ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​ចូលរួម​មូល​និ​ធិជាមួយ​រដ្ឋាភិបាល​ ព្រោះ​ចង់​ឃើញការ​អភិវឌ្ឍ​បន្ថែម​ទៀត

3 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ កម្មករនិយោជិត​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​មាន តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង បា​វិត​, តំបន់​ស៊ី​ន បា​វិត​, និង​តំបន់​អ៊ិ​ន​ធើ​វៀ…

រាជធានីភ្នំពេញ ​៖ កម្មករនិយោជិត​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​មាន តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង បា​វិត​, តំបន់​ស៊ី​ន បា​វិត​, និង​តំបន់​អ៊ិ​ន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិ​ន​ដា​ស្ទ្រៀ​ល ខម​ផ្លេក​ស៍ បាន​បរិច្ចាគ​ថវិកា​ចូល​ក្នុង​មូលនិធិ ដោយសារ​ចង់​ចូលរួម​អភិវឌ្ឍ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ព្រំដែន​ ។

កម្មករនិយោជិត​នៅ​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី ៦ ខែកញ្ញា​ឆ្នាំ​ ២០២៤ ​នេះ បាន​យល់​ច្បាស់​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​វៀតណាម​-​ឡាវ (CLV) និង​ធ្វើការ​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​មូលនិធិ​អភិវឌ្ឍ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ព្រំដែន ព្រោះ​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​ព្រំដែន​ ។

ពួក​គាត់​បាន​អំពាវនាវ​ដល់ក​ម្មក​និយោជិត​ផ្សេង​ទៀត គួរតែ​ចៀសវាង​ការ​ជឿ​តាម​ការ​ឃោសនា​អកុសល​របស់​ក្រុម​ជ្រុលនិយម​នៅ​ក្រៅប្រទេស​ដែល​បាន​បំផុស​ឲ្យ​មាន​បាតុកម្ម និង​ប្រកាស​ប្រឆាំង​ចំពោះ​សកម្មភាព​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ​។ កម្មករនិយោជិត​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​មាន តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង បា​វិត​, តំបន់​ស៊ី​ន បា​វិត​, និង​តំបន់​អ៉ិ​ន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៉ិន​ដា​ស្ទ្រៀ​ល ខម​ផ្លេក​ស៍ បាន​បង្ហាញ​ពី​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។
ពួក​គាត់​បាន​មើលឃើញ​ថា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដោយ​ឥត​ឈប់​ឈរ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តំបន់​ព្រំដែន​ដែល​ជា​ការ​បើកឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​បាន​ចូលរួម​កសាង​ប្រទេស​ជាតិ​រួម​គ្នា​ ។

កម្មករនិយោជិត​នៅ​ខេត្តស្វាយរៀង បាន​យល់​កាន់តែ​ច្បាស់​ពី​គម្រោង​ទុច្ចរិត​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅ​ក្រៅប្រទេស​មួយ​ចំនួន តាម​រយៈ​ការ​បំផុស​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់ CLV និង​ប៉ុនប៉ង​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​អំពើ​បង្កហេតុ​ទាំង​អស់នេះ​ ។ កម្មករ​រោងចក្រ​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ថែម​ទាំង​បាន​ប្តេជ្ញា​ចិត្ត​ផ្សព្វផ្សាយ​បន្ត​ដល់​កម្មករនិយោជិត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ និង​ចូលរួម​បរិច្ចាគ​ថ​ថវិកា​ដល់​មូលនិធិ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ព្រំដែន​ដោយ​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា ​៕ អត្ថបទសហការ