ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​ និង​បងប្អូន​ខ្មែរ​ នៅ​កូរ៉េ​ បន្ត​ចូលរួមមូលនិធិ​អភិវឌ្ឍន៍​ព្រំដែន​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​គគ្រឹកគគ្រេង

1 ខែ មុន

រាជធានីភ្នំពេញ ៖ ​ពលករ និង​បងប្អូន​សហគមន៍​ខ្មែរ​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ រីករាយ​បរិច្ចាគ​ថវិកា​ជូន «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» យ៉ាង​គគ្រឹកគគ្រេង​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​ ៦…

រាជធានីភ្នំពេញ ៖ ​ពលករ និង​បងប្អូន​សហគមន៍​ខ្មែរ​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ រីករាយ​បរិច្ចាគ​ថវិកា​ជូន «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» យ៉ាង​គគ្រឹកគគ្រេង​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​ ៦ ខែកញ្ញា ឆ្នាំ ​២០២៤​ នេះ ព្រោះ​ទឹកចិត្ត​ស្រលាញ់​ជាតិ​មាតុភូមិ និង​ចង់​ជួយ​រួមចំណែក​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ ។

ពលករ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​បាន​លើក​ឡើង​ថា ការ​បា.ញ់​លុយ​ចូល​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន សំខាន់​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន ឱ្យ​បាន​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ព្រោះ មាន​តែ​ការ​ការ​ភិ​វ​ឌ្ឍ​តំបន់​ព្រំដែន​ឱ្យទៅ​ជាទី​កន្លែង​អ៊ូអរ ជាទី​ប្រជុំជន​មាន​មនុស្ស​ច្រើន​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ព្រំដែន​ប្រទេស​ជាតិ​រឹង​មាំ​គង់វង្ស​ជា​រៀង​រហូត​ទៅ​ ។

លោក ប៉ា ស៊ី​ន ពលករ​នៅ​ប្រទេស​កូរ៉េ បញ្ជាក់​ថា ​៖ «​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ខ្ញុំបាទ​សូម​គាំទ្រ និង​ស្ម័គ្រចិត្ត​ចូលរួម​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ ១៥ ​ដុល្លារ រួម​គ្នា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»​ ។
ស្រ​ដៀង​គ្នា​នេះ លោក ម៉េ​ង ណា​រ៉ូ បាន​លើក​ឡើង​ថា​ ៖ «​ខ្ញុំបាទ​រូ​ម​ទាំង​គ្រួសារ មាន​ថវិកា​ស្តួចស្តើង សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ​។ ចំណែក​លោក ផល សុ​ភ័​ណ្ឌ ពលករ​នៅ​កូរ៉េ​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា​ ៖ «​ខ្ញុំ​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តាម​បណ្តោយ​ព្រំដែន​»​ ។

សូម​បញ្ជាក់​ថា សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​បង្កើត «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» កាលពី​ថ្ងៃ​ទី​ ២២ ខែសីហា ក្នុង​គោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ ។ ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ រាជរដ្ឋាភិបាល​នៅ​ក្នុង​បុព្វហេតុ​ការពារ និង​អភិវឌ្ឍ​ជាតិ ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ ដើម្បី​ថែរក្សា សុខ​សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏​ដូច​ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់តែ​រឹង​មាំ និង​ប្រកបដោយ​ចីរភាព​ ៕ អត្ថបទសហការ