក​កំពុង​គ្រប់គ្រង​ពួក​គេ​ឡើយ ។

៧. ផ្តោត​លើ​អ្វី​ដែល​វិជ្ជមាន​នា​ពេល​បន្ទាប់ ។ ព្យាយាម​ធ្វើ​ជំ​ហ៊ាន​បន្ទាប់​ឱ្យ​ល្អ​ប្រសើរ​ជា​ជាង​ស្តីបន្ទោស​ទៅ​លើ​រឿង​ដែល​បាន​កើតឡើង​ហើយ ។

៨. បញ្ឈប់​ខ្លួនឯង ហើយ​មើល​អ្វី​ៗ​តាម​ទស្សនៈ​របស់​កូន​អ្នក ។ បើ​អ្នក​ខឹង វា​គឺ​ដោយសារ​តែ​អ្នក​មើលឃើញ​តែ​ពី​ទស្សនៈ​របស់​អ្នក​ប៉ុណ្ណោះ ។ ក្មេង​មាន​ទស្សនៈ​ខុស​គ្នា​ទាំងស្រុង​លើ​អ្វី​ៗ ហើយ​ប្រសិនបើ​អ្នក​អាច​យល់​ពី​ទស្សនៈ​របស់​ពួក​គេ អ្នក​នឹង​មិន​ខឹង​នឹង​កូន​ឡើយ ។

៩. ប្រសិនបើ​ក្មេង​កំពុង​ធ្វើ​សកម្មភាព​មិន​សមរម្យ​ណាមួយ​ដូច​ជា ខឹង ឆេវឆាវ ឬ​ស្រែក​ខ្លាំង​ៗ សូម​ព្យាយាម​រក​មូលហេតុ ហើយ​បំពេញតម្រូវការ​នោះ ។ ជា​រឿយ​ៗ វា​គឺជា​តម្រូវការ​សម្រាប់​សេរីភាព ការ​យកចិត្តទុកដាក់ សេចក្ដី​ស្រឡាញ់ ឬ​ដើម្បី​គ្រប់គ្រង​ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់ ។

១០. ក្មេង គឺ​ល្អ​ឥត​ខ្ចោះ​រួច​ទៅ​ហើយ អ្នក​មិន​ចាំបាច់​ផ្លាស់​ប្តូរ​គាត់​ទេ ។ អ្នក​មិន​ចាំបាច់​ដាក់​គាត់​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ គាត់​ល្អ​ឥត​ខ្ចោះ​រួច​ហើយ ។ ឥឡូវ​ដល់​ពេល​អ្នក​សម្រាក​ខ្លះ​ហើយ ចូរ​រីករាយ​រាល់ពេល​នៅ​ជាមួយ​កូន​របស់​អ្នក ៕ ប្រភព ៖ zenhabits

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕