ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជួយ​កូន​អ្នក​ឱ្យ​បង្កើត​ទម្លាប់​អាន​ល្អ !

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​ចាប់ផ្តើម​បង្កើត​ទម្លាប់​អាន​ល្អ​នៅផ្ទះ សូ​ម្បី​តែ​មុន​ពេល​ពួក​គេ​រៀន​អាន​ក៏​ដោយ ។ មាន​គន្លឹះ​ងាយ​ៗ​ចំនួន ៨ ដើម្បី​ជួយ​លើកកំពស់​ការ​អាន​របស់​កូន​អ្នក ៖ ១….

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​ចាប់ផ្តើម​បង្កើត​ទម្លាប់​អាន​ល្អ​នៅផ្ទះ សូ​ម្បី​តែ​មុន​ពេល​ពួក​គេ​រៀន​អាន​ក៏​ដោយ ។ មាន​គន្លឹះ​ងាយ​ៗ​ចំនួន ៨ ដើម្បី​ជួយ​លើកកំពស់​ការ​អាន​របស់​កូន​អ្នក ៖

១. បង្កើត​ទម្លាប់​អាន​ប្រចាំ​ថ្ងៃ ៖ អ្នក​អាច​ចាប់ផ្តើម​បណ្តុះ​អ្នក​អាន​ចាប់ពី​ថ្ងៃ​ដែល​កូន​របស់​អ្នក​កើតមក ។ ចូរ​បង្កើត​ទម្លាប់​អាន​សៀវភៅ​ជាមួយ​កូន​របស់​អ្នក​មុន​ពេល​ចូល​គេង ។

២. អាន​នៅ​ចំពោះ​មុខ​កូន​របស់​អ្នក ៖ មិន​ថា​អ្នក​ស្រឡាញ់​សៀវភៅ ទស្សនាវដ្ដី ឬ​ប្រលោមលោក​នោះ​ទេ សូម​ឱ្យ​កូន​របស់​អ្នក​ឃើញ​អ្នក​អាន ។ កុមារ​រៀន​ពី​អ្វី​ដែល​ពួក​គេ​ឃើញ និង​សង្កេត ។ ប្រសិនបើ​អ្នក​រំភើប​នឹង​ការ​អាន កូន​របស់​អ្នក​ទំនងជា​ចាប់អារម្មណ៍​នឹង​ការ​អាន​ដូច​គ្នា​ដែរ ។

៣. បង្កើត​កន្លែង​អាន ៖ កន្លែង​អាន​របស់​អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ធំ ឬ​មាន​សៀវភៅ​ច្រើន​នោះ​ទេ ។ វា​អាច​ជា​ជ្រុង​នៃ​សា​ឡុ​ង ឬ​កៅអី​នៅ​ក្នុង​បន្ទប់​ដែល​កូន​របស់​អ្នក​គេង ។ ការ​ជ្រើសរើស​កន្លែង​ដែល​មាន​ផាសុកភាព មាន​ពន្លឺ​គ្រប់គ្រាន់ និង​កន្លែង​សម្រាប់​ទុក​សៀវភៅ​មួយ ឬ​ពីរ​ក្បាល អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​ភ្ជាប់​ការ​អាន​ជាមួយនឹង​ភាព​កក់ក្ដៅ និង​ផាសុកភាព ។

៤. ទៅ​បណ្ណាល័យ ៖ នៅ​ពេល​ដែល​កូន​របស់​អ្នក​កាន់តែ​ធំ បណ្ណាល័យ គឺជា​ធនធាន​ដ៏​ល្អ​សម្រាប់​ការ​រុករក​សៀវភៅ និង​អ្នកនិពន្ធ​ថ្មី​ៗ​ដោយ​ឥត​គិតថ្លៃ ។ ការ​ធ្វើ​ដំណើរ​ទៅ​បណ្ណាល័យ​ផ្តល់​ឱកាស​ឱ្យ​កូន​របស់​អ្នក​បង្កើត​ទម្លាប់​អាន​ល្អ និង​ឃើញ​ក្មេង​ផ្សេង​ទៀត​ធ្វើ​ដូច​គ្នា ។

៥. ឱ្យ​កូន​របស់​អ្នក​ជ្រើសរើស​អ្វី​ដែល​ត្រូវ​អាន ៖ ផ្តល់​ពេល​ឱ្យ​កូន​របស់​អ្នក​មើល​ជុំវិញ និង​រុករក​សៀវភៅ​ដែល​គេ​ចូល​ចិត្ត ។ ក្មេង​ៗ​ទំនងជា​ចង់​អាន​អ្វីមួយ​ដែល​ពួក​គេ​ជ្រើសរើស​ដោយ​ខ្លួនឯង ។

៦. ស្វែងរក​ពេលវេលា​អាន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ៖ ការ​អាន​មិនមែន​គ្រាន់តែ​អង្គុយ​ជាមួយ
សៀវភៅ​ល្អ​នោះ​ទេ ។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ នៅ​ពេល​អ្នក​ឆ្លងកាត់​មួយ​ថ្ងៃ​របស់​អ្នក សូម​ជួយ​កូន​របស់​អ្នក​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ពេលវេលា​នៃ​ការ​អាន ។ វា​អាច​មាន​លក្ខណៈ​សាមញ្ញ​ដូច​ជា​ការ​អាន​ផ្លា​ក​សញ្ញា​តាម​ផ្លូវ ឈ្មោះ​ហាង បញ្ជី​គ្រឿងទេស ឬ​រូបមន្ត​គ្រឿងផ្សំ​នៅ​លើ​សំបក​កំប៉ុង​ជាដើម ។

៧. អាន​សៀវភៅ​ដែល​ចូល​ចិត្ត​ឡើង​វិញ ៖ អ្នក​ប្រហែលជា​ធុញទ្រាន់​នឹង​ការ​អាន​រឿង​ដដែល​នេះ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​កូន​របស់​អ្នក​ប្រហែលជា​ចូល​ចិត្ត​វា​ណាស់ ។ ក្មេង​ៗ​ចូល​ចិត្ត​មើល​អ្វី​ដែល​ពួក​គេ​ខកខាន​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង ឬ​ក្នុង​រូបភាព ។

៨. ស្វែង​យល់​បន្ថែម​អំពី​របៀប​ដែល​កុមារ​អាន ៖ អ្នក​ប្រហែលជា​មិនមែន​ជា​គ្រូបង្រៀន​ទេ ប៉ុន្តែ​អ្នក​នៅ​តែ​ជា​គ្រូ​ដំបូង​របស់​កូន​អ្នក ។ ការ​ស្វែង​យល់​អំពី​ជំនាញ​អាន អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​អាន​កាន់តែ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន ៕ ប្រភព ៖ understood

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕